ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើការរៀបចំបញ្ជីសារពើភណ្ឌ ​ទ្រព្យស​ម្បត្តិរ​ដ្ឋឆ្នាំគោល (២០១៩ ) និងជំរុញការរៀប​ចំធ្វើប័ណ្ណ​កម្មសិទ្ធិ ​លើអចលនវត្ថុ​ទ្រព្យសម្បត្តិរដ្ឋ នៅ​ថ្នាក់ក្រោមជាតិ
Di,29 September 2020 (Time 02:14 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 385នាក់)


ខេត្តបាត់ដំបង៖លោក អ៊ុយ សុធាវី អ​ភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង កាលពី​ព្រឹកថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំ​កិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (២០១៩ ) និងជំរុញ​ការរៀបចំធ្វើប័ណ្ណកម្មសិទ្ធិលើអចលនវត្ថុទ្រព្យ សម្បត្តិរដ្ឋនៅថ្នាក់ក្រោមជាតិ។

ក្នុងកិច្ចប្រជុំនេះក៏​មានកា​រអញ្ជើញចូលរួម​ពីលោក សៀក សុភ័គ អគ្គនាយករង នៃអគ្គនាយ​កដ្ឋាន​ទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិ​នមែនសារពើពន្ធ លោក ប៉ោ ទ្រីឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិ​រញ្ញវត្ថុខេត្តបាត់ដំបង លោកស្រី អភិបាល នៃគណៈអភិបាលក្រុងស្រុកទាំង១៤ និងអ្នកពាក់ព័ន្ធ​មួយចំនួ​នទៀត នៅសាលប្រជុំ សាលាខេត្តបាត់ដំបង។

ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំ​គោលរៀងរាល់៥ឆ្នាំម្ដង ដោយអនុ​លោមតាមបែបបទ នីតិវិធី និងទម្រង់គំរូរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយកន្លងមក​ បញ្ជីសារពើភណ្ឌឆ្នាំគោល ធ្លា​ប់បានរៀបចំចំនួន៣​ដងរួចមកហើយ គឺនៅឆ្នាំ២​០០៤ ឆ្នាំ២០០៩ និងឆ្នាំ២០១៤ ហើយសម្រាប់​ឆ្នាំ២០១៩ ជាឆ្នាំដែលត្រូវរៀ​បចំបញ្ជីសារពើភណ្ឌឆ្នាំគោលសាជាថ្មី។ក្នុងកិច្ចប្រជុំនេះគឺ ដើម្បី​ធ្វើការជំរុញដ​ល់អង្គភាពនៅថ្នាក់ក្រោមជាតិរួមមាន រដ្ឋបាលរាជានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង​មន្ទីរអង្គភាពជំនាញក្នុងរាជធានីខេត្ត ឲ្យរៀបចំបញ្ជីសា​រពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ​ឆ្នាំគោល(បញ្ជីឆ្នាំ​២០១៩)​ឲ្យបានរួចរាល់ត្រឹមដំណាច់ត្រីមាសទី១ ក្នុងឆ្នាំ២០២០ខាងមុខនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1232 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
99666 នាក់
ខែនេះ :
550833 នាក់
3 ខែនេះ :
1128567 នាក់
សរុប :
17810375 នាក់