ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទ​ក្រហមកម្ពុជាខេត្តប៉ៃលិន ចុះផ្សព្វផ្សា​យពីវិធានការ ការពារទប់ស្កាត់ ការរីករា​លដា​លនៃជំ​ងឺកូវីដ-១៩ និងគ្រុនឈិក
Mi,02 September 2020 (Time 01:33 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 427នាក់)


ខេត្តប៉ៃលិន៖លោកជំទាវ ពៅ សុខ អនុប្រធានអចិន្តៃយ៍គណៈកម្មាធិការសាខា កាលពីថ្ងៃអង្គារ ១៤​កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំមន្ត្រី​សាខា និងយុវជន អ្នកស្ម័គ្រចិត្ត ចុះផ្សព្វផ្សាយ​ពីវិធានការ ការពាទប់ស្កាត់ ការរីករាល​ដាលនៃ​ជំងឺកូវី​ដ-១៩ គ្រុនឈាម គ្រុនឈិក និងចរាចរណ៍ផ្លូវគោក ស្ថិតក្នុងភូមិទឹកផុស ភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន។

ប្រភពព័ត៌មានបានឱ្យដឹងថា៖ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ ក្រុមប្រតិបត្តិសាខា និងយុវជនកាកបាទ​ក្រហម​កម្ពុជា បានចែកប័ណ្ណផ្សព្វផ្សាយ​ពីវិធានការការពារជម្ងឺកូវីដ១៩ ចែកម៉ាស់ បាញ់ទឹក​អាល់​កុល​លាងដៃ ចែកប័ណ្ណផ្សព្វផ្សាយអ​ប់រំពីសុវត្ថិភាពចរាចរណ៍ ទៅដល់ភ្ញៀវទេសចរណ៍ ដែលធ្វើ​ដំណើ​រមកលេងកំសាន្ដនៅក្នុងខេត្តប៉ៃលិន។

ជាងនេះទៅទៀត​ក្រុមការងារក៏បានចាក់ផ្សាយសម្លេងអ​ប់រំតាមឧឃោសនស័ព្ទ ដល់ភ្ញៀវទេស​ចរណ៍មកកំ​សាន្ត បា​នយល់ដឹងបន្ថែមពីវិធានការ​ការពារទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ជម្ងឺ​គ្រុនឈាម និងគ្រុនឈិកនេះផងដែរ ក្នុងន័យជួយដាស់តឿនក្រើនរំលឹក ដល់បងប្អូន​ប្រជាពល​រដ្ឋទាំងអស់ សុំបន្តធ្វើការ ការពារ ការឆ្លងវីរុសកូវីដ-១៩ កុំឲ្យបន្តមកបុគ្គល ឬក្រុមគ្រួសារ និងកុំឲ្យ​មានការឆ្លងចូល​សហគមន៍ តាមរយ:ការអនុវត្តវិធានការសាមញ្ញៗ ព្រមទាំងត្រូវចេះការពារ ការ​ចម្លង​ជំងឺផ្សេងៗទៀតដូចជាជំងឺ គ្រុនឈាម គ្រុនឈីក ជាដើម។ការធ្វើដំណើរទៅទីណា កន្លែងណា ត្រូវ​តែពាក់ម៉ាស់ ការពារជានិច្ច លាងដៃសម្អាតឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិ​ភាពបុគ្គល​លើស​ពីមួយម៉ែត្រកន្លះឡើង ដើម្បីចៀសផុតការចម្លងវីរុសកូវីដ-១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9258 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
101626 នាក់
ខែនេះ :
517330 នាក់
3 ខែនេះ :
1126014 នាក់
សរុប :
17730778 នាក់