ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កងកម្លាំង​ទាំង​បីស្ថាប័ន ខេ​ត្តបន្ទាយមាន​ជ័យ បើកការប្រ​គួតបាល់ទះ ជា​លក្ខណៈមិ​ត្តភាព សា​មគ្គីភាព
Mo,10 August 2020 (Time 10:06 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 399នាក់)


ខេត្តបន្ទាយមានជ័យ៖ស្ថាប័ន​កងរាជអាវុធខេត្តបន្ទា​យមានជ័យ ស្ថាប័នតំប្រតិបត្តិសឹករងខេត្ត ស្ថា​ប័ន​នគរបាលខេត្ត និងរដ្ឋបាលក្រុ​ងសិរីសោភ័ណ កាលពីល្ងាច ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ បានបើ​កការប្រ​គួតបាល់ទះ​ជាលក្ខណៈមិត្តភាព សាមគ្គីភាព នៅតំបន់​ប្រតិបត្តិការសឹករង ខេត្តបន្ទា​យមាន​ជ័យ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមាន​ការ​ចូលរួមពី​លោកឧត្តសេនីយ៍ត្រី ជឹម ប៊ុន​អាង មេបញ្ជាកា​រតំបត់ប្រតិបត្តិការសឹករងខេត្ត លោក​ឧត្តម​សេនីយ៍​ត្រី បោន ប៊ិន មេបញ្ជាការកង​រាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងក្រុមកី​ឡាជាច្រើន​នាក់។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានមានប្រសាសន៍ថា ការប្រគួតបាល់ទះ​នេះ គឺដើម្បីលើក​កំព​ស់ការយ​កចិត្តទុក​ដាក់ទៅ​លើវិស័យកីឡាគ្រប់ប្រភេទ របស់ខេត្តបន្ទាយមានជ័យ ក៏ដូចក្នុងន័យ​បង្ហាញពីស្មារតីសេ្នហា និងលើកស្ទួយវិស័យកីឡា ឲ្យបានកាន់តែរស់រវើក និងរីកចម្រើន បន្ទាប់ពី​បាត់​ប​ង់ក្នុងទស្សវត្សន៍ទី៧០​ សម័យខ្មែរក្រហម ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ការប្រគួតបាល់ទះនេះ ការប្រគួតចាញ់ឈ្នះ​ វាមានសារៈ​សំខាន់​ណាស់ សម្រាប់ការប្រគួតប៉ុន្តែ ស្មារតីស្រឡាញ់រាប់អានគ្នា ជាបងប្អូន និងសាមគ្គីភាព រវាងកីឡាក និងកីឡាក រវាងក្រុមមួយ និងក្រុមមួយ កាន់តែមានសារៈសំខាន់ថែមទៀត។ហើយ​សព្វថ្ងៃនេះ លោកអភិបាលខេត្ត កំពុងបំផុសប្រធាន​មន្ទីរ កងរាជអាវុធហត្ថ អង្គភាព ក្រុមហ៊ុន អាជីវករ និងសិ​ស្សានុសិស្ស យុវជន យុវនារីនៅ​តាមមូលដ្ឋាន ព្រោះកំលាំងយុវជន និងយុវនារីជាចលករ ​និង​ជាសរសរទ្រូង​របស់ប្រទេសជាតិ ធ្វើយ៉ាងណាឲ្យយុវជន ​និងយុវនារីចូលលេងកីឡា​គ្រប់ប្រភេទ ឲ្យបានច្រើននិង​សកម្មផង ជៀស​វាងពី​ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងកា​រប្រើប្រាស់​គ្រឿងញៀន អបាយមុខផ្សេងៗ ក្មេងទំនើងជាដើម​។

ជាងនេះទៅទៀត​លោកបានបញ្ជាក់ទៀតថា សព្វថ្ងៃនេះសម្តេចអគ្គមហាសេ​នាបតីតេជោ ហ៊ុន ​សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា កំពុងយកចិត្តទុកដាក់ នឹងលើកទឹកចិត្តដល់វិស័យកីឡា យ៉ាងខ្លាំងខ្លាបំផុត កក្តាទាំងអស់នេះហើយ ​បានឆ្លុះបញ្ចាំងឲ្យឃើញ​ពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍលើវិ​ស័យកីឡាយ៉ាងខ្លាំង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1087 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
107597 នាក់
ខែនេះ :
512504 នាក់
3 ខែនេះ :
1129703 នាក់
សរុប :
17748689 នាក់