ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាវុធហត្ថរាជ​ធានីភ្នំពេញ បើក​កិច្ចប្រជុំស្តី​ពីការ​ងារអនុវត្ត តួនាទី ភារកិច្ច របស់កង​រាជអាវុធហត្ថ ប្រ​ចាំខែសីហា និងទិសដៅការងារ ខែកញ្ញា ឆ្នាំ២០២០ តាមរយៈ Video Conference
Di,01 September 2020 (Time 04:53 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 338នាក់)


រាជធានីភ្នំពេញ៖លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការដ្ឋាន កងរាជអាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស អញ្ជើញជាអធិ​បតីក្នុង​កិច្ចប្រជុំស្តីពីការ​ងារអនុវត្ត តួនាទី ភារកិច្ច របស់កងរាជអាវុធហត្ថ ប្រចាំ​ខែសីហា និងទិសដៅកា​រងារ ខែកញ្ញា ឆ្នាំ២០២០ របស់កងរាជអាវុធហ​ត្ថ តាមរយៈ Video Confer​ence។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ​នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការអញ្ជើញ​ចូលរួមពី នាយ​រង​សេនា​ធិការដ្ឋាន នាយ នាយរងកា​រិយាល័យ ជាច្រើនរូបទៀត។សមាសភាពចូលរួមប្រជុំ ដោយ​ភ្ជាប់រូបភា​ពតាមរយៈ Video Conference របស់កងរាជអាវុធហត្ថរាជ​ធានីភ្នំពេញ មានដូចជា លោកឧត្តម​សេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង ជានាយសេនាធិការដ្ឋាន កងរាជអាវុធហ​ត្ថរាជធានីភ្នំពេញ នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី នាយការិយាល័យជំនាញ និង លោកមេប​ញ្ជា​ការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ផងដែរ។

ខ្លឹមសារប្រជុំមាន៖ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និង វឌ្ឍនភាពការងារ កងរាជអាវុធហ​ត្ថខែ​សីហា ទិសដៅខែកញ្ញា ឆ្នាំ២០២០, ផ្សព្វផ្សាយផែនការណែ​នាំលេខ ៣២/២០២០ផ.ក ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាកា​ររងនៃកងយោធ​ពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីកិច្ចការពារសន្តិសុខ រក្សាសុវត្ថិ​ភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និង កឋិនទាន, ផ្សព្វផ្សាយ​វេនប្រចាំការខែកញ្ញា ឆ្នាំ២០២០៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11000 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
103368 នាក់
ខែនេះ :
519072 នាក់
3 ខែនេះ :
1127756 នាក់
សរុប :
17732520 នាក់