ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រជាពលរដ្ឋមា​នជីវភាពខ្វះខាត ចាស់​ជរា និងបាត់បង់ស​មត្ថភាពការងារ ចំនួន១៤​៥គ្រួសារ នៅឃុំវិ​ហារសួគ៌ ទទួលបានអំ​ណោយមនុស្សធម៌ ពីគ​ណៈសង្ឃវត្តព្រះវិហារសួគ៌
Sa,29 August 2020 (Time 05:23 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 351នាក់)


ខេត្តកណ្តាល៖ក្នុងឱកាសអញ្ជើញជូបសំណេះសំណាល ​និងនាំយកអំ​ណោយមនុស្សធម៌​ ផ្តល់​ជូន​គ្រួសារមា​នជីវភាពខ្វះខាត ចាស់​ជរា និង​បាត់បង់ស​មត្ថភាព​ការ​ងារចំនួន១៤​៥គ្រួសារ នៅឃុំវិ​ហារ​សួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្ត​កណ្តាល ឯឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល​ខេត្តកណ្ដាល និងជាប្រធានគណៈ​កម្មា​ធិការ​សា​ខាកាកបាទក្រហមកម្ពុជាខេត្ត ​បន្តអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូម​បន្តចូលរួម​ថែរក្សាសុខ​ភាពឲ្យបានល្អ គោរព​ឲ្យបាន​តាមការ​ណែនាំរបស់ក្រសួងសុខាភិបាល និងរា​ជរដ្ឋាភិបាល ក្នុង​ការបង្ការ និងទប់ស្កា​ត់ជំងឺកូវីដ-១៩ និងជំងឺគ្រុនឈិក ដែលកំពុងគ្មាន​ការរីក​រាល​ដាល​ផងដែរ។

នាឱកាសនោះឯកឧត្តមអភិបាលខេត្តកណ្ដាល បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំ​ណាក់​សម្ដេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹកបំផុត ដែល​សម្ដេចទាំងទ្វេ តែងតែគិតគូ ពីសុខទុក្ខរបស់​ប្រជាពលរដ្ឋជានិច្ច គ្រប់កាលៈទេសៈ។

ឯកឧត្តមបន្តថា កាកបាទក្រហម​កម្ពុជា ដែលមានសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រ​ធាន សម្ដេចតែងមានគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា និងថែម​ទាំងបានណែនាំជាប្រចាំដល់ មន្រ្តីកាកបាទក្រហ​មនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើ​លពីជីវ​ភា​ពរស់នៅ​របស់ប្រជាពលរដ្ឋ ព្រម​ទាំងចុះសុខទុក្ខដល់​ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេ​ម៉ាយកូន​ច្រើនក្រីក្រ អ្នកកំ​ពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំ​ងឺរ៉ាំរ៉ៃ ហើយ​មានជីវភា​ពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នក​រងគ្រោះផ្សេងៗ ដោយមិនប្រ​កាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការន​យោបាយឡើយ គឺក្នុងគោល​បំណងជួយ​ដោះស្រាយ​សម្រាលនូវ​ការលំបាកចំពោះមុខឲ្យបានទាន់ពេលវេលា និងមិនទុកឲ្យប្រ​ជាពលរដ្ឋណា​ម្នាក់ស្លាប់ ដោយសារ​ការដាច់ស្បៀង​អាហារឡើយ។

ជាមួយគ្នានោះដែរព្រះតេជគុណ យឿន យ៉ន ចៅអធិការវត្តព្រះវិហារសួគ៌ បានមានសង្ឃដីកាថា នេះគឺជាលើកទី៥ហើយ ដែលគណៈស​ង្ឃវត្តវិហារសួគ៌ បានរៀបចំ​សម្ភារៈ គ្រឿងឧបភោគបរិភោគ ចែកជូន​ញោមដែលមា​នជីវភាពខ្វះខាត ចាស់ជ​រា និងបាត់បង់សមត្ថភាពការងារ ហើយអំណោយ​ដែលត្រូវផ្ដល់ជូន​នៅពេលនេះរួមមាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី​១យួរ ទឹក​ស៊ីអ៊ីវ១យួរ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8224 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
100592 នាក់
ខែនេះ :
516296 នាក់
3 ខែនេះ :
1124980 នាក់
សរុប :
17729744 នាក់