ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពល​រដ្ឋងាយ​រងគ្រោះ ​ចំនួន១៣២គ្រួសារ នៅស្រុកបុរីអូរស្វា​យសែនជ័យ ទទួល​អំណោយមនុស្ស​ធម៌ ពី​សាខាកាកបាទ​ក្រហមកម្ពុជាខេត្តស្ទឹងត្រែង
Mo,10 August 2020 (Time 11:57 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 383នាក់)


ខេត្តស្ទឹងត្រែង៖ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន​គណៈកម្មាធិ​ការសាខាកា​កបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង លោកជំទាវ ពុំ ចន្ទីនី​ អគ្គលេ​ខាធិ​កា​រ​កាកបាទ​ក្រហមកម្ពុជា អមដំណើរដោយ​ឯកឧត្តម លោកជំទាវ លោក​ លោកស្រី អនុប្រធានកិត្តយសសាខា លោក ​លោកស្រី សមាជិកគណៈកម្មាធិកា​រសាខា គណៈអភិបាលស្រុកបុរីអូរស្វាយ​សែនជ័យ និង​អាជ្ញា​ធរមូ​លដ្ឋាន កាលពីព្រឹកថ្ងៃអាទិត្យ ៥រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹ​ងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញ​ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយ​កអំណោយ​មនុស្សធ​ម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ដែលជាគ្រួសារក្រីក្រ ចាស់ជ​រា កុមារកំព្រា ស្ត្រីមេម៉ាយគ្មានទីពឹងចំនួន១៣២គ្រួសារ មកពីភូមិចំនួន១០ នៃឃុំព្រះរំកិល និងឃុំអូ​រស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។

​ក្នុងឱកាសនោះ ឯកឧត្តម ម៉ុម សារឿន ប្រធាន​គណៈកម្មាធិ​ការសាខាកា​កបាទក្រហមកម្ពុជាខេត្ត​បានពាំនាំ​នូវក្តីនឹករលឹក ស្រលាញ់អាណិត​ពីសំណាក់ស​ម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កា​កបាទក្រហមកម្ពុជា ចំពោះបងប្អូនប្រ​ជាពលរដ្ឋដែលមានការ​ខ្វះខាតជីវភាពប្រជាចាំថ្ងៃ ជាពិ​សេសនៅក្នុងឱកា​ស​នៃជំងឺកូវីដ១៩ កំពុងរាតត្បាតនៅទូទាំងពិភពលោក ក៏ដូចជានៅក្នុង​ប្រ​ទេសកម្ពុជា ដោយមើលឃើញពី​ការលំបាករបស់បងប្អូនប្រជា​ពលរដ្ឋ តាមរយៈ​សាខាកាកបាទ​ក្រហមខេត្ត ដែលមា​នឯកឧត្តមជាប្រធាន​សាខា បាននាំយ​កអំណោយ​មនុស្សធម៌រួមមាន៖
មួយគ្រួសា​រទទួលបានអង្ករ៣០គីឡូក្រាម ត្រីខ១យួរ មី១កេស ​និងឃីដមួយ (មានមុង១ ភួយ១ ក្រ​ម៉ា១ សារុង១ និងអាវយឺត១) រួមទាំងថវិកាមួ​យចំនួនជូនដល់ចាស់ជរាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11622 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
109306 នាក់
ខែនេះ :
519336 នាក់
3 ខែនេះ :
1140228 នាក់
សរុប :
17746964 នាក់