ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បញ្ចុះបឋម​សិលាសាងស​ង់អគារ ប៉ុស្តិ៍រដ្ឋបាលឃុំព្រះពុទ្ធ​ ស្រុក​កណ្ដាលស្ទឹង
Mi,26 August 2020 (Time 04:28 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 359នាក់)


ខេត្តកណ្តាល៖នៅក្នុងពិធី បញ្ចុះបឋមសិលា​សាងសង់អគារប៉ុស្តិ៍រដ្ឋបាលឃុំព្រះពុទ្ធ ស្ថិតក្នុង​ភូមិប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល នា​ព្រឹ​កថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ លោក​ នៃ ចារី អភិបាលរង​ខេត្តកណ្ដាល តំណាង​ឯកឧត្តម គង់ សោភ័ណ្ឌ ​អភិបាលនៃគណៈអភិបាល​ខេត្ត​កណ្ដាល បានមានប្រសាសន៍ថា ប៉ុស្តិ៍រដ្ឋបាលឃុំ គឺមានសារៈសំខាន់ណាស់ ព្រោះជាកន្លែង​ឈរ​ជើង របស់មន្ត្រីប៉ុស្តិ៍ ក្នុងការ​បំពេញការងារ ដើម្បីកា​រពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងរ​ក្សាបា​ននូវសុខសុ​វត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានកាន់តែប្រសើរឡើង។

លោកបន្តថា ការបញ្ចុះ​បឋមសិលាសាងសង់ប៉ុស្តិ៍នគរបាលឃុំ នៅពេលនេះ គឺជា​សមិទ្ធផ​លថ្មីមួយ​ទៀត របស់រដ្ឋបា​លឃុំព្រះពុទ្ធ ដូច្នេះក្រោយ​ពីទទួលបានអ​គារប៉ុស្តិ៍នគរបាលរដ្ឋបា​លឃុំថ្មីនេះ មន្ត្រី​នគរ​បាល ត្រូវបន្តខិតខំលើកកម្ពស់ ការបំពេញការងារ តាមតួនាទីភារកិច្ចរបស់ខ្លួន ជាពិ​សេស​ត្រូវយក​ចិត្តទុកដាក់ពង្រឹងយន្តការគណៈប​ញ្ជាការឯកភាព ស្រុកឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធា​នាបានថា ក្នុងមូលដ្ឋានរបស់ខ្លួន គឺមានសន្តិ​សុខសណ្ដាប់ធ្នាប់​ល្អ សម្រាប់កា​ររស់នៅប្រក​បមុខរបរ​របស់ប្រជាពលរដ្ឋ។

ជាងនេះទៅទៀតលោកបញ្ជាក់ថា កិច្ចការនេះ​មន្ត្រីប៉ុស្តិ៍គ្រប់ថ្នាក់ ត្រូវអនុវត្ត​ជាប្រចាំ​ដូចភ្លៀង​រលឹម​ក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបាននៅ​គោលការណ៍ ទាំង៩ចំណុច នៃគោលន​យោ​បាយ ភូមិ ឃុំ មានសុវត្ថិភាពដើម្បីបង្ក្រាប និងទប់ស្កាត់ប​ទល្មើសគ្រប់​ប្រភេទឲ្យមាន​ប្រសិទ្ធ​ភាព និងទាន់ពេលវេលា។ឆ្លៀតក្នុងឱ​កាសនោះដែរ លោកអភិបាលរងខេត្ត បានធ្វើការអំពាវ​នាវដល់​ប្រជាពលរដ្ឋទាំងអស់ត្រូវបន្ត យកចិត្តទុកដាក់ក្នុង​ការការពារខ្លួនពីការឆ្លងរីករាលដាល នៃជំងឺកូវី​ដ១៩ ជាបន្តទៀត ត្រូវមានអ​នាម័យជាប្រចាំ ត្រូវលាងដៃជាមួយសាប៊ូ ជែល ឬអាកុល​ឲ្យបានញឹក​ញាប់ ត្រូវពាក់ម៉ាសនៅពេលដែលអ្នកចេញក្រៅ កាត់បន្ថយការជួបជុំ រក្សាគម្លាតពីគ្នា ជាពិសេស​ត្រូវចូលរួមអនុវត្តតា​មវិធាននិងការណែនាំនានា របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិ​បាលដែល​បានដាក់ចេញ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12260 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
109944 នាក់
ខែនេះ :
519974 នាក់
3 ខែនេះ :
1140866 នាក់
សរុប :
17747656 នាក់