ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្មេងប្រុស០២នាក់បងប្អូន លង់ទឹក​អូរស្លាប់យ៉ាង​អាណោចអាធ័ម ដោយសារតែម្តាយ និងបងប្អូន​ធ្វេសប្រហែស
Mo,31 August 2020 (Time 01:17 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 435នាក់)


ខេត្តកំ​ពង់ធំ៖​ពិតជាសង្វែកខ្លាំ​ងណាស់ក្មេងប្រុ​ស០២នាក់បងប្អូន លង់ទឹកអូរស្លាប់យ៉ាងអាណោច​អាធ័ម ដោយសារតែម្តាយនិងបងប្អូន មានការធ្វេសប្រហែល ទុកក្មេងប្រុសពីរនាក់នៅជា​មួយបង​ប្អូនកន្លែង​ទុកគោយន្តកន្ត្រៃ ខ្លួនចេញទៅបាញ់ថ្នាំដំឡូង និងច្រូតស្មៅ។

ហេតុដ៏រន្ធត់នេះ​បានកើតឡើងកាលពីវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅត្រង់ចំណុចអូរកប់ឆ្កែ ភូមិសុភមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

បើតាមឈ្មោះ គឿន ណាង ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ត្រូវជាម្ដាយបង្កើតរ​បស់សពក្មេង​ប្រុស​រងគ្រោះ០២នាក់បានឲ្យដឹងថា សពមានឈ្មោះ លី សុខខែត អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរប​រនៅក្នុង​បន្ទុកឪពុកម្តាយ និងឈ្មោះ លី សុខខុន អាយុ០៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅក្នុង​បន្ទុកឪ​ពុកម្តាយ(ក្មេងប្រុសរងគ្រោះទាំងពីរជាបងប្អូនបង្កើត)រស់នៅភូមិតាមិញ ឃុំក្រយា ស្រុកសន្ទុក ខេត្ត​កំពង់ធំ។

ម្តាយសពក្មេងរងគ្រោះបន្តថា៖កាលពីវេលាម៉ោង០៦:០០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ខ្លួនបានជិះ(គោយន្តកន្ត្រៃ) របស់ឈ្មោះ ញឹម ញ៉ុន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរត្រូវជាបងប្អូន ដោយមានកូនប្រុសពីរនាក់ទៅជាមួយឈ្មោះលី សុខខែត និងឈ្មោះលីសុខខុន មានឈ្មោះដឹម ឃីម ភេទស្រី មានឈ្មោះ ប៊ុនណា គុន ភេទប្រុស និងឈ្មោះញ៉ាន ផល្លី ភេទស្រី បាននាំគ្នាទៅ​បាញ់ថ្នាំដំឡូង និងច្រូតស្មៅ នៅតំបន់កើតហេតុខាងលើ ពេលទៅដល់ ខ្លួនបានដើរច្រូត​ស្មៅម្នាក់​ឯង ដោយទុកកូនប្រុសទាំងពីរនៅជាមួយបងប្អូនកន្លែងទុកគោយន្តកន្ត្រៃ លុះវេលាម៉ោង១៤ និង​៣០នាទី ត្រូវត្រឡប់ទៅផ្ទះវិញ មិនឃើញកូនរបស់ខ្លួន ក៏នាំគ្នាដើររកឃើញខោនិងអាវនៅលើលូ តាមផ្លូវក៏នាំគ្នាចុះរាវមុខលូមានអូរទឹកជំរៅពីរម៉ែត្រពេលនោះឈ្មោះញឹម ញ៉ន ត្រូវជាបង​បានចុះរាវប៉ះចំឃើញកូនទាំងពីរ របស់ខ្លួននៅបាត់អូរក៏ស្រង់មកពិនិត្យ ឃើ​ញស្លាប់មិនដឹងស្មើ​រណាទេ ក៏បានដឹកយកសាកសពទៅលំនៅដ្ឋានរបស់ខ្លួន។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញ បានសហការជាមួយប៉ុស្តិ៍រដ្ឋបាល  មេភូមិ និងគ្រួសារសពចុះដល់ទីកន្លែងកើតហេតុ ដើម្បីពិនិត្យទីកន្លែងកើ​តហេតុ និងសាកសព។

តាមការពិនិត្យនៅលើ​មាត់ ​និងច្រមុះមានហៀរទឹ​កលាយភក់ដងខ្លួន​សពទាំង​ពីរពុំមានស្លាកស្នាមអ្វី​កត់​សំគាល់ឡើយ ហើយធ្វើការសន្និដ្ឋានថា៖ជនរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹក​ដោយ​ខ្លូនឯង។

បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយ សមត្ថកិច្ចជំនាញ បានប្រគល់សពក្មេងប្រុសរ​ងគ្រោះទាំង​២​នាក់បងប្អូន ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8608 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
100976 នាក់
ខែនេះ :
516680 នាក់
3 ខែនេះ :
1125364 នាក់
សរុប :
17730128 នាក់