ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
១នាក់ស្លាប់ និង១២នាក់រងរបួស​ស្រាល-ធ្ងន់ ដោយសាររថយន្ត​ដឹកជ្រូក បើកបរខ្វះ​ការប្រុងប្រយ័ត្ន​រេចង្កូត​ទៅបុក​បង្កាន់ដៃស្ពាន
Sa,19 September 2020 (Time 10:15 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 336នាក់)


ខេត្តបន្ទាយមានជ័យ៖យ៉ាងហោចណាស់មានមនុស្ស១នាក់បាន​ស្លាប់ និង៦នាក់របួសស្រាល និង ៦នាក់របួសធ្ងន់ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយ​រថយន្តប្រភេទ​យក្សដឹក​ជ្រូក១​គ្រឿង បើក​បរខ្វះការប្រុងប្រយ័ត្ន​ បើករេ​ចង្កូតទៅបុក​បង្កាន់ដៃ​ស្ពាន​បណ្តាលឲ្យប្លោងធ្លាក់ចុះ​មកខាង​ក្រោម។​

ករណ៍គ្រោះថ្នាក់ចរាចរណ៍នេះបាន​កើតឡើង​ កាលពី​វេលាម៉ោង៣និង៤០នាទីល្ងាច ថ្ងៃទី១៨ ខែ​កញ្ញា​ ឆ្នាំ២០​២០ នៅលើកំណា​ត់ផ្លូវជាតិ៥៨ ចំណុចស្ពាន​លេខ៤ ចន្លោះបង្គោ​លគីឡូម៉ែត្រ លេខ​២៣-២៤ ស្ថិតនៅ​ក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សេស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា រថ​យន្ត​ដែល​បង្កគ្រោះ​ថ្នាក់​ដោយខ្លួនឯងនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម. MA.8759​ ជារ​ថយន្តផ្ទុកទំ​និញធន់ធ្ងន់ដឹកសត្វជ្រូក​បើកពីទិស​ខាងលិច​ទៅខាងកើត មានអ្នករួមដំណើ​ចំនួន១៣​នាក់នៅក្នុងរថយន្ត។

លោកអធិកា​របានបញ្ជាក់ថា មុនពេលកើតហេតុ រថយន្តបានបើកក្នុងទិស​ពីលិច​ទៅកើត លុះ​មក​ដល់​ចំណុចកើត​ហេតុ ក៏ស្រាប់​តែរថយន្ត​បាន​រេចង្កូត​ទៅខាង​ស្តាំ​បុក​នឹងបង្កាន់ដៃ​ស្ពានពេញទំហឹង បណ្តាលឲ្យរថយន្តផ្លោងលើបង្កាន់​ដៃស្ពាន​ជាប់ពាក់កណ្តាល។ចំណែក្បាល​រថយន្ត​បានធ្លាក់​ចុះក្រោម​ជល់ទៅនឹង​ដី បណ្តាល​ឲ្យសង្កត់ស្លាប់អ្នករួមដំណើរម្នាក់ និង១២​នាក់​ទៀត​រងរបួសធ្ងន់​និងស្រាល ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ចំណែកអ្នកបើក​បរ​ក្រោយ​ពី​កើតហេតុបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពីកើតហេតុរថយន្តបង្ក ត្រូវបាននគរបាលជំនាញ ចរាចរណ៍​ស្រុក ស្ទូចយកមកទុកនៅ​អធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីរងចាំម្ចាស់ចូលខ្លួនមក​ដោះស្រាយតាមច្បាប់​។ដោយឡែក​សពជនរងគ្រោះ ត្រូវបានប្រគល់​ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3700 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
140838 នាក់
ខែនេះ :
514595 នាក់
3 ខែនេះ :
1110798 នាក់
សរុប :
17632852 នាក់