ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើ​ញជាអធិបតីក្នុងពិធី បើក​វគ្គហ្វឹកហ្វឺនជំនាញ គ្រប់គ្រងគ្រោះ​មហន្តរាយ របស់កងពល​ធំអន្តរាគម​ន៍លេខ៣
Sa,29 August 2020 (Time 06:16 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 382នាក់)


ខេត្តព្រះវិហារ៖នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម​នាយឧត្តមសេនីយ៍ គន់ គីម ទេសរ​ដ្ឋមន្រ្តី និង​ជាអនុប្រធាន​ទី១ នៃគ​ណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយន្ត និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល​នៃគណៈអភិបាលខេត្តព្រះវិហារ បាន​អញ្ជើញជា​អធិបតីក្នុង​ពីធីបើ​កវគ្គហ្វឹកហ្វឺន ជំនាញគ្រប់គ្រងគ្រោះមហន្តរាយ របស់កងពលធំអន្តរាគមន៍លេខ៣។

ពិធីនេះបានប្រព្រឹត្តទៅ​នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ​៣ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិ​ហារ ដោយមានការចូលរួមពី មេបញ្ជាការ មេបញ្ជាការង នាយទាហាន ពលទាហាន នៃកង​ពលធំអន្តរាគមលេខ៣ជាច្រើនរូបផងដែរ។

យោងតាមរបាយការ​ណ៍ស្វាគមន៍របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការក​ងពលធំ​លេខ៣ បាន​​ឲ្យដឹងថា វគ្គហ្វឹកហ្វឺន​នេះមានសិក្ខាកាមចូលរួមស​រុប១១៥នាក់ ក្នុងនោះកង​ពលធំ​អន្តរាគមន៍​លេខ៣ ចំនួន២៥នាក់ កងពលតូច៧,៨,៩ ក្នុងមួយក​ងពលតូច ចំនួន២៥នាក់ និងមក​ភូមិភាគ៤​ ចំនួន១៥នាក់។វគ្គហ្វឹកហ្វឺនពិតជាមានសា​រៈសំខាន់បំផុតចំពោះនាយទាន ពលទាហាន ក្នុងការងារបច្ចេកទេសគ្រប់គ្រងបច្ចេកទេស សម្រាប់ជួយស​ង្គ្រោះជីវិតមនុស្ស សត្វ ការពារទ្រព្យ​សម្បត្តិផ្សេងៗ ដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិជាយថាហេតុ នាពេលបច្ចុប្បន្ន និងនៅ​អ​នាគត់។

ក្នុងនោះដែរ ឯកឧត្តមនាយឧត្តម គន់គីម ទេសរដ្ឋមន្រ្តី បាននាំយកនូវអង្ករចំនួន១០តោន និងត្រីខ ចំនួន១តោន ប្រគល់ជូនកងពលធំអន្តរាគមន៍លេខ៣ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10315 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
102683 នាក់
ខែនេះ :
518387 នាក់
3 ខែនេះ :
1127071 នាក់
សរុប :
17731835 នាក់