ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចា​ប់ខ្លួន​កូន​ប្រុស​អកត្តញ្ញូបែកថ្នាំ ស្រវឹងខួប លើកកាំបិតកាត់ក្បាលម្ដាយបង្កើត​ ដាច់​ចេញ​ពីស្មា ស្លាប់​យ៉ាងអា​ណោចអាធ័ម បាន​ហើយ នៅខណ្ឌសែនសុខ
Sa,29 August 2020 (Time 01:01 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 334នាក់)


រាជធានីភ្នំពេញ៖អំពើមនុស្សឃាតដ៏សា​ហាវ របស់កូនប្រុស​អកត្តញ្ញូបែក​ថ្នាំ ស្រវឹងខួប លើកកាំ​បិត​កាត់​ក្បាលម្ដាយបង្កើត​របស់ខ្លួនដាច់​ចេញពីស្មា បណ្តាល​ឲ្យស្លាប់យ៉ាង​អាណោចអាធ័ម​បំផុត ដែល​គេប្រទះឃើ​ញតាំងពីព្រឹក​ព្រលឹមអុរ​នាថ្ងៃទី​២៩ ខែសីហា ឆ្នាំ២០២០ ក្នុងបុរីសឡា៣ ស្ថិតនៅខាង​កើតមន្ទីរពេទ្យឯ​កជន យីហោមូលមិត្ត ភូមិចោម​ចៅ៣ សង្កាត់​ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជ​ធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាល​ឃាត់ខ្លួនបានហើយ នៅវេលាម៉ោងជិត១១ព្រឹក ថ្ងៃទី២៩ ខែ​សីហា ឆ្នាំ២០២០នេះ នៅចំណុចក្បែរមន្ទីរពេទ្យ IU ខណ្ឌសែ​នសុខ រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចបាន​ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ាម សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកំណើត​នៅភូមិកោះប៉ែន ខ ឃុំកោះមិត្ដ ស្រុកកំពង់សៀម ខេត្ដកំពង់ចាម។
ប​ច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរទៅលើជនដៃដល់ និងកសាង​សុំណុំរឿង ដើម្បី​ចាត់ការតា​មនិតិវិធី។ចំណែកសពក្រោយកម្លាំងជំនាញធ្វើកោសល្យវិច្ច័យរួច ប្រ​គល់​ឲ្យសាច់ញាតិយកទៅធ្វើ​បុណ្យ​តា​មប្រពៃណី។

សូមបញ្ជាក់ដែរថា ពាក់ពន្ធ័ទៅនឹងអំពើឃាត្តកម្មខាងលើនេះ​ បើតាមប្រភពពីកន្លែងកើត​ហេតុបាន​ឲ្យដឹងថា កន្លងមក​ពីរនាក់ម្ដាយ​កូននេះ​តែងកើត​មានជម្លោះគ្នា​ជាញឹកញាប់ ហើយអ្នក​ភូមិក៏ដឹង​ដែរ​ថា យុវជនដៃដ​ល់សម្លាប់ម្ដាយនេះ ក៏ជាអ្នកញៀនថ្នាំ ផឹកស្រា ហើយតែងបែកថ្នាំជាញឹកញាប់ បង្កការភ័​យខ្លាចដល់អ្នកជិតខាង និងម្ដាយរបស់ខ្លួន។ប្រភពបន្តថា នៅមុនកើ​តហេតុមួយថ្ងៃ ស្ត្រីជា​ម្ដាយ​បាននិយាយ ប្រាប់អ្នកស្គាល់គ្នា ឬអ្នកជិត​ខាងថា មីងលែង​បាននៅផ្ទះ​នេះទៀតហើយ ចាប់ពីថ្ងៃនេះតទៅ មីងគ្រោង​នឹងរើចេញ​ទៅកន្លែងផ្សេង ដោយសារតែ​កូនប្រុសធ្វើ​ទុកបុកម្នេញ​ខ្លាំងពេក លុះនៅព្រឹកព្រលឹមថ្ងៃកើតហេតុ ក៏ស្រាប់តែមានការភ្ញាក់ផ្អើល ដោយប្រទះឃើញស្ត្រី​នេះ​ដេកស្លាប់ក្នុងផ្ទះជួល ដោយដាច់ក្បាលចេញពីស្មានៅក្នុងថ្លុកឈាមតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9979 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
102347 នាក់
ខែនេះ :
518051 នាក់
3 ខែនេះ :
1126735 នាក់
សរុប :
17731499 នាក់