ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្មេងប្រុស​អាយុ១០ឆ្នាំម្នាក់ លង់ទឹកប្រឡាយស្លាប់ យ៉ាងអាណោចអាធម័ នៅស្រុករុក្ខគិរី
Do,27 August 2020 (Time 09:51 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 1026នាក់)


ខេត្តបាត់ដំបង៖ក្មេងប្រុសអាយុ១០ម្នាក់ លង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធម័ បន្ទាប់ពីចុះ​ទៅ​មាត់​ប្រឡាយលាងជើង ខណៈម្តាយដើរទៅ​កាន់ខ្ទមចំ​ការមុន។ហេតុការណ៍​នេះបានកើត​ឡើង​កាលពី​វេលាម៉ោង១៤និង១៥នាទី ថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹ​ង​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចទឹកពុះ ស្ថិតនៅភូមិស្រះថត ឃុំព្រៃត្រឡាចស្រុករុក្ខគិរី ខេត្ត​បាត់ដំបង។

ពាក់ពន្ធទៅនឹងករណីខាងលើនេះបើតាម​សមត្ថកិច្ចបានឲ្យដឹងថា សាកសពក្មេងរងគ្រោះ​មាន​ឈ្មោះ តាំ វាសនា ភេទប្រុស អាយុ១០ឆ្នាំ រស់នៅភូមិទួលគគី ឃុំស្តុកប្រវឹក ស្រុក​រុក្ខ​គិរី ខេត្ត​បាត់ដំបង​។

បើតាមឈ្មោះ ខ សុះ ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិទួលគគី ឃុំស្តុកប្រវឹក ស្រុករុក្ខ​គិរី ខេត្តបាត់​ដំបង ត្រូវជាអ៊ុំបង្កើត​របស់សព បានឲ្យដឹងដែរថា សពជាក្មួយបង្កើតរបស់ខ្លួន មានជម្ងឺស្កន់ប្រកាច់ តាំងពីតូចមក លុះដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៤ និង​០០នាទីល្ងាច ក្មួយខ្លួនតាំ វាសនា បានដើរតាមម្តាយខ្លួន ឈ្មោះ ស៊ឹម ស អាយុ៥៨ឆ្នាំ ចេញពី​ចំការ ចំណុចទឹកពុះ ភូមិស្រះថត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ទៅកាន់ខ្ទមចំការក្បែរ​នោះ ពេលដល់ចំណុចប្រឡាយកាយដី ក្មួយខ្លួន បានចុះលាងជើង នៅមាត់​ប្រឡាយនោះ ហើយម្តាយខ្លួនដើរទៅ​កាន់ខ្ទមចំការមុន។ពេលម្តាយ​ខ្លួនដើរ​ដល់ខ្ទម ចាំមើលចៅមិនឃើញ ក៏ត្រឡប់ដើរទៅរកចៅវិញ តែមិនឃើញ ហើយក៏​មកហៅខ្លួន​និងបងប្អូន ជួយដើររក នៅតែមិនឃើញ លុះដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ម៉ោង៤:០​០នា​ទីល្ងាច ខ្លួនបានប្រទះឃើញ​សាកសពក្មួយខ្លួន អណ្តែតក្នុងទឹកប្រឡាយ​ ដែលក្មួយខ្លួនចុះលាងជើង។

បន្ទាប់ពីទទួបាននូវព័ត៌មាននេះ សមត្ថកិច្ចជំនាញបានចុះធ្វើកោសល្យវិច្ចយ័ រួចប្រគ្រល់សព ក្រុម​គ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9402 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
107086 នាក់
ខែនេះ :
517116 នាក់
3 ខែនេះ :
1138008 នាក់
សរុប :
17744744 នាក់