ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ជំរុញដល់ថ្នាក់​ដឹ​កនាំខេត្តស្ទឹងត្រែង បន្តផ្សព្វផ្សាយសារាចរណែ​នាំរបស់ក្រសួងធម្មការ និង​សាសនា និងក្រសួងសុខាភិបាល​ស្តីពីការ​បង្ការ និងការពារ ការឆ្លងនូវ ជំងឺកូវីដ-​១៩ ក្នុងឱកាស​ពិធីបុណ្យភ្ជុំបិណ្ឌ
Di,01 September 2020 (Time 05:19 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 343នាក់)


ខេត្តស្ទឹងត្រែង៖ក្នុងកិច្ចប្រជុំស្តី​ពីការពិនិត្យមើល និងវិធានការគ្រប់គ្រង និងឆ្លើយតបកា​ររាតត្បាត​ជំងឺកូវីដ-១៩ ក្នុងខេត្តស្ទឹងត្រែង កាលពី​ព្រឹក ថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥​៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ​លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជា​អ្នក​នាំពាក្យក្រសួងសុខាភិបាលបាន ធ្វើកាជំរុញដល់ថ្នាក់ដឹ​កនាំខេត្តស្ទឹងត្រែង គ្រប់លំដាប់ថ្នាក់ តាមមូល​ដ្ឋាននានានៅក្នុងខេត្តស្ទឹងត្រែង ឲ្យបន្តផ្សព្វផ្សាយសារាចរណែ​នាំរបស់ក្រសួងធម្មការ និង​សាសនា និងសារាណែនាំរបស់ក្រសួងសុខាភិបាលស្តីពីការ​បង្ការ និងការពារ ការឆ្លងនូវ ជំងឺកូវីដ-១៩ ក្នុងឱកាស​ពិធីបុណ្យភ្ជុំបិណ្ឌ និងចូលមកដល់​នៅប៉ុន្មានថ្ងៃខាងមុននេះ ដល់ប្រជាពល​រដ្ឋទូទៅ​ដែលជាពុទ្ធសា​សនិកជន និងគណៈកម្មការគ្រប់វត្តអារាម អនុវត្តឱ្យបានខ្ជាប់​ខ្ជួននូវវិធាន​ការការពា​រទប់​ស្កាត់កូវីដ-១៩ ដែលក្រសួងសុខាភិបាល បានដាក់ចេញឱ្យអនុវត្តនាពេលកន្លងមក ក៏ដូចជាបច្ចុ​ប្បន្ន ក្នុងពិធីបុណ្យ​កាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមទប់ស្កាត់ ការចម្លងចូល​ក្នុងសហគមន៍។

នាឱកាសនោះឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត និង​ជាប្រធានគណៈ​កម្មការ​បង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ខេត្តស្ទឹងត្រែង បានលើកឡើងថា សម្រាប់ខេត្តស្ទឹងត្រែង នៅតែបន្ត​ការយក​ចិត្តទុក​ដាក់ក្នុងការផ្សព្វផ្សាយសារាចរណែនាំរបស់ក្រសួងធម្មការ និង សាសនា និងសា​រាចរណែនាំរបស់ក្រសួងសុខា​ភិបាល ពិសេសក្នុងឱកាស​ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដល់ប្រជា​ពលរដ្ឋ តាមមូលដ្ឋានគ្រប់បណ្តាល ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ ក្នុងខេត្តស្ទឹងត្រែង និងបានរៀប​ចំដាក់ផែនកា​រស្តីពីវិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំង នឹងការចម្លងជំងឺកូវីដ-១៩ ដើម្បីឲ្យ​មន្រ្តី​សុខាភិបាលគ្រប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋានអនុវត្តន៍៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6002 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
98370 នាក់
ខែនេះ :
514074 នាក់
3 ខែនេះ :
1122758 នាក់
សរុប :
17727522 នាក់