ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញជាអធិបតី​ក្នុងសិក្ខាសា​លា ស្តីពីកា​រផ្តល់​បច្ចេកទេស ក្នុងការអនុវត្តមុខងារ ដែលបានផ្ទេរជូនរដ្ឋបាល​ថ្នាក់ក្រោមជាតិ
Di,29 September 2020 (Time 01:09 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 415នាក់)


ខេត្តកំពត៖កាលពីល្ងាចថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែក​ញ្ញា ឆ្នាំ២០២០ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ជាវ តាយ អភិបាល​នៃ​គណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុង​សិក្ខាសាលាស្តី​ពីការ​ផ្តល់បច្ចេក​ទេសក្នុង​ការអនុវត្តមុខងារ ដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោម​ជាតិ។

សិក្ខាសិលានេះបានប្រព្រឹត្តទៅនៅសាលាខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ឯកឧត្តមអភិបាល​ខេត្តព្រះសីហនុ ខេត្តតា​កែវ ខេត្តកែប ឯកឧត្តម លោកជំទាវអភិ​បាលរងខេត្តកំពត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត សរុបប្រមាណ៩០នាក់។

មានប្រសាសន៍ក្នុងពិ​ធីនេះ ឯកឧត្តម ជាវ តាយ បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនា​មឯកឧត្តមផ្ទាល់ សូមសំដែងនូវ​ការកោតសរសើរចំពោះក្រសួងបរិស្ថាន ជាពិសេសក្រុម​ការងា​របច្ចេកទេសវិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងបរិស្ថាន ដែលបានប្រឹងប្រែងរៀបចំ និងជំរុញ​ឲ្យមានការអនុវត្តគោ​លនយោបាយផ្ទេរមុខ​ងារតាមបែបប្រតិភូកម្មជូនរដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ ជាមួយ​នឹងការវិភាជថវិកាមួយចំនួនដើម្បីអនុវត្ត។តាមរយៈកិច្ចខិតខំប្រឹងប្រែងដ៏ជាក់ស្តែង និងមាន​តម្លៃ​របស់ក្រសួងបរិស្ថានក្នុងការធ្វើប្រតិភូកម្មដោយមានកិច្ចសហការល្អជាមួយអាជ្ញាធរ មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នជំនាញពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ទាំងផ្នែក​បច្ចេកទេស ច្បាប់គោលនយោបាយ និងថវិកា ដើម្បីអនុវត្តការផ្ទេរមុខងារ តាមបែបបវិសហមជ្ឈការ ឲ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ឯកឧត្តម បានបន្ថែមទៀតថា កន្លងមកក្រសួងបរិស្ថាន​បានចេញប្រកាស​ផ្ទេរមុខងារតាម​បែប​ប្រតិ​ភូក​ម្មចំនួន០៥​ដល់ខេត្តកំពតរួមមាន៖
១.ការប្រគល់​មុខងារគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជនក្រុង និងការគ្រប់គ្រងប្រព័ន្ធលូ និង​ប្រ​ព័ន្ធ​ទឹកកខ្វក់ សម្រាប់ក្រុង ស្រុកទាំង៨
២.ការធ្វើប្រ​តិភូកម្មមុខ​ងារការគ្រប់គ្រង​តំបន់ការពារធម្មជាតិជូនទៅក្រុងកំពត និងស្រុកទឹកឈូ
៣.ការធ្វើប្រតិភូកម្មមុខ​ងារគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិជូនទៅឃុំ សង្កាត់​គឺឃុំព្រែ​កត្នោត ស្រុកទឹកឈូ និងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត
៤.ការធ្វើប្រតិភូកម្មមុ​ខងារការបញ្ច្រាបភាពធន់នឹងអាកាសធាតុជូនទៅក្រុង ស្រុកគឺស្រុកទឹកឈូ និងក្រុងកំពត
៥.ការធ្វើប្រតិភូក​ម្មមុខងារពង្រឹងការ​ងារអប់រំបរិស្ថានជូនមករដ្ឋបាលខេត្តកំពត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
977 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
99411 នាក់
ខែនេះ :
550578 នាក់
3 ខែនេះ :
1128312 នាក់
សរុប :
17810120 នាក់