ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក​ម្លាំងចម្រុះ​ខេត្តបន្ទាយមានជ័យ​ ដាំកូនឈើ រាំងទឹកចំនួន១.២០០ដើម ដើម្បីជាប្រយោជន៍ ប្រជាព​លរដ្ឋ និងជាជម្រកសត្វស្លាប នៅស្រុក​ថ្នពួក
Mi,26 August 2020 (Time 04:04 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 407នាក់)


ខេត្តបន្ទាយមានជ័យ៖ដើម្បីជាប្រយោជន៍ប្រជាពលរដ្ឋ និងជា​ជម្រកសត្វស្លាប កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិ​យសមាគមនារីកម្ពុជា សន្តិ​ភាព និង​អភិវឌ្ឍន៍ខេត្តប​ន្ទាយមានជ័យ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបា​លស្រុកមន្ត្រីរាជការ និង កងកម្លាំង​អាវុធហត្ថ កម្លាំងយោធា និងប្រជាពលរដបានផ្តួច​ផ្តើមនាំគ្នាដាំកូនឈើ រាំងទឹក​ចំនួន១.២​០​០ដើម ស្ថិតក្នុងរម​ណីយដ្ឋានអាងជើងគ្រុស ក្នុងភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ ស្រុក​ថ្នពួក ខេត្ត​បន្ទាយមានជ័យ។

បើតាមអ្នកជំនាញ​បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ជាការពិតណាស់ ដើមឈើរាំងទឹកនេះ វាមាន​សារៈសំខាន់ណាស់ ចំពោះជីវិត​មនុស្សសត្វ និងជីវៈចម្រុះគ្រប់​ប្រភេទវាផ្ដល់​សារៈ​ប្រយោជន៍​យ៉ាង​ច្រើនដូចជាៈផ្ដល់មក​នូវម្លប់ ផ្លែផ្កា អុសសំរា​ប់ដុត ជាឈើសំណង់ ជាជម្រកសត្វព្រៃ ជម្រកមច្ឆាជាតិ ជារបាំងខ្យល់ របាំងទឹកជំនន់ នឹងនាំមកនូវទឹកភ្លៀងសំរាប់បង្កបង្កើនផលចិញ្ចឹមជីវិតមនុស្សលោក។
ហេតុដូចនេះយើង​ទាំងអស់គ្នាដែលជាអ្នកទទួល​ប្រយោជន៍ពីដើមឈើនេះ ​គប្បីចូលរួម​ថែរក្សា​ការពារ និងស្រ​ឡាញ់ព្រៃឈើ និងបរិស្ថាន​ធម្មជាតិឲ្យ​បានគ្រប់ៗគ្នា ដើម្បីជាប្រ​យោជន៍ដល់ខ្លួន​យើងផ្ទាល់ និងជីវិតសត្វ​ព្រៃគ្រប់ប្រភេទ និ​ងប្រព័ន្ធជីវៈចម្រុះនោះផងដែរ។

ក្នុងនោះលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអំពាវនាវចំ​ពោះព្រះសង្ឃ អាជ្ញាធរ មន្ត្រីរាជការ និង ប្រជា​ពលរដ្ឋ ត្រូវចូលរួមបង្កើនសកម្មភាពដាំដុះដើមឈើ​គ្រប់ប្រភេទ នៅតាមទីវត្តអារាម សា​លារៀន ទីធ្លាសាធារណៈ ក្នុងបរិវេនគ្រឹះស្ថានសិក្សា មន្ទីរពេទ្យ តាមដងផ្លូវលំ ផ្លូវជាតិ ទំនប់ ប្រ​ឡាយ តាមភូមិដ្ឋាននានានិងតាមភ្លឺស្រែ ចំការឲ្យបានច្រើនកុំចាំបាច់មើលបំណាំគ្នាឲ្យសោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9894 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
107578 នាក់
ខែនេះ :
517608 នាក់
3 ខែនេះ :
1138500 នាក់
សរុប :
17745236 នាក់