ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ទទួលជួប​ពិភាក្សាការងារជាមួយឯក អគ្គរដ្ឋ​ទូត​ស៊ុយអែត ប្រចាំកម្ពុជា
Mi,02 September 2020 (Time 02:02 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 372នាក់)


រាជធានីភ្នំពេញ៖លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ កាលពីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ បានទទួលជួបពិភាក្សា​ការងារជាមួយលោក Bjorn Haggmark ឯកអគ្គរ​ដ្ឋទូតស៊ុ​យអែត ប្រចាំកម្ពុជា អមដំណើរដោយ​លោក Samuel Hurting ប្រធានផ្នែកស​ហប្រតិបត្តិការអភិវឌ្ឍ ប្រទេសស៊ុយអែត ដោយមានការអ​ញ្ជើញចូលរួមពីលោកស្រី ហង់ លីណា ប្រតិភូរាជ​រដ្ឋាភិបា​លកម្ពុ​ជាទទួលបន្ទុកអគ្គនាយកវិទ្យាស្ថា​នជាតិស្ថិតិ លោក ស្រី ដា នាយករងខុទ្ទកាល័យ និងជាអ្នកនាំ​ពាក្យក្រសួងផែនការ លោក ឡាយ ឆាន អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ និងលោក កែវ ចិត្រា ប្រធាននាយ​កដ្ឋានគណនេយ្យជាតិ នៃវិទ្យាស្ថានជាតិស្ថិតិ។

ក្នុងកិច្ចប្រជុំនេះភាគីទាំងពីរ បានពិភាក្សាផ្តោតលើការ​គាំទ្រ ​កិច្ចស​ហប្រតិបត្តិការរវាង​វិទ្យាស្ថាន​ជាតិស្ថិតិ​នៃក្រសួងផែនការ និងស្ថិតិស៊ុយអែត ក្រោមកម្មវិធីភាពជាដៃគូ ដើម្បីគណនេយ្យភាព និងតម្លាភា​ព ដែលប្រទេសស៊ុយអែត បានជួយឧបត្ថម្ភគាំទ្រដល់វិទ្យាស្ថានជាតិស្ថិតិ ជាយូរឆ្នាំម​កហើយ​ដែរ។

ក្នុងនោះភាគីទាំងពីរ បានលើកយក និងឯ​កភាពគ្នាលើកិច្ចការមួយចំនួនដែលមិនទាន់អនុវត្ត ត្រូវប​ង្កើនការ​យកចិត្តដាក់រួមគ្នាពន្លឿន ដោះស្រាយអោយបានកាន់តែឆាប់ និងមានប្រសិទ្ធភាព។

ក្នុងកិច្ចប្រជុំនេះផងដែរ លោក ឆាយ ថន ក៏បានថ្លែងនូវអំណរអរគុណដល់ប្រទេសស៊ុយអែត និងប្រ​ជាជន​ស៊ុយអែត តាមរយៈអង្គការ Sida ដែលតែងតែយក​ចិត្តទុកដាក់​ឧបត្ថម្ភគាំទ្រគ្រប់​បែបយ៉ាង ជួយដល់រា​ជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសជាមួ​យវិទ្យាស្ថានជាតិ​ស្ថិតិនៃក្រសួង​ផែន​ការផងដែរ និងស្នើដល់ប្រទេសស៊ុយអែត បន្តឧបត្ថម្ភគាំទ្រ ទាំងបច្ចេកទេស និងថវិកា សម្រាប់គាំ​ទ្រដល់វិទ្យាស្ថានជាតិស្ថិតិ លើគម្រោងអង្កេត​សេដ្ឋកិច្ច សង្គមកិច្ច ធ្វើឱ្យប្រសើរឡើងនូវទិន្នន័យ ដើម្បីគាំទ្រ​ដល់ការវាយតម្លៃក្នុងក្របខណ្ឌ​គោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពសកល ក៏ដូច​ជាក្នុងក្រ​បខណ្ឌគោលដៅប្រកបដោយចីរភាពកម្ពុជា (២០១៦-២០៣០) និងសូចនាក​រសំខាន់ៗដទៃ​ទៀតផងដែរ។

ជាការឆ្លើយតប លោកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់លោក ឆាយ ថន ដែលបាន​យកចិត្ត​ទុកដាក់ខ្ពស់ តបតាមការស្នើរបស់ស្ថានទូត ហើយស្ថានទូតនឹង​ធ្វើការសម្របស​ម្រួលការងា​រជាមួយ​នឹងវិទ្យា​ស្ថានជាតិស្ថិតិ ក៏ដូចជាអ្នក​គ្រប់គ្រងគម្រោងរបស់ស្ថានទូត បន្តកិច្ចសហប្រតិបត្តិ​ការជា​មួយគ្នា​ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ស៊ុយអែត នឹងនៅតែបន្តការឧបត្ថម្ភគាំទ្រ ទាំងថវិកា និងបច្ចេ​កទេស រួមនឹងការអភិវឌ្ឍធនធាន មនុស្សផ្នែកស្ថិតិ ដល់វិទ្យាស្ថានជាតិស្ថិតិផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12826 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
105194 នាក់
ខែនេះ :
520898 នាក់
3 ខែនេះ :
1129582 នាក់
សរុប :
17734346 នាក់