ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សា​ខាកាកបាទក្រហមកម្ពុជា​ខេត្តកណ្ដាល ទទួលអំណោយមនុស្សធម៌​ជាថវិកា ពីក្រុមហ៊ុន 7NG ដើម្បី​ជួយជនរងគ្រោះ និងជនងាយរ​ងគ្រោះ​ក្នុងខេត្ត
Di,01 September 2020 (Time 03:57 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 488នាក់)


ខេត្តកណ្តាល៖លោកជំទាវ ស្រី សុធាឫទ្ធិ អគ្គនាយិការង ក្រុមហ៊ុន 7NG រួមនឹងក្រុមការងារ កាលពីរ​សៀ​ល​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បាននាំយកអំ​ណោយមនុស្សធម៌ ជាថវិកាចំ​នួន៣០០០០​ដុល្លារ ផ្តល់ជូន​សា​ខាកា​កបាទក្រហមកម្ពុជា​ខេត្តកណ្ដាល នៅទីស្នាក់កា​រសាខាកាក​បាទក្រហ​មខេត្ត​កណ្តាល ដើម្បីជួយ​ដល់ជន​រងគ្រោះ និងជន​ងាយ​រង​គ្រោះក្នុងខេត្តកណ្ដាល និងក្នុង​គោល​បំ​ណ​ងចូលរួមអប​អរសាទរខួបទី១៥៧ ទិវាពិភព​លោក​កាក​បាទ​ក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ" ខ្ញុំ សន្តិភាព និងកា​ក​បាទ​ក្រ​ហ​ម​កម្ពុជា " ក្រោមអធិបតីភា​ព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល ​នៃគណៈអភិបាលខេត្តកណ្តាល និង​ជាប្រធានគ​ណៈកម្មាធិការ​សាខាកាក​បា​ទក្រហមកម្ពុជាខេត្ត។

ស្ថិតក្នុងបរិយាកាសដ៏សែនរីករាយនេះ ឯកឧត្តម ឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំមកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពី​សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ​ក្រហម​កម្ពុជា ដោយក្តីនឹករឭក។

នាឱកាសនោះ​ឯកឧត្តមបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បាននឹងកំពុងអភិវឌ្ឍស្ថាប័នមនុស្សធម៌របស់ជាតិ ដោយមានការរីកច​ម្រើន​លើគ្រប់វិស័យ ព្រមទាំងមា​នកោតសរសើរពីថ្នាក់ជាតិ និងអន្តរជាតិផងដែរ។ក្នុងនោះ​ឯកឧត្ដម​បានថ្លែងអំណរគុណចំពោះ លោកជំទាវ ស្រី សុធាឫទ្ធិ អគ្គនាយិការង ក្រុមហ៊ុន 7NG ដែលបា​នបរិច្ចាគនូវទ្រព្យសម្បត្តិ ធនធានផ្ទាល់ខ្លួនជួយ​ឧបត្ថម្ភជូនសាខាកាកបាទក្រហកម្ពុ​ជាខេត្ត​នៅពេ​លនេះ ហើយឯកឧត្ដម សូមសន្យាថា សាខាកាកបាទក្រហកម្ពុជាខេត្ត នឹងយកចិត្តទុ​កដាក់​ប្រើប្រាស់អំណោ​យដ៏សប្បុរសនេះ ដើម្បីបម្រើ​សកម្មភាពមនុស្សធម៌ ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបា​កដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្ត ដោយមិនមាន​ការរើសអើងពូជ​សាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ គឺទីណាមានកាលំបាក ទំនោះមាន​កាក​បាទក្រហកម្ពុជា ដោយស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកា​កបាទក្រហម អឌ្ឍចន្ទក្រហមកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8560 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
100928 នាក់
ខែនេះ :
516632 នាក់
3 ខែនេះ :
1125316 នាក់
សរុប :
17730080 នាក់