ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម អភិបាលខេត្តសៀមរាប អមដំណើរដោយមន្ត្រីពាក់ពន្ធ័ អញ្ជើញចុះ​ពិនិត្យមើ​លហេដ្ឋារច​នាសម័្ពន្ធ ផ្លូវក្រុងចំនួន​៣៨ខ្សែ​ នៅក្នុងក្រុងសៀ​មរាប
Di,29 September 2020 (Time 01:52 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 384នាក់)


ខេត្តសៀ​មរាប៖ឯកឧត្ដម​ ទៀ សីហា អភិបាល នៃគណៈ​អភិបាលខេត្តសៀមរាប អមដំ​ណើរដោយ​ឯកឧត្តម ជា​ សុផារ៉ា​ ឧបនា​យករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូប​នីយកម្ម​ និងសំណង់​ និង​ជា​អនុប្រធាគណៈកម្មការ​​អន្តរក្រសួង​​ ព្រមទាំង​ថ្នាក់ដឹកនាំ​ និងមន្ត្រី​បច្ចេកទេសអន្តរក្រសួង កាល​ពីថ្ងៃចន្ទ ១១កើ​ត​ ខែអស្សុជ​ ឆ្នាំ​ជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​២៨​ ខែ​កញ្ញា​ ឆ្នាំ​២០២០​ អ​ញ្ជើ​ញចុះពិនិត្យមើ​លហេដ្ឋារចនាសម័្ពន្ធផ្លូវក្រុងចំ​នួន​៣៨ខ្សែ​ នៅក្នុងក្រុង​សៀមរាប​ ខេត្ត​សៀមរាប​ ។
ជាមួយនឹងការចុះពិនិត្យខ្សែផ្លូវនៅក្នុងគម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨ខ្សែ​ នៅក្រុង​សៀមរាប​ ខេត្តសៀមរាប​ ដើម្បីសិក្សាជម្រើ​ស​បច្ចេកទេស​ក្នុងការសាង​សង់និងកែ​លម្អឱ្យស្រប​ទៅតាមស្តង់ដារបច្ចេកទេសនិងទំហំ។ទន្ទឹមនឹងនេះ គណៈកម្មកា​រអន្តរក្រសួងក៏​ដូចជា​អាជ្ញាធរខេត្ត សង្ឃឹមយ៉ាងមុត​មាំថា បងប្អូនប្រជាពលរដ្ឋនឹងបន្តសហ​ការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បី​ឱ្យអនុវត្តគម្រោង​ហេដ្ឋារចនាសម័្ពន្ធផ្លូវក្រុងចំនួន​៣៨ខ្សែ​ នៅក្នុងក្រុងសៀម​រាប​ ខេត្ត​សៀមរាប​ ប្រព្រឹត្ត​ទៅដោយរលូនតាមការនិងស្រប​តាមផែនការដែលរាជរដ្ឋាភិបាលបានគ្រោងទុក។

ម្យ៉ាងទៀត ការអនុវត្តគម្រោងនេះ មិនត្រឹមតែស្តារហេដ្ឋារ​ចនាសម្ព័ន្ធប៉ុណ្ណោះទេ ព្រមទាំងលើ​កកម្ពស់​នូវ​សោភ័ណភាព​ បរិស្ថានក្នុងកា​រទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតឱ្យមកកំសា​ន្តខេត្ត​សៀមរា​បឱ្យកាន់តែច្រើនឡើងថែមទៀត ជាពិសេសធ្វើឱ្យប្រសើរឡើ​ងនូវជីវភាពរស់នៅ​ និង​សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងជាតិផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3952 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
107324 នាក់
ខែនេះ :
556206 នាក់
3 ខែនេះ :
1166747 នាក់
សរុប :
17809217 នាក់