ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ចុះអន្តរាគមន៍រំ​ដោះភ្ញៀវទេសចរណ៍ ដែលជាប់គាំង នៅក្រុងកោះរ៉ុង សរុប​ចំនួន៦២១​នាក់ ទទួលបានសុវត្ថិភាព ក្រោយពី​ធាតុអាកាស​មានភាពធូរស្រាល
Di,04 August 2020 (Time 07:01 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 351នាក់)


ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធាន​គណៈបញ្ជា​ការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ អមដំណើរដោយលោ​កឧត្តមសេនីយ៌ទោ​ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត រួមនឹងមន្តីក្រោមឱវាតជាច្រើនរូប នារសៀលថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័កពុទ្ធស​ករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០បាន​ចុះ​អន្ត​រាគមន៍ ដោយរៀបចំទូក​ទេសចរណ៍ខ្នាតធំល្បឿនលឿនចំនួន៣គ្រឿង សម្រាប់ដឹក​ជញ្ជូនភ្ញៀវទេ​សចរណ៍ ដែលជាប់គាំង​នៅក្រុងកោះរ៉ុង(កោះរ៉ុង និងកោះរ៉ុងសន្លឹម) បានត្រឡប់មក​ដីគោកក្រុង​ព្រះសីហនុវិញ ក្រោយពី​ធាតុអាកា​សមានភាពធូរស្រាល។

សូមជម្រាបដែរថា ភ្ញៀវទេ​សចរណ៍ដែលត្រូវបានដឹកជញ្ជូន​មកកាន់​ក្រុងព្រះសីហនុ មានសរុបចំនួន​៦២១នាក់ ស្រី២១៥នាក់ ជនបរទេស៥០នាក់ ស្រី២៤នាក់ ក្មេង៩៦នាក់ និងទារក៦នាក់ ដែលបាន​អញ្ជើញ​ទៅលេងកំសាន្តនៅក្រុងកោះរ៉ុង មុនថ្ងៃដែលមា​នភ្លៀងធ្លាក់ខ្លាំង និងរលកខ្ពស់ ដោយ​រងឥទ្ធិ​ព​លពីព្យុះទី៣ ឈ្មោះស៊ីនឡាគូ។

ក្នុងកិច្ចអន្តារាគមន៍នេះ បានប្រើប្រាស់ទូក​ល្បឿនលឿនចំនួន៣គ្រឿង និងធ្វើការដឹកជញ្ជូនចំនួន២​ជើង៖
-ជើងទី១ ចំនួន៤០៥នាក់ ស្រី១៤៣នាក់ (ក្មេងចំនួន៤១នាក់ និងទារកចំនួន៦នាក់)
-ជើងទី២ ចំនួន២១៦នាក់ ស្រី៧២នាក់ (ក្មេងចំនួន២៣នាក់)។ភ្ញៀវទេស​ចរណ៍ទាំងអស់ ត្រូវបាន​ដឹកជញ្ជូន​ទៅកាន់គោលដៅរៀងៗខ្លួន ដោយប្រើប្រាស់​រថយន្តក្រុងចំនួន៨គ្រឿង។

ទ​ន្ទឹមនោះដែរភ្ញៀវទេស​ចរណ៍ទាំងអស់នោះ​ បានសម្តែងនូវការអគុណចំពោះថ្នាក់ដឹកនាំខេត្តព្រះ​សីហនុ ​ដែលបាន​ខិតខំជួយអន្តរាគមន៍ទាន់ពេលវេលា និងដោយ​សុវត្ថិភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9428 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
100297 នាក់
ខែនេះ :
517294 នាក់
3 ខែនេះ :
1117932 នាក់
សរុប :
17720137 នាក់