ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្ត្រីយោធាម្នាក់ ដកកាំភ្លើងខ្លីបាញ់សម្លាប់​ពលរដ្ឋ ទាំងកណ្ដា​លហ្វូងមនុស្ស បណ្ដាល​ឱ្យស្លាប់ យ៉ាង​ងាណោចអា​ធម
Sa,19 September 2020 (Time 11:04 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 365នាក់)


ខេត្តពោធិ៍សាត់៖ពលរដ្ឋម្នាក់ ត្រូវជនដៃដល់ដែលគេដឹងថាជាមន្ត្រីយោធា បានដកកាំភ្លើង​ខ្លីបាញ់​សម្លាប់​ទាំងកណ្ដា​លហ្វូងមនុស្ស ដោយ​មិនដឹងពិមូល​ហេតុ បណ្តាល​ឲ្យ​ស្លាប់យ៉ាងអាណោចអា​ធម​។

ហេតុការណ៍ដ៏គួរ​ឲ្យរន្ធត់នេះបានកើតឡើង​ កាលពីល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នៅម្ដុំអូរជ័រ ស្ថិតនៅក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បើតាមប្រភពព័ត៌មានបាន​ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទូច ភេទប្រុស អាយុជាង៣០ឆ្នាំ មាន​លំនៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ចំណែក​ជនដៃដល់​ត្រូវបាន​គេស្គាល់​ឈ្មោះ ផល ជាមន្រ្តីយោធា។

ប្រភពបន្តថា នៅមុនពេលកើតហេតុមិនដឹងថា មានរឿងអ្វីនោះទេ? ស្រាប់តែមន្ត្រីយោធាឈ្មោះ ផល បានដកកាំភ្លើងខ្លីមកបាញ់សំដៅទៅលើជនរងគ្រោះ បណ្ដាលឱ្យស្លាប់ភ្លាមៗតែម្តង។ក្រោយ​បាញ់សម្លាប់គេហើយ ជនដៃដល់បានទៅសម្ងំនៅក្នុងផ្ទះប្រជាជន តែ​ត្រូវបាន​សមត្ថកិច្ចអន្តរាគមន៍​ចាប់បានជនដៃ​ដល់ យកទៅ​ផ្ដន្ទាទោសតាមច្បាប់។ដោយឡែកសព សមត្ថកិច្ចប្រគល់​ឲ្យក្រុមគ្រួ​សារ​យកទៅធ្វើបុណ្យតាមប្រពៃណី​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4068 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51775 នាក់
ខែនេះ :
510208 នាក់
3 ខែនេះ :
1050067 នាក់
សរុប :
17645160 នាក់