ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិតជាឃោឃៅខ្លាំងណាស់ឪពុក ប្រើហិង្សាលើកូនស្រី ដូចសត្វធាតុ នៅក្រុង​បាវិត
Mo,21 September 2020 (Time 01:16 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 315នាក់)


ខេត្តស្វាយរៀង៖យោងតាមគណនីហ្វេសប៊ុក​មួយឈ្មោះ «Bee Nang Sad» បានធ្វើការបង្ហោះ​តាម​បណ្តាញ​សង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នូវសកម្មភាពវីឌឺអូរឪពុកបាន​ប្រើ​ហិង្សា​លើកូន​ស្រីរបស់ខ្លួនដូចសត្វ​ធាតុ នៅក្រុងបាវិត ខេត្តស្វាយរៀង។

ហ្វេសប៊ុកឈ្មោះ «Bee Nang Sad» បានបង្ហោះជាវីឌឺអូរ និងសសេដែលមានខ្លឹមសារថា «ខ្ញុំសូម​អោយខាងច្បាប់ជួយរកយុត្តិធម៌អោយប្អូនស្រីខ្ញុំផងចុះ។ព្រោះឪពុកក្មេងស្រីនេះ បានបង្ក​បញ្ហាដល់​គ្រួសារជា​ច្រើនលើកច្រើនសារ។មកពីផឹកស៊ីម្តងៗ​តែងរករឿង​ប្រពន្ធវាយធ្វើ​បាបប្រពន្ធរួមទាំ​ងកូន​រហូតប្រពន្ធ​ទ្រាំរស់នៅ​ជាមួយលែងបាន សម្រេចចិត្តចាកចេ​ញពីគ្រួសារមួយរយៈ។ ឥឡូវនេះ​ធ្វើបាបប្អូនស្រី​ខ្ញុំទៀតហើ​យ តែខ្ញុំជួយអ្វីមិនបាន​ព្រោះខ្ញុំជាស្រីមិន​ហ៊ានទេ បានត្រឹមលួចថ​តទុកជា​ភស្តុ តាង ជូនដល់លោ​កអ្នកខាងច្បាប់ជួយដោះស្រាយប៉ុណ្ណោះ។ តើ​អំពើគាត់នេះ​សមជាឪពុ​កគេ​ទេ បងប្អូ​នជួយមើលហើយគិ​តតាមការគួរផង»។

លោក អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត ថ្លែងប្រាប់ថា ករណីនេះ កើតឡើង​នៅក្រុង​បាវិត ខេត្តស្វាយរៀង កាលពីស​ប្តាហ៍មុន ដែលពេលនេះ លោក​នាយប៉ុស្តិ៍ច្រក​ម្ទេសកំពុងធ្វើ​ការសួរនាំបន្ត ដើម្បីចា​ត់ការតាមនីតិវិធី។

លោកអធិការបន្តថា លោកបាន​អោយលោកនាប៉ុស្តិ៍ច្រកម្ទេស ចុះទៅដល់​ផ្ទះរបស់គាត់​កាលពីយ​ប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២យប់ ដោយជនប​ង្កធ្លាប់ហៅ​មកធ្វើកិច្ចសន្យា​នៅប៉ុ​ស្តិ៍រដ្ឋ​បាលច្រកម្ទេស ម្ដងរួចហើយដែរ ។

ពាក់ពន្ធ័បញ្ហាខាង​លើនេះដែរនាវេលាថ្ងៃត្រង់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ ហ្វេសប៊ុកឈ្មោះ «Bee Nang Sad» បានបន្តបង្ហោះ​ដោយមានរួបថតនិងខ្លឹមសារថា«ខ្ញុំសូមថ្លែង​អំណអគុណ​ដល់​ក្រុមសមត្ថ​កិច្ច​ខេត្ត​ស្វាយរៀង​​ ដែលយកចិត្តទុកដាក់​ នឹងរឿង​ក្នុងគ្រួសារ​ អគុណ​ដែលជួយរក​យុត្តិធម៌​អោយ​ប្អូនស្រីខ្ញុំ​។ឥឡូវនេះ​ជនល្មើស​ត្រូវបានបញ្ជូន​ឡើងទៅខេត្តហើយរងចាំការកាត់ទោស មិនគួរណាពូ​ធ្វើ​ដល់ថ្នាក់នឹង​ដាក់កូនទេ សុំទោសណាពូ ទង្វើពូ​ជ្រុល​ហួសហេតុពេកហើយ»។
ជុំវិញរឿងរាវអំពើហឹង្សាខាងលើនេះមហាជ​នស្នើសមត្ថ​កិច្ច ជួយចា​ត់ការតាមនីតិច្បាប់​ផងចុះ ដើម្បី​កុំឲ្យជ​នជាឪពុកចិត្តតិរច្ឆានម្នាក់ ​មានឱកា​សប្រើហឹង្សា លើកូនបន្តទៀត​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3119 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50826 នាក់
ខែនេះ :
509259 នាក់
3 ខែនេះ :
1049118 នាក់
សរុប :
17644211 នាក់