ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត បើកកិច្ចប្រជុំ លើកទី២៩ ឆ្នាំ២០២០ នៅសាល​ប្រជុំទុរេនកំពត
Mo,21 September 2020 (Time 06:04 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 434នាក់)


ខេត្តកំពត៖ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាកា​រឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃចន្ទ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្ត លើកទី២៩ ឆ្នាំ២០​២​០។

កិច្ចប្រជំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំទុរេនកំពត ដោយមានការអញ្ជើញ​ចូលរួមពី​ឯកឧត្តម​ លោកជំទាវ គណៈអភិបាល​ខេត្ត សាលាដំបូងខេត្ត,ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត , លោកឧត្តមសេនីយ៍ មេបញ្ជាការ យោធភូមិភាគ៣, បញ្ជាការដ្ឋានការពារកោះឆ្នេរ, បញ្ជាការដ្ឋាន​កងពលតូច​អន្តរាគមន៍លេខ១១ មូលដ្ឋានសមុទ្រ, អគ្គលេខាធិការ នៃគណៈ​កម្មការជាតិ​សន្តិសុខ​សម្ហសមុទ្រ, ទីបញ្ជាការជួរមុខ នាយកដ្ឋាននគរបាលព្រំដែនទឹក, នាយក នាយករងរដ្ឋ​បាលសា​លាខេត្ត, មន្ទីរ-អង្គភាពជុំវិញ​ខេត្ត, គណៈអភិបាលក្រុង-ស្រុក, ប្រធានទីស្នាក់ការត្រួត​ពិនិត្យច្រក​ទ្វារអន្តរជាតិព្រែកចាកនិងមន្ត្រី, ប្រធានទីស្នា​ក់ការត្រួតពិនិត្យ​ច្រកទ្វារព្រំដែ​នទ្វេភាគីតន់ហន់ និង​មន្ត្រី, ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារកំពង់ផែសមុទ្រអន្តរជាតិគ្រីស្តាល់រ៉ាយនិងមន្ត្រី, ប្រធាន​ទី​ស្នាក់ការត្រួតពិនិត្យច្រកទ្វារកំពង់ផែសមុទ្រទីរួមខេត្តនិងមន្ត្រី, ទីចាត់ការ-អង្គភាព​ចំណុះសា​លាខេត្ត សរុបចំនួន៩៤នាក់។

កិច្ចប្រជុំនេះផ្តោតសំខាន់លើរបៀបវារៈ
១.ពិនិត្យ ពិភាក្សា លើសេចក្តីព្រាងកំណត់ហេតុគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តលើកទី២៨
២.ពិនិត្យ ពិភាក្សាលើរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែសីហា ឆ្នាំ២០២០
៣.សេចក្តីរាយការណ៍របស់លោកស្នងការនគរបាលខេត្ត
-ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
-បញ្ហាគ្រឿងញៀន
-ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពនិងសន្តិសុខសណ្តាប់ធ្នាប់(អំឡុងពេលភ្ជុំបិណ្ឌ)
-សេចក្តីរាយការណ៍របស់លោក លោកស្រីអភិបាល នៃគណៈអភិបាល ក្រុង ស្រុក
-សេចក្តីរាយ​ការណ៍របស់លោកប្រធាន​មន្ទីរទេសចរណ៍ខេត្ត អំពីស្ថានភាពទេស​ចរណ៍នៅអំឡុង​ពេលភ្ជុំ​បិណ្ឌ)
៣.​ការចូលរួមមតិរបស់សមាជិក សមាជិកា នៃអង្គប្រជុំ
៤.មតិបូកសរុប ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាន​ក្រើន​រំ​លឹកដល់អភិបាលក្រុង ស្រុក និងមន្ទីរ ស្ថាប័នពាក់ពន្ទ័ ត្រូវអនុវត្ដ​អោយបានត្រឹម​ត្រូវតាមលិ​ខិត​បទដ្ឋានគតិយុត្តិ ច្បាប់ និងគោលការណ៍​របស់រាជរដ្ឋាភិបាល​ក្នុងការកាត់ឆ្វៀល​ដីជូនប្រជា​ជន​ដែលបានកាន់កាប់រស់នៅជាក់ស្តែងក្នុងដីតំបន់ការពាររបស់រដ្ឋ ព្រមទាំងជំរុញ​អោយចុះបញ្ជីដី​រដ្ឋ​អោយបា​នអស់ កុំទុកបន្តទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4416 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
52123 នាក់
ខែនេះ :
510556 នាក់
3 ខែនេះ :
1050415 នាក់
សរុប :
17645508 នាក់