ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ជំរុញ​ឲ្យអាជ្ញាធរ សហការសម្រួលជាមួយ​​ភាគីថៃ​ បើកច្រក​ឲ្យបាន​លឿន​ ដើ​ម្បី​ឲ្យ​សេដ្ឋកិច្ច​ដើរឡើងវិញ ក៏ដូចជា​ជូយ​សម្រួល​ដល់ជី​វភា​ពប្រជាព​លរដ្ឋ
Mi,02 September 2020 (Time 08:37 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 370នាក់)


ខេត្តបន្ទាយមានជ័យ៖ក្នុងឱកាសអញ្ជើញជួប​សំណេះសំ​ណាលសួរសុខទុក្ខ និងនាំ​យកអំ​ណោយ​មនុស្ស​ធម៌​ ផ្តល់ជូនប្រជាពលរដ្ឋ​មានជីវភាពខ្វះ​ខាត​ក្នុងអំឡុង​ជំងឺកូវីដ-១៩ ចំនួន៤០០គ្រួ​សារ នៅ​ក្នុង​បរិវេណ​វត្តព្រៃគប់​ សង្កាត់ផ្សារ​កណ្តាល​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយ​មានជ័យ​​ នាព្រឹកថ្ងៃទី២​ ខែ​កញ្ញា​ ឆ្នាំ២០២០ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ អ្នកតំណាងរាស្រ្ត​ ប្រធាន​អាជ្ញា​ធរ​ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជា​ប្រធានក្រុមការ​ងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន​ខេត្តបន្ទា​យមានជ័យ បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំ​ណាក់​សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ​​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រី នៃក​ម្ពុជា ​ដោយក្តីនឹករលឹកបំផុត ដែល​សម្ដេចទាំងទ្វេ តែងតែគិតគូ ពី​សុខ​ទុក្ខរបស់​ប្រជាពលរដ្ឋជានិច្ច គ្រប់កាលៈទេសៈ។

នាឱកាសនោះឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ បានមានប្រសាសន៍ថា កម្ពុជាដឹកនាំ​ដោយសម្តេច​តេជោ​ ហ៊ុន​ សែន​ ដើរលើ​ផ្លូវត្រូវ​ប្រទេ​សមានសុខ​សន្តិភាព​ រីកចម្រើ​នគ្រប់វិស័យ​ ប្រជាព​លរដ្ឋរស់​ក្នុង​ភា​ពសុខសាន្ត​សម្បូរសប្បាយ​ រួម​សុខរួមទុក្ខជាមួយប្រជា​ពលរដ្ឋគ្រប់កា​លៈទេសៈទាំងអស់ ដោយ​មិន​ទុក​ឱ្យប្រជាពលរដ្ឋណាម្នាក់​ជួបការលំ​បាក ​ហើ​យមិនធ្វើកា​រដោះស្រាយនោះឡើយ​ ពិសេ​សដំណាក់​កាលកម្ពុជា​ ក៏ដូចជាប្រ​ទេសស្ទើ​រតែទាំងអស់លើលោក​ជួបបញ្ហាជំងឺកូវីដ-១៩​ បាន​ចេញ​វិធា​នការប្រកបដោយប្រសិទ្ធិ​ភាព ហ្មត់ចត់ និងដាច់ខាត ដើម្បី​បង្ការ​ទប់ស្កាត់ការរីករាល​ដាលជំងឺ​កូវីដ​១៩។

ក្នុងនោះឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់បន្តថែរក្សាសន្តិភាព​ ថែរក្សា​សុខភាព​ ចូលរួមឱ្យបានសកម្មបន្ថែមទៀតក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​ គ្រុនឈាម​ គ្រុន​ឈីក​ បញ្ហាគ្រឿងញៀន​ និងបន្តពង្រឹងពង្រីកមុខរ​បរកសិកម្មដាំដុះបន្លែបង្ការ​ ចិញ្ចឹម​សត្វដើម្បីប​ង្កើន​ចំណូលចិញ្ចឹមគ្រួសារ​។

ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន បញ្ជាក់ថា ការក្រៃក្ររបស់ប្រជាព​លរដ្ឋមានលក្ខ​​ណៈខុសៗគ្នាច្រើន ជូន​ការ​ភ្លើងឆេះផ្ទះ​ក៏ក្រដែរ​មិនមែន​តែជំងឺកូវីដមួយទេ​ អញ្ជឹងអំ​ណោយសំ​ណ្តៅ​ទៅលើអ្នក​ក្រជាក់​ស្តែង ដែលយើងមាន​លទ្ធភាពជួយ ប៉ុន្តែរឿង​សាច់ប្រាក់ត្រូវមា​នបែបបទរ​បស់វា ដើម្បីវាយ​តម្លៃថា អ្នក​ណា​ក្រប្រភេទ១ ក្រ​ប្រ​ភេទ២ ហើយឥឡូវមិ​នទាន់​ឈប់ធ្វើនោះទេ ការណានៅមានជំងឺកូវីដ រាជរ​ដ្ឋា​ភិបាល​នៅតែបន្ត​ធ្វើ​ ពីព្រោះប្រជា​ពលរដ្ឋបា​នបាត់បង់ប្រាក់ជំនូល​។ចំពោះបញ្ហាព្រំដែ​នឧបនាយ​ក​រដ្ឋមន្ត្រី​ បានជំរុញ​ឲ្យអាជ្ញា​ធរខេត្ត ក្រុង សហ​ការជាមួយភាគីថៃ​បើកច្រក​ឲ្យបានលឿន​ ដើម្បី​ឲ្យ​សេដ្ឋ​កិច្ច​ដើរឡើងវិញ ក៏ដូចជា​ជូយ​សម្រួល​ដល់ជីវភា​ពប្រជាពលរដ្ឋ។

ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន បញ្ជាក់ទៀតថា កម្ពុជាមិនបាន​បិត​ច្រកព្រំដែន​នោះទេ គឺបណ្តាល​ប្រទេស​ជិតខា​ងជាអ្នកបិត ដើម្បីការពារ​នូវជំងឺឆ្លងកូវីដ១៩។ទន្ទឹមនោះឧបនាយករដ្ឋមន្ត្រីបានស្នើ​ឲ្យអា​ជ្ញាធ​រនៅតាម​បន្ទាត់​ព្រំដែន ត្រូវ​សហ​កា​ជាមួយ​ភាគីថៃ ពាក់ពន្ធ័ទៅ​នឹង​ការឆ្លង​ដែន​ខុសច្បាប់​របស់​​ពលរ​ដ្ឋ​ខ្មែរ តាមច្ររបៀងដោយ​មិនបានពិនិត្យ​សុខភាពតា​មការណែនាំរប​ស់ក្រសួង​សុខា​ភិបា​ល និងជាបញ្ហាប្រឈមទៅនឹងគ្រោះថ្នាក់ផ្សេងផងដែរ។​​

​អំណោយដែលត្រូវផ្តល់ជូ​នប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួនប្រជាពលរដ្ឋ៤០០គ្រួសារ​ ក្នុង១​គ្រួសារទទួលបាន​ អង្ករ២០គីឡូក្រាម មី១កេះតូច ទឹកស៊ីវអ៊ីវ១យួរ ប៊ីចេង១កព្ចាប់ ស្ករស ១គីឡូ​ក្រាម ប្រេងឆា ១ដប សាប៊ូ១គីឡូក្រាម សារុង១ ថវិកា១ម៉ឺនរៀន។ចំណែក​ក្រុមការងា​រជួសជុល​ផ្លូវ២៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល នគរបាលការពារ កងរាជអាវុធហត្ថ​ ក្រុមគ្រូពេទ្យ​ ប្រជាការពារ​ ក្រុមយុវជន​ ក្នុង១ក្រុម​ /អង្គភាពទទួលបាន៥០០.០០០រៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11974 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
104342 នាក់
ខែនេះ :
520046 នាក់
3 ខែនេះ :
1128730 នាក់
សរុប :
17733494 នាក់