ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អបអរសាទរ ចំពោះ​សមិទ្ធផលរបស់សហ​គមន៍ និងពិធីបិទបញ្ចប់​កម្មវិធីតំបន់ពញាឮ របស់​អង្គការ​ទស្សនៈពិភពលោក​អន្តរជាតិកម្ពុជា
Do,27 August 2020 (Time 08:43 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 326នាក់)


ខេត្តកណ្ដាល៖លោក គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល និងលោក រ៉ូប៊ឹត ហ្គីលលែន នាយ​កផ្នែក​យុទ្ធសាស្រ្ត និងគុណភា​ព កម្មវិធីអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែសី​ហា ឆ្នាំ២០២០ អញ្ជើញជាអធិបតីភាព ក្នុងពិធីអ​បអរសាទរចំពោះសមិទ្ធផលរបស់សហគមន៍ និង​ពិធី​បិទបញ្ចប់កម្មវិធីតំបន់ពញាឮ របស់អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា នៅសា​លាបឋម​សិក្សា ហ៊ុន សែន ឈ្វាំង ស្រុកពញាឮ។

នាឱកាសនោះលោក គីម រិទ្ធី អ​ភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា សមិទ្ធផលរ​បស់សហគ​មន៍ ដៃគូ និងការបញ្ចប់គម្រោងរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំ​ស្រុកពញាឮ ដែលមា​នរយៈពេល១៥ឆ្នាំ (ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២០ ) ពិតជារួម​ចំណែក​យ៉ាងច្រើន​ទៅដល់ប្រជាពលរដ្ឋ ជាពិសេស គឺកុមារដែ​លរស់​នៅក្នុងជីវភាពក្រីក្រ។

លោកបន្តថា អង្គការទស្សនៈពិភពលោកអន្តរជាតិ បានកំណត់តំបន់គោលដៅមានភូមិចំនួន ៣៤​ភូមិ មកពីឃុំចំនួន៣ ដែលមានឃុំឈ្វាំង ចំនួន១១ភូមិ ឃុំទំនប់ធំ ចំនួន១៥ភូមិ និងឃុំផ្សារដែក ចំនួន៨ភូមិ ក្នុងស្រុកពញាឮ ។

ជាមគ្នានោះដែរលោកអ​ភិបាលរងខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការ​ខិតខំប្រឹង​ប្រែង របស់អង្គការទស្សនៈពិ​ភពលោកអន្តរជាតិ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ និងប​ង្កើន​នូវចំណេះដឹង នៃការអនាម័យ ទឹកស្អាត ការអប់រំ និងវិធីអប់រំផ្នែកសុខភាព និងអាហាររូបត្ថម្ភ ដល់គ្រួសារ​ដែលមានកូនតូច ក្រោមអាយុ៥ឆ្នាំ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
571 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
107081 នាក់
ខែនេះ :
511988 នាក់
3 ខែនេះ :
1129187 នាក់
សរុប :
17748173 នាក់