ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អគារការិយាល័យច្រក​ចេញចូលតែមួយ និងការិយាល័​យប្រជាពលរដ្ឋ របស់​រដ្ឋបាល​ស្រុកពញាឮ ត្រូវបាន​សម្ពោធ​ដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ
Di,01 September 2020 (Time 08:26 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 331នាក់)


ខេត្តកណ្តាល៖នាព្រឹកថ្ងៃអង្គារ៍ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវ​នឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញ​ជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារការិយាល័យច្រកចេញចូលតែមួយ និង​ការិយា​ល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកពញាឮ។

ពិធីនេះប្រព្រឹត្តទៅនៅសាលាស្រុកញាឮ ខេត្តកណ្ដាល ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមស​មាជិកក្រុម​ប្រឹក្សាខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកមេបញ្ជាការ បញ្ជាការរងកង​កម្លាំងទាំងបីស្រុក លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកនាយក នាយករង​ទីចាត់​កា​រអង្គភាពចំណុះរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរគ្រប់លំដាប់​ថ្នាក់ចំណុះ​រដ្ឋបាល​ស្រុកពញាឮសរុប៥១៣នាក់។

នាឱកាសនោះឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា ការិយាល័យច្រក​ចេញចូល​តែមួយ គឺជាកន្លែង ប្រមូលផ្ដុំប្រភេទសេវារដ្ឋបាល ឱ្យស្ថិតនៅកន្លែងតែមួយ គឺក្នុងគោលបំណ​ងលើ​កកម្ពស់ គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព នៃការផ្ដល់សេវារដ្ឋ​បាល​នៅថ្នាក់​ក្រោមជាតិ និងជាការ​បង្ខិតសេវារ​ដ្ឋបាលឱ្យ​កាន់តែជិតប្រជាពលរដ្ឋ ដើម្បីបង្កល​ក្ខណៈងាយ​ស្រួលក្នុង​ការផ្ដល់សេ​វារដ្ឋបាល​ជូនប្រជាពល​រដ្ឋ ឱ្យបានកាន់តែឆាប់រហ័ស​ ដើម្បីឆ្លើយតប​ទៅនឹង​តម្រូវ​ការរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោ​លនយោបាយ​ឧបត្ថម្ភសាច់ប្រាក់ជូន​ដល់ជនងាយរងគ្រោះ​ក្នុងអំឡុងកូវីដ-១៩ កន្លងទៅបានបើកផ្តល់​សាច់ប្រាក់ក្នុងជុំទី១៣ហើយ ដល់​ប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ ជាប្រភេទក្រ១ និងក្រ២ ខណៈនេះដែរ ឯកឧត្តម បានជម្រុញ និងលើក​ទឹកចិត្ត ដល់ក្រុមយុវជនរបស់យើង បើដឹងថាប្រជាពលរដ្ឋណាម្នាក់ក្រពិតប្រាកដ តែពុំទាន់​ទទួលបាន​ប័ណ្ណសមធម៌ទេ សូមជួយរាយការណ៍ជូនលោកមេឃុំ និងក្រុមការងារ ដើម្បីសំភាសន៍​តាមរយៈ​ថេបឡេត ដើម្បីទទួលបានប័ណ្ណសមធម៌។បច្ចុប្បន្នការរាតត្បាតនៃជំងឺកូវីដ-១៩ នៅតែជាប​ញ្ហាចោទដ៏ធ្ងន់ធ្ងរ​សម្រាប់ពិភពលោកទាំងមូល ព្រោះជំងឺនេះមិនទាន់មានថ្នាំព្យាបាលទេ និយាយ​ដោយ​ឡែកសម្រាប់កម្ពុជាយើងវិញ​ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយក​រដ្ឋមន្រ្តី សម្តេចបានចាត់វិធានការណ៍ទប់ស្កាត់បានទាន់ពេល ជាក់ស្តែង​អ្នកឆ្លងទូទាំងប្រ​ទេស​មា​នតែ២៧៤នាក់ ជាសះស្បើយ២៦៨នាក់ និងកំពុងសម្រាកព្យាបាល៨នាក់ទៀត ហើយពុំ​មាន​ប្រជាពលរដ្ឋយើ​ងណាម្នាក់រងគ្រោះរ​ហូតដល់ស្លាប់ដោយសារជំងឺនេះទេ ភាគច្រើន​ការឆ្លងនេះ​ជាការនាំ​ចូលពីក្រៅតែប៉ុន្នោះ និងពុំមានការឆ្លងចូលក្នុងសហគមន៍ទេ។

ជាក់ស្តែងថ្មីៗនេះ ករណីវិជ្ជមាន ១ករណីលើនារីកងទ័ពមួកខៀវម្នាក់ ដែលមានផ្ទុកជំងឺនេះ រស់នៅ​សង្កាត់សិត្បូ ក្រុងតាខ្មៅ ក៏បានជាសះស្បើយ និងបានវិលត្រលប់ទៅរស់នៅជួបជុំក្រុម​គ្រួសារ​វិញហើយ រីឯសមាជិកក្រុមគ្រួសាររបស់គាត់ ដែលបានប្រាស្រ័យទាក់ទង និងរស់នៅផ្ទាល់​ផ្សេង​ទៀត ក្រុមគ្រូពេទ្យជំនាញបានធ្វើតេស្តន៍ ព្រមទាំងបានធ្វើចត្តាឡីស័ក ជាលទ្ធផល​គឺអវិជ្ជមានទាំ​ងអស់ផងដែរ។ទោះជាលទ្ធផលដ៏​ល្អប្រសើរនេះ បានកើតចេ​ញពីកិច្ចខិតខំប្រឹងប្រែង របស់ក្រុមគ្រូ​ពេទ្យជំនាញ ជាពិសេសក្រសួងសុខាភិបាល ព្រមទាំងមានកា​រចូលរួមពីបងប្អូន​ប្រជាពលរដ្ឋរ​បស់យើង គឺបានសហការ និងគោ​រពបាន​យ៉ាងខ្ជាប់ខ្ជួន ថែរក្សាអនាម័យ ខ្លួនប្រាណរៀងៗខ្លួន ទើបយើង​អាចគេចផុតពីក្រញ៉ាំបិសាច កូវីដ-១៩ នេះ ក៏ប៉ុន្តែយើង​ត្រូវតែបន្ត​គោរពអនុវត្តឱ្យបាន​ជាប់ជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាលបន្តទៀត មិនអាចធ្វេសប្រហែសបានឡើយ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម បាននាំយកសម្ភារៈ មានសារុង និងថវិកាដើម្បីឧបត្ថម្ភ ដល់ស​មាជិកសមាជិកានៃអង្គពិធី ចំនួន៥១៣នាក់ ដោយម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល សារ៉ុង០១ ម៉ាស់ និងជែលលាងដៃមួយចំនួន។ក្រោយពិធីនេះបានបញ្ចប់ ឯកឧត្តម និងសហការី អមដំណើ​ដោយ លោកអភិបាលស្រុក បានបន្តអញ្ជើញសួរសុខទុក្ខ និងប្រគល់ផ្ទះមួយខ្នង ព្រមទាំ​ងនាំយក​អំណោយ មានអង្ករ៣០គីឡូក្រាម មី២កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខកំប៉ុង២យួរ និងថវិកា ៤០​ម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រ​ធានសមាគ​មអតីតយុទ្ធជ​នកម្ពុជា ជូនដល់លោកយាយ លោកតារស់នៅគ្មានទីពឹង នៅឃុំកោះចិន ស្រុកពញាឮ ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9379 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
101747 នាក់
ខែនេះ :
517451 នាក់
3 ខែនេះ :
1126135 នាក់
សរុប :
17730899 នាក់