ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សណ្តា​ន​ចិត្តរ​បស់​លោកឧ​ត្តមសេនី​យ៍ត្រី ស្នងការថ្មី ចុះ​សួរ​សុខទុក្ខ ​​ម​ន្ត្រី​ស្នង​ការ​នគរបាល​ចូល​និ​វត្តន៍
Mo,21 September 2020 (Time 03:00 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 436នាក់)


ខេត្តបន្ទាយមានជ័យ៖ដើម្បីជាការផ្សា​រភ្ជាប់រវាងអតីតថ្នាក់ដឹ​កនាំ ក៏ដូ​ចជាមន្ត្រីនគរបា​លជំនាន់មុន និង ថ្នាក់ដឹកនាំមន្ត្រីន​គរបាលជំនាន់ក្រោយឲ្យកាន់តែមានភាពស្អិតរមួត ក៏ដូចជាកា​ររំលឹកដឹងគុណ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះ ស្នងកា​រ នៃស្នងការដ្ឋាននគរ​បាល​ខេត្តបន្ទាយមានជ័យ និងសហការី បានបន្តអញ្ជើញ​ចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ដល់​អតីត​ស្នងកា​ររង ដែលបានចូលនិ​វត្តន៍មានលោក ឈឿង សុខុម និងលោក ពៅ ស៊ីដន ដល់​គេហ​ដ្ឋានផ្ទាល់។

មានមតិ​សំណេះសំណាននាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានថ្លែងថា ដោយក្នុង​អំឡុងពេ​លពិធីបុណ្យកា​ន់បិណ្ឌ-ភ្ជុំបិណ្ឌនេះ លោក ក៏ដូចជា​ថ្នាក់ដឹក​នាំផ្សេងទៀត មានការជាប់​រវល់ក្នុងភា​រកិច្ចការពារស​ន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងពេល​ប្រារព្ធពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឧ មិនបានចុះសួរសុខ​ទុក្ខដល់លោកពូ ក៏ដូចបងៗ។ក្រោយពីចប់ពិធីបុណ្យនេះ លោក​រួមទាំងសហការី បានចុះមកសំ​ណេះសំណាលសួរ សុខទក្ខដោយក្តីនឹករលឹក ឲ្យកាន់តែមាន ភាព​ស្និតស្នាល(ពោលគឺទំពាំងមិនភ្លេចប្ញស្សី)។

នាឱកាសអញ្ជើញជួប​សំណេះសំណាល និងសួរសុខទុក្ខនោះដែរ លោក​និងក្រុមការងារ បាន​នាំយក​នូវអំណោ​យរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធា​នអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រ​ធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តបន្ទា​យមានជ័យ និងលោកជំទាវ ប្រគល់ជូនក្នុងម្នាក់ៗ មានថវិកា ចំនួន៥​០ម៉ឺនរៀល និងទឹកត្រចៀកកាំ​០១កន្ត្រក ព្រមទាំងគោរពជូនព​រឲ្យរៀមច្បងទាំងអស់ មានសុខភាពល្អ បរិបូរ មានកម្លាំងពលំមាំមួន អាយុយឺនយូរផងដែរ។
ជាមួយគ្នានោះដែរ លោកឈឿង សុខុម និងលោកពៅ ស៊ីដន អតីតជាស្នងការរង ចូលនិវត្តន៍​ក៏បានថ្លែងអ​គុណ និងបានជូនពរដល់លោកឧត្តមសេនីយ៍ស្នងការ ស្នងការរង រួមទាំងមន្ត្រីនគរ​បាលខេត្តទាំងអស់ សូមឲ្យមានសុខភាពល្អ សម្រេចបាននូវរាល់ភារកិច្ចទាំងឡាយទាំងពួង ដែលថ្នាក់​លើប្រគល់ជូន​និងទទួលបានជោគជ័យ​រាល់ភារកិច្ចការពារសន្តិ​សុខសណ្តាប់ធ្នាប់​ជូនប្រជាពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4236 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51943 នាក់
ខែនេះ :
510376 នាក់
3 ខែនេះ :
1050235 នាក់
សរុប :
17645328 នាក់