ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សិក្ខា​សាលាស្តី​ពី កិច្ចរ​បស់មន្រ្តីន​គរបាលយុត្តិធម៌ ក្នុងសំណុំរឿងជួញដូរមនុស្ស និងអំពើ​ធ្វើអាជីវ​កម្មផ្លូវភេទ​
Di,25 August 2020 (Time 04:53 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 321នាក់)


ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះ​រាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២​០២០ បាន​អញ្ជើញ​ជាអធិ​បតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «កិច្ចរបស់មន្រ្តីនគរ​បាលយុត្តិធម៌ក្នុង​សំណុំរឿង​ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ»។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកឧត្តម​សេនីយ៍ស្នងការនគរបាលខេត្ត មេបញ្ជាកា​រកងរាជ​អាវុធហត្ថខេត្ត លោក លោកស្រីមន្ត្រីនគរបាលយុ​ត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជាកា​រដ្ឋាន​ក​ងរាជអាវុធហត្ថខេត្ត និងលោកអធិការ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្នុងស្រុកចំនួន០៣ (ស្រុក​ស្ទឹងត្រង់ ស្រុកកងមាស ស្រុកចំការលើ) ជាស្រុក​គោល​ដៅដែល​មានប្រជា​ជនធ្វើចំ​ណាក​ស្រុក និងធ្លាក់ក្នុងអ​ន្ទាក់រងគ្រោះក្នុងអំពើជួញដូរមនុស្ស។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរដល់ លេខាធិកា​រដ្ឋាននៃ​គណៈកម្មាធិ​ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត ដែលបានកំពុង​ដំណើរការ​យ៉ាងស​ស្រាក់ស​ស្រាំ និងជា​ពិសសេស បន្តយុទ្ធនាការក្នុងកា​រអប់រំផ្សព្វផ្សាយអំពីទម្រង់នៃអំពើជួញដូរមនុស្ស និង​អាជី​វកម្មផ្លូវភេទ ដោយសហការជា​មួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក-ក្រុង ដើម្បី​បញ្ជ្រាប​ចំណេះ​ដឹង និងពន្យល់ពីហានិភ័​យដែលអាចកើតឡើងក្នុងអំពើជួញដូរមនុស្ស និងអំពើអា​ជីវកម្មផ្លូវ​ភេទដល់បង​ប្អូន​ប្រជាពលរដ្ឋយើងនៅថ្នាក់មូលដ្ឋាន។

គួរកត់សម្គាល់ដែរថាអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាឧក្រិដ្ឋកម្មមួយដ៏ធ្ងន់ធ្ងរ ពោលគឺ​ជនរងគ្រោះមួយ​ចំនួនដែលធ្លាក់ចូលក្នុងអន្ទា​ក់នៃឧក្រិដ្ឋកម្មនេះ គឺអាចប្រឈម​នឹងការបាត់​បង់សតិ ញៀនគ្រឿងញៀន ក្លាយជាស្រី្តបម្រើសេវាផ្លូវភេទ និងបាត់បង់អាយុជីវិត។ ស្របពេលនៃ​ការបន្តរីករាលដាលនៃជម្ងឺកូវីដ១៩ ជាសាកល ​បានបង្កផលប៉ះពាល់ផ្នែកសេ​ដ្ឋកិច្ចដល់ប្រជាពលរដ្ឋ ហើយផលប៉ះពា​ល់ផ្នែកសេដ្ឋកិច្ចនេះ​នឹងបន្តរុញច្រាន​ឲ្យប្រជាពលរដ្ឋ​មួយចំនួន ជួបប្រទះ​នឹងបញ្ហា​លំ​បាក​ផ្នែកជីវភាព និងងាយស្រួលចាញ់បោកការអូសទាញរបស់ មេខ្យល់ ដែល​ធ្វើការអូស​ទាញប្រជាពលរដ្ឋ ឲ្យធ្លាក់ខ្លួនទៅក្នុងអន្ទា​ក់នៃទម្រង់ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

ក្នុងនាមប្រធានគណៈកម្មាធិ​ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេ​ត្តកំពង់ចាម ឯកឧត្តម សូមអំពា​វនាវ ដល់អាជ្ញាធរគ្រប់​លំដាប់ថ្នាក់ និងកងកម្លាំងទាំងអស់៖
-ត្រូវធ្វើការពិនិត្យពិច្ច័យលើករណីនេះ និងយក​ចិត្តទុកដាក់ក្នុងករណីដែលមានការអូសទា​ញណាមួយនាំឲ្យមានចំណាកស្រុកខុសច្បាប់ ឬមាន​ការបំលាស់ទីដែលមានគោលដៅ។
-ត្រូវបង្កើនការទប់ស្កាត់ និងស្វែងរកបទល្មើស និងបង្ក្រាប​កាន់តែម៉ឺងម៉ាត់ និង​ប្រុងប្រយ័ត្នជានិច្ច មិនអនុញ្ញាតឲ្យជនល្មើស អន្តរការី (មេខ្យល់)ទាំងឡាយណា មាន​ឱកាសពង្រីកសកម្មភាព បង្កភាពរងគ្រោះដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមរបស់យើង។
-ត្រូវអង្កេត និងធ្វើការកត់សម្គាល់នូវទំនោរនៃទម្រង់ក្នុងការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ក្នុងស​ម័យបច្ចេកវិទ្យាដែលមេខ្យ​ល់ ជនរងគ្រោះ អាណាព្យាបាលរបស់ជនរងគ្រោះ និងជនល្មើស បានធ្វើការទាក់ទងគ្នាតាមប្រព័ន្ធសង្គម ឬក្នុងទម្រង់ផ្សេងៗទៀត ដែលបញ្ជៀសពីការតាមដាន ឬក្រសែ​ភ្នែករបស់អាជ្ញាធររបស់យើង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11538 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
109222 នាក់
ខែនេះ :
519252 នាក់
3 ខែនេះ :
1140144 នាក់
សរុប :
17746880 នាក់