ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកាសចូលកាន់មុខដំណែង ​ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង
Do,03 September 2020 (Time 10:36 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 385នាក់)


ខេត្តស្វាយរៀង៖ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម​រុក្ខាប្រមា​ញ់ និងនេសាទ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង
កាលពី​ព្រឹកថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២​០២០ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកា​ន់មុខដំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយលោក សុខ សុទ្ធាវុធ ជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត​ស្វា​យរៀង ជំនួស​លោក ថាច់ រតនា ដែលបានចូល​និវត្តន៍។

ពិធីនេះប្រព្រឹត្តិទៅនៅសាលប្រជុំអាគារ" ឃ"សាលាខេត្តស្វាយរៀង ដោយមាន​ការ​អញ្ជើញចូលរួម​ពី ឯកឧត្តម​អភិបាលរងខេត្ត ប្រធានសាលា​ដំបូងខេត្ត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត នាយករដ្ឋបាល​សាលាខេត្ត តំណាងកងកម្លាំងប្រដា​ប់អាវុធទាំង៣ ឯកឧត្តម​សាកល​វិទ្យាធិការ​សាកល​វិទ្យាល័យស្វាយរៀង លោកប្រធានមន្ទីរ អង្គភាពនានា​ក្នុងខេត្ត លោកអភិបាលក្រុង-ស្រុកទាំ​ង៨ លោកនាយកទីចាត់ការ-ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានស្នាក់​ការព្រំដែន​ក្នុងខេត្ត និងលោក លោកស្រី អនុប្រធាន ប្រធាន ការិយាល័យ នៃមន្ទីរកសិកម្មរក្ខាប្រមាញ់ និងនេ​សាទខេត្តស្វាយរៀង សរុបវត្តមានចំនួន៩៦នាក់។

មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងថា អាស្រ័យដោយកត្តាសុខសន្តិភាព និង​ស្ថិរ​ភា​ពន​យោបាយនៅក្នុងប្រទេស ដែលជាផ្លែផ្កានៃគោលនយោបាយឈ្នះ-ឈ្នះ និងការដឹក​នាំដ៏ត្រឹមត្រូវប្រកប​ដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់នូវកាលានុវត្តភា​ពដ៏ល្អប្រសើរ​សម្រាប់ការអភិវឌ្ឍ​ប្រទេស​ជាតិ ក៏ដូចជាខេត្តស្វាយរៀង ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ។

ឯកឧត្តមបន្តថា បើទោះបីជាបញ្ហាកូវីដ-១៩នៅតែបន្តនាពេលបច្ចុប្បន្ន វិស័យកសិកម្មក្នុង​ខេត្ត​ស្វាយរៀង បាននិងកំពុងមានការរី​កចម្រើនគួរឲ្យកត់ស​ម្គាល់ដែលស​របញ្ជាក់ឲ្យ​ឃើញតាមរ​យៈ​លទ្ធផល នៃកំណើនប​រិមាណផលទទួលបានពីផលិតកម្មសត្វ វារីវប្បកម្ម ការកើនឡើន​នូវកា​រប្រើប្រាស់​គ្រឿងយន្តកសិកម្ម ជាពិសេសផលិតផលពីដំណាំកសិ-ឧស្សាហកម្ម និងផលស្រូវ​ដែលទទួលបានមានការកើនឡើងជាលំដាប់ ដែលស្ដែងឡើង​តាមរយៈបរិមា​ណតុល្យភាព​ស្បៀង​ខ្ពស់​លើសពីតម្រូវការ និងសល់សម្រាប់ការនាំចេញទៅកាន់ប្រទេសជិតខាង ហើយបច្ចុប្បន្នខេត្ត​ក៏បានក្លាយ​ជាមូលដ្ឋានផលិតបន្លែសុវត្ថិភា​ពដ៏ចម្បងផងដែរ សម្រាប់ផ្គត់ផ្គង់​ឲ្យការប្រើប្រាស់​ក្នុងស្រុក។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តាំផ្ញើដល់​លោកប្រធា​នមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវខិតខំបំ​ពេញភារកិច្ច ប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងឈរលើមូលដ្ឋាន នៃការលើក​កម្ពស់​ប្រសិទ្ធភាពការងារ ពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ព​ស់ការទទួលខុស​ត្រូវក្នុងការ​បំពេញតួនាទី ភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវខិតខំរិះរកវិធីសាស្រ្តផ្សេងៗ ដើម្បីប​ង្កើនប្រាក់ចំ​ណូលរបស់​បងប្អូនប្រជាពលរដ្ឋតាមរយៈ​ការប្រកបរបរកសិកម្ម និងការចិញ្ចឹម​សត្វជាលក្ខណៈ​គ្រួសារ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8464 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
100832 នាក់
ខែនេះ :
516536 នាក់
3 ខែនេះ :
1125220 នាក់
សរុប :
17729984 នាក់