ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កិច្ចប្រជុំបូកស​រុបលទ្ធផលការងារ​ប្រចាំខែសីហា ឆ្នាំ២០២០ ដើម្បីត្រួតពិនិត្យ សកម្មភាព​ការងារ​កន្លងមក និងដាក់ចេញ​ផែនការអនុវត្តថ្មីៗ សម្រាប់អនុវត្តជាបន្តទៀត
Di,25 August 2020 (Time 05:58 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 345នាក់)


ខេត្តកំពង់ឆ្នាំង៖មានប្រសាសន៍ទៅកាន់សមាជិក​ក្រុមប្រឹក្សាខេត្ត និងជាអ​នុប្រ​ធាន​គណៈកម្មាធិ​ការពិ​គ្រោះ​យោបល់កិច្ច​ការស្ត្រី និងកុមារខេត្ត លោក លោកស្រីប្រធាន អនុប្រធាន​មន្ទីរ អង្គភាព សមាជិ​ក សមាជិកា គ.ក.ស.ក ខេត្ត ការិយាល័យជំនាញ​ពាក់ព័ន្ធ អង្គការដៃគូអ​ភិវឌ្ឍ​ន៍នានា ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធ​ផលការ​ងារប្រចាំ​ខែសីហា ឆ្នាំ២០២០ ដើម្បីត្រួត​ពិនិត្យ​សកម្មភាព​កា​រងារកន្លងមក និង​ដាក់​ចេញផែន​ការអនុវត្តថ្មីៗ​សម្រាប់អនុវត្តជាបន្ត​ទៀត នៅព្រឹកថ្ងៃទី​២៥ ខែសីហា ឆ្នាំ២០២០ លោក​ស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និង​ជាប្រធា​នគ​ណៈកម្មាធិការ​ពិគ្រោះ​យោប​ល់កិច្ចការស្ត្រី និង​កុមារខេត្ត បានមានប្រសាសន៍បញ្ចាក់ថា ដើម្បីទទួលបា​នភាពជោគជ័យ និងប្រ​សិទ្ធភាព​ក្នុង​ការអនុវត្តការងា​រសម្រេចនូវ​ភារកិច្ច និងផែ​នការថ្មីៗ ដែលគណៈ​កម្មាធិការ​បានប្រគល់​ជូន សមាជិក​សមាជិកា​ទាំង​អស់ ត្រូវមានការ​សហ​ការ​គ្នាឱ្យខ្លាំង​ជាងនេះបន្តទៀត ជាពិសេស សហ​កា​រជាមួយ​មន្ត្រីជំនាញ ​អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដែលជា​អ្នករស់​នៅ​ជិតប្រជា​ពលរដ្ឋជាប្រចាំ ងាយ​ស្រួល​ដោះស្រាយពេ​លជួបបញ្ហា​ផ្សេងៗ។

ជាមួយគ្នានោះដែរលោកស្រី តុង ណារី ក៏បានណែនាំដល់ស​មាជិកក្រុមការងារ សូមចូលរួមស​ហការ ជាមួយលោកមេឃុំ ចៅសង្កាត់ អាជ្ញាធរក្រុង ស្រុក រាយការណ៍ពីសុខភាពរបស់ពលរដ្ឋ និងបន្តអ​ប់រំប្រជាពលរដ្ឋ ឱ្យគាត់យ​ល់ដឹងពីការធ្វើអនាម័យ និងថែរក្សាសុ​ខភាព ដើម្បីកុំឱ្យកើតមាន​ជំងឺកូវីដ១៩ ក្នុងគ្រួសារ និងសហគមន៍យើងរស់នៅជាដាច់ខាត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9942 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
107626 នាក់
ខែនេះ :
517656 នាក់
3 ខែនេះ :
1138548 នាក់
សរុប :
17745284 នាក់