ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ផឹកស៊ីទាស់សម្តីគ្នា ម្នាក់ចូលដេកគុក និងម្នាក់ទៀតស្លាប់ក្នុងថ្លុកឈាម នៅស្រុកស្វាយចេក
Sa,29 August 2020 (Time 11:46 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 371នាក់)


ខេត្តបន្ទាយមានជ័យ៖បុរស​២នាក់ ​ជាអ្នកស៊ីឈ្នួលដេក​ចាំចម្ការដំ​ឡូងមី នៅត្រង់​ចំណុចអូរកងរ៉ក់ ស្ថិតនៅខាងលិ​ចឈា​ងខាងត្បូង​ចម្ងាយ៤.០០០ម៉ែត្រ ពីភូមិថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្ត​បន្ទាយមានជ័យ ផឹកស៊ី​ទាស់សម្តីគ្នា រហូតឈានដ​ល់ការប្រើហឹង្សា ទាញចបជីក​វាយ​ទៅលើគូទំ​នាស់ បណ្តាល​ឲ្យម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពី​វេលា​ម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។

ពាក់ពន្ធ័ករណីនេះ​បើតាម​លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បាន​ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះមានឈ្មោះ ឈី ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិ​សូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ចំណែកជន​សង្ស័យមានឈ្មោះ ភី ចម ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិសូ​រិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមា​នជ័យដូចគ្នា​។​

លោកអធិការ បញ្ជាក់ឲ្យដឹងបន្តថា មុនពេលកើតហេតុនោះជនសង្ស័យ និងជនរងគ្រោះ ទាំង២នាក់ ជាអ្នក​ស៊ីឈ្នួលដេកចាំចម្ការដំឡូងមី នៅចំណុចកើតហេតុឲ្យឈ្មោះ សុខ ចាន់វុទ្ធ ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដល់ម៉ោង​ជិត១០នោះ បាន​ចាប់ផ្តើមផឹកស្រា​ថ្នាំជាមួ​យគ្នា នៅនឹងខ្ទមចម្ការ ពេលស្រវឹងរៀងៗខ្លួន ក៏មាន​ទាស់​ពាក្យសម្តី ឈានដល់កើតមា​នអំពើហឹង្សា ដោយជនសង្ស័យបា​នទាញយ​កចប់កាប់ជំរះស្មៅ វាយ​ទៅលើ​ជនរងគ្រោះ ត្រូវចំក្បាល​ជាច្រើនកន្លែង បណ្តាលឲ្យដេក​ស្លាប់នៅក្នុងថ្លុឈាម ​ក្រោយពីធ្វើ​សកម្មភាព​រួចរត់គេច​បាត់លុះព្រឹកឡើង មានប្រជាពលរដ្ឋ ទៅចម្ការក្បែរ​នោះប្រទះឃើញ​សពដេក​ស្លាប់ ក៏រាយការណ៍មកសមត្ថកិច្ច ចុះទៅពិនិត្យ ហើយកម្លាំងកងរាជអាវុធ​ហត្ថមូលដ្ឋាន ស្រុកស្វាយ​ចេក បានធ្វើការឃាត់ ឈ្មោះ ភី ចម ដើម្បីសួរនាំ។

បច្ចុប្បន្នជនសង្ស័យ​ កងរាជអាវុធហត្ថមូលដ្ឋានស្រុកស្វាយចេក កំពុងកសាងសំណុំរឿង បញ្ជូន​ទៅបញ្ជា​ការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់​ការបន្តតាមនិតិវិធីច្បាប់។ចំណែកសព​ជនរង​គ្រោះ ត្រូវបា​នប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3494 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
106866 នាក់
ខែនេះ :
555748 នាក់
3 ខែនេះ :
1166289 នាក់
សរុប :
17808685 នាក់