ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម​ ជាវ​ តាយ​ ដឹកនាំកិច្ចប្រជុំ ​គណៈអភិបាលខេត្ត ​ប្រចាំខែសីហា ឆ្នាំ២០២០
Mo,31 August 2020 (Time 02:15 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 318នាក់)


ខេត្តកំពត៖នាព្រឹកថ្ងៃចន្ទ ​១៣កើត ខែភទ្របទ​ ឆ្នាំជូត​ ទោស័ក​ ពុទ្ធសករាជ​២៥៦៤​ ត្រូវនឹង​ថ្ងៃទី​៣១ ខែសីហា​ ឆ្នាំ២០២០​នៅសាលាខេត្តកំពត ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្ត បាន​ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែសីហា ឆ្នាំ២០២០ ដើម្បីតាមដានត្រួតពិនិត្យលើៈ
១.របាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២០​ ស្តីពីការអនុវត្តការងាររបស់​រដ្ឋបាលខេត្តកំពត
២.​សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការ​ និងអនុគណៈ​កម្មការ ដើម្បីគ្រប់គ្រង​គម្រោងវិនិយោគអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នេរមាសកំពត របស់ក្រុមហ៊ុន IBG(CAMBO​DI​A​)C)​.Ltd​ ស្ថិតនៅភូមិទទឹងថ្ងៃ ភូមិកែបថ្មី ឃុំបឹងទូក​ ស្រុកទឹកឈូ
៣.​លទ្ធផល​សម្រេចបានក្នុងការឆ្លើយតប នឹងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើក​ឡើង​ក្នុងអង្គ​វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០១៩។

នាឱកាសនោះឯកឧត្តមអភិបាលខេត្តកំពត បានមានប្រសាសន៍ថា កិច្ចប្រជុំគណៈអភិបាលខេត្ត​ប្រចាំខែសីហា ដើម្បីធ្វើកា​រតាមដា​នការអនុវត្តការងារ និងពិនិត្យដោះស្រា​យទៅលើបញ្ហាប្រឈម សំណូម​ពរ​ ព្រមទាំងដា​ក់ទិសដៅអនុវត្តសម្រាប់ខែបន្ទាប់ ហើយខេត្តមានការ​ងារជាអាទិភា​ពមួយ​ចំនួនត្រូវលើក​មកពិភាក្សា ដើម្បីឲ្យការ​ងារទាំងនោះអាចអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព និង​សម្រេចទៅបាន ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11036 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
103404 នាក់
ខែនេះ :
519108 នាក់
3 ខែនេះ :
1127792 នាក់
សរុប :
17732556 នាក់