ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកាសសមា​សភាព នៃគណៈកម្មការគ្រប់គ្រង សាកលវិទ្យាល័យបាត់ដំបង នៅ​សាកល​វិទ្យាល័យ​បាត់ដំបង
Do,27 August 2020 (Time 09:12 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 387នាក់)


ខេត្តបាត់ដំបង៖ក្នុងពិធីប្រកាសស​មាសភាព​ នៃគណៈកម្មការ​គ្រប់គ្រងសាកលវិទ្យាល័យ​បាត់ដំ​បង នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ​ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត​សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងក្រសួងអប់រំ បានមានប្រសាសន៍ថា ដោយសារតែប​ច្ចុប្បន្ន​មានការផ្ទុះរីករាលនូវជម្ងឺកូវីដ-១៩ ធ្វើឲ្យមានកា​រអាក់ខាន់ក្នុងការរៀនសូត្រ បង្ហាត់បង្រៀន ដោយត្រូវ​ឲ្យសិស្សនិស្សិតត្រូវ​សិក្សាពីចម្ងាយ (តាមប្រព័ន្ធអនឡាយ) ទើបក្រសួងអប់រំ យុវជន និងកីឡា សម្រេចបង្កើត​គណៈកម្មការគ្រប់គ្រងនេះឡើង ដើម្បីធ្វើការ​គ្រប់គ្រង​គ្រោះមហន្តរា​យផ្សេងៗដែល​កើតមានឡើងនៅក្នុងសាកលវិទ្យាល័យ ដើម្បីធានាយ៉ា​ងណាឲ្យមានគុណ​ភាពខ្ពស់​ក្នុងការ​បង្រៀន ក៏ដូចជាសិស្សនិស្សិតមានជំនាញច្បាស់លាស់ ដែលអាចយក​ទៅធ្វើការអភិវឌ្ឍន៍ប្រ​ទេសជាតិរបស់​ខ្លួន ឲ្យមានការរីកចម្រើនជានិរន្តរន៍។

ជាមួយគ្នានោះដែរឯកឧត្តមងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បាន​មាន​ប្រសាសន៍ថា សាកលវិទ្យាល័យបាត់ដំបង ជាសាកលវិទ្យាល័យរដ្ឋមួយដ៏ធំ ប្រចាំខេត្តបាត់ដំបង ដែល​បានចូលរួមអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងខេត្តបាត់ដំបង ក៏ដូចជាទូទាំង​ប្រទេសដែល​បានមក​ទទួលយកចំណេះដឹង នៅឯសាកលវិទ្យាល័យបាត់ដំបងនេះ និងជាពិសេសក៏​បានចូលរួម​ជួយ​ដល់សិស្សនិស្សិតក្រីក្រ អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង មិនថានិសិ្ស​តមកពីស្រុក ឬខេត្តផ្សេងៗឡើយ។

ក្នុងនោះឯកឧត្តមបានកោតសរសើរដល់សាស្រ្ដាចារ្យ បុគ្គលិក ថ្នាក់ដឹកនាំ និងលោកជំ​ទាវសាកល​វិទ្យា​ធិការរបស់សាកលវិទ្យាល័យបាត់ដំបង ដែលបានខិតខំប្រឹងប្រែងបំពេញគ្រប់ភារកិច្ចទាំងអស់ ក្នុងការជំរុញឲ្យមានការបង្កើនធ​នធានមនុស្សកាន់តែមានសក្ដានុភាព ដើម្បីឲ្យប្រទេស​ជាតិមានការ​អភិវឌ្ឍន៍ សំបូរទៅដោយធនធានមនុស្សពិតប្រាកដផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11358 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
109042 នាក់
ខែនេះ :
519072 នាក់
3 ខែនេះ :
1139964 នាក់
សរុប :
17746700 នាក់