ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រ​ហមកម្ពុជាខេត្តកណ្ដាល អញ្ជើញចុះសួរ​សុខទុក្ខ ​និងនាំយកអំណោ​យមនុស្សធម៌ ជូន​ប្រជាពលរដ្ឋ​ដែល​មា​នការសង្ស័យ ឆ្លង​ជំងឺគ្រុនឈិក ប្រមាណ​១៨៥នាក់​នៅស្រុក​ពញាឭ
Mo,03 August 2020 (Time 09:42 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 366នាក់)


ខេត្តកណ្ដាល៖នាឱកាសអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សា​ខាកាក​បាទក្រហមកម្ពុជា​ខេត្តកណ្ដាល ជូនប្រជាពលរដ្ឋដែល​មានការសង្ស័យ បានឆ្លងជំងឺគ្រុនឈិក ប្រមាណ​១៨៥នាក់ ស្ថិតនៅភូមិខ្លាត្រាំ ឃុំកំពង់ហ្លួង ស្រុកពញាឭ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធា​នគណៈកម្មា​ធិការ​សាខាកា​កបាទក្រហមកម្ពុជាខេត្តកណ្ដាល បានពាំនាំនូវ​ការផ្តាំផ្ញើសួរ​សុខទុក្ខពីសំណាក់​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ដោយក្តីនឹករឭក។

ជាមួយគ្នានោះឯកឧត្តមបានបញ្ជាក់ថា៖ កាកបាទក្រហ​មកម្ពុជាដែលមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងតែយ​កចិត្តទុកដាក់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ទោះ​បីស្ថិត​នៅស្ថានភាពបែប​ណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅ ដល់បងប្អូនជានិច្ច​ក្នុងគ្រាលំបា​កនានា ពោលគឺទី​ណាមានការលំបាក ទីនោះមា​នកាកក្រហមកម្ពុជា ហើយការជួយគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។

ឯកឧត្ដមអភិបាលខេត្ត បញ្ចាក់ទៀតថា ជំងឺគ្រុនឈិ​កនេះជាប្រភេទជំងឺថ្មី មួយប្រភេទទៀត ដែ​លវាបានធ្វើអោយអ្នកដែ​លបានឆ្លងជំងឺនេះ មានអការៈក្តៅខ្លួនខ្លាំង មុខឡើងក្រហម ហើយនៅ​លើខ្លួនមាន ឡើងកន្ទួលក្រហមតូចៗ ហើយអ្វីដែលពិសេ​សជាងនេះទៅទៀតនោះ គឺអ្នកជំងឺអាច​មាន​សភាពឈឺចាប់នៅតាមសន្លាក់ដៃជើង ហើយជំងឺនេះឆ្លងតាមរ​យៈមូសខ្លាញី​គឺជាភ្នាក់ងារចម្លង​។
ទន្ទឹមនោះដែរឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមា​នការសង្ស័យ​បានឆ្លងជម្ងឺគ្រុនឈិក ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋ ដូចជាមណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត កុំសាកល្បងព្យាបាលអ្នកជំងឺដោ​យខ្លួនឯង ឬពន្យារ​ពេល​តាមដានព្យាបាល​អ្នកជំងឺក្នុងសេវាឯកជន ដែ​លគ្មានសមត្ថភាពផ្នែក​ជំងឺគ្រុនឈិកឲ្យសោះ។

បន្ទាប់ពីនេះឯកឧត្តមអភិបាលខេត្ត បាននាំមក​នូវអំណោយ​មនុស្សធម៌របស់សាខា​កាកបាទក្រ​ហមកម្ពុជា ខេត្តកណ្ដាល នូវគ្រឿង​ឧបភោគបរិភោគ សម្ភារៈ និងថវិកាមួយ​ចំនួនជូនដល់​ប្រជាពល​រដ្ឋ​ដែ​លមានការសង្ស័យឆ្លងជំងឺគ្រុនឈិកផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9537 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
100406 នាក់
ខែនេះ :
517403 នាក់
3 ខែនេះ :
1118041 នាក់
សរុប :
17720246 នាក់