ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ស​ង្ស័យ​ឆ្លងចរន្តអគ្គសនី បណ្តាល​ឲ្យតូបលក់ដូរជា​ច្រើន នៅក្នុងផ្សារធំបាត់ដំបង ហៅ«​ផ្សារណាត់» រងការឆាប​ឆេះ​យ៉ាងសន្ធោសន្ធៅបង្ករកា​រភ្ញាក់ផ្អើល
Mo,31 August 2020 (Time 10:03 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 425នាក់)


ខេត្តបាត់ដំបង៖តូបលក់ដូររបស់អាជីវករជាច្រើន​ ​នៅក្នុងផ្សារធំបាត់ដំបងហៅ«ផ្សារណាត់» ដែល​មាន​វ័យចំណា​ស់ជិត៩០ឆ្នាំ សាងសងតាម​រចនាបទអាតដេកូ (Art Deco) ដែលល្បីសុះសាយថា ជា​សំណង់​បេតិកភ័ណ្ឌនោះ ត្រូវបានអគ្គិភ័យ​ឆាបឆេះ​បង្ករការភ្ញាក់ផ្អើល​ កាលពីវេលាម៉ោង​១៨និ០​០នា​ទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្នុងបរិវេណផ្សារធំបាត់ដំបង ហៅផ្សារណាត់ ស្ថិត​ក្នុង​ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់​ដំបង ខេត្តបាត់ដំបង។​

បើតាមប្រភពព័ត៌មានបាន​ឲ្យដឹងថា នៅមុនពេលកើតហេតុ​គេឃើញមានផ្សែង និងអណ្តាតភ្លើងផ្តើម​ឆេះ​ចេញឡើង ពីក្នុងតូបលក់សម្ភារ:មួយ​កន្លែងនៅផ្នែកខាងជើង ឈៀងខាងលិចផ្សារ ហើយ​ក្រោ​យម​កអណ្តាតភ្លើងបានឆេះ​រាលដាលឡើងយ៉ាងសន្ធោសន្ធៅ និងបង្កការភ្ញាក់ផ្អើលឡើងតែម្តង។

ក្រោយពីទទួល​បានព័ត៌មាននេះភ្លាម គេសង្កេតឃើញរថយន្តពន្លត់អគ្គិភ័យរប​ស់ស្នងការដ្ឋាន​នគរបាល​ខេត្ត ក៏ដូចជាតាមបណ្តាស្រុកជាច្រើនគ្រឿង ​បានចេញមកជាបន្តបន្ទាប់ ដើម្បីអន្តរាគមន៍ ដោយមានកម្លាំង​ទាំងបីប្រភេទចុះជួយបាញ់ទឹកពន្លត់ផងដែរ។

នៅក្នុងហេតុការណ៍នោះ​ផងដែរគេសង្គេតឃើញវត្តមានឯកឧត្តម ងួន រតនៈ អភិបាល​ នៃគណៈ​អភិបា​ល​ខេត្តបាត់ដំបង បាន​យកចិត្តទុកដាក់ចុះបញ្ជាផ្ទាល់ នៅទីបំផុតនៅ​វេលាម៉ោងប្រមា​ណ​១៩និ​ង៣០នាទី ទើបសមត្ថកិច្ចអាចគ្រប់គ្រងស្ថានការបានទាំងស្រុង ប៉ុន្តែគេ​នៅមិនទាន់ដឹ​ងអំ​ពីបញ្ហាពិត​ប្រាក​ដ​ណាមួយដែលផ្តើម​ឲ្យកើតមានអគ្គិភ័យនេះបាននៅឡើយទេ ហើយក៏នៅ​មិន​ទាន់ដឹង​ច្បាស់​ទំហំ​នៃការខូ​ចខាតតូបអស់ប៉ុន្មាន​នោះដែរ ដោយសម​ត្ថកិច្ចជំនាញ​បិទទុក ដើម្បីចុះ​ធ្វើការស្រាវជ្រាវ​នៅពេលក្រោយ។បើ​តាមប្រភព​ដាច់ដោយឡែកបាន​លើកឡើងថា ករណីអគ្គីភ័យនេះអាចបណ្តាលមកពី​ឆ្លងចរន្តអគ្គី​សនី។

ក្រោយពីមាន​ការសហការគ្នារវាងកម្លាំង​នគរបាល និងកម្លាំងកងរាជអាវុធហត្ថ និងកម្លាំ​ងយោធា​ខេត្ត​បាត់ដំបង ធ្វើការពន្លត់យ៉ាងមមាញឹក​ប្រើប្រាស់រថយន្តពន្លត់​អគ្គីភ័យ​៧គ្រឿង និងបានប្រើ​ប្រាស់​ទឹ​ក​អស់​ជិត៤០រថយន្ត ទើបគ្រប់គ្រងស្ថានកា​របាន ហើយក្នុងហេតុការ​នេះមិនមាន​មនុស្ស​រងរ​បួសទេ គ្រាន់តែខូចខាតអស់សម្ភារ:មួយចំនួនធំ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8440 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
100808 នាក់
ខែនេះ :
516512 នាក់
3 ខែនេះ :
1125196 នាក់
សរុប :
17729960 នាក់