ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកាសស​មាសភាព ​ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាននៅស្រុករំដួល ទទួលបន្ទុកតា​មឃុំទាំង​១០ និងក្រុម​លេខាធិការដ្ឋាន
Di,25 August 2020 (Time 03:26 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 373នាក់)


ខេត្តស្វាយរៀង៖ក្នុងពិធីប្រកា​សសមាសភាព​ ក្រុមការងា​ររាជរដ្ឋាភិបាល ចុះមូលដ្ឋាន​នៅស្រុករំដួល ខេត្តស្វាយរៀង ទទួលបន្ទុក​តាម​ឃុំទាំង១​០ និងក្រុមលេ​ខាធិការដ្ឋាន នាព្រឹក​ថ្ងៃអង្គារ ៧កើត ខែ​ភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹង​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម លី ធុជ ប្រ​ធាន​ក្រុមការងាររាជរដ្ឋាភិ​បាល ចុះមូលដ្ឋានស្រុក​រំដួល តំណាង​លោកជំទាវកិត្តិសង្គហបណ្តិ ម៉ែន សំអន ឧបនា​យករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួង​ទំនាក់ទំនង​ជាមួយរដ្ឋសភា ព្រឹទ្ធសភា ​និងអធិការកិច្ច និង​ជាប្រធានក្រុម​ការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​នៅខេត្ដស្វាយរៀង បានមានប្រសាសន៍បញ្ជាក់ថា ក្រោម​ការដឹកនាំដ៏ឈ្លៀស​វៃប្រកបដោយកិត្តិបណ្ឌិត​ របស់សម្តេចតេជោ ហ៊ុន សែន បាននាំនា​វា​កម្ពុជាឆ្ពោះ​ទៅមុខ ស្ថិតក្រោមដំបូលសុខសន្តិភាព ប្រជាជន​មានជីវភាពធូធារប្រសើជាងមុន​ ក្នុង​នោះរួមទាំងការអភិវឌ្ឍន៍​ហេដ្ឋាចនាសម្ព័ន្ធ មានការចំរើនលើគ្រប់វិស័យផងដែរ។

ជាមួយ​នេះឯកឧត្តមបន្តថា​ ក្នុងនាម​តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត​ សូមអ​គុណដល់​ឯកឧត្តម លោកជំទាវ ជាក្រុមការរា​ជរដ្ឋាភិបាល​ ក្រុមការងារលេខាធិការដ្ឋាន​ ចុះជួយ​ស្រុករំដួ​លដែលបានលះបង់​ពេលវេលា​ កំលាំងកាយចិត្ត និងធនធាន​ក្នុងការចុះជួយ​ប្រជាពល​រដ្ឋនៅ​មូលដ្ឋានជាបន្តបន្ទាប់ ក្នុងនោះ​បានចុះអនុវត្ត​យ៉ាងសកម្មក្នុង​ការយក​ចិត្តទុកដាក់​ទៅលើ​ការ​តាម​ដាន និងពិនិត្យការងារ​ជាពិសេស​ការប្រមូល​ព័ត៌មាន​ជាក់ស្តែង ដើម្បីធ្វើការឆ្លើយ​តបនូវ​តម្រូវ​ការ កង្វល់ បញ្ហាសំ​ណើរសំណូមពរ និងជម្រុញកា​រដោះស្រាយស​មស្របជូន​បងប្អូនប្រជា​ពលរដ្ឋនៅ​មូលដ្ឋាននោះ។

ក្នុងឱកាសនោះ​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានមាន​ប្រសាសន៍បញ្ជាក់ថា ការចុះ​អនុវត្តការងារ​យ៉ាងសកម្មរបស់ក្រុម​ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាននៅស្រុករំដួល គឺពិតជា​បាន​បង្ហាញឲ្យ​ឃើញពីឆន្ទៈ និងការប្ដេជ្ញាចិត្តរួម​គ្នាយ៉ាងមោះមុត ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការ​ដឹក​នាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមការងាររាជ​រដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង ក្រោមកា​រចង្អុលបង្ហាញ និងដឹកនាំផ្ទាល់ពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយក​រដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជា​ប្រធា​នក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្ដស្វាយរៀង ក្នុងការប្រមូលផ្ដុំនូវកម្លាំងសរុប តម្រង់ឆ្ពោះទៅមូលដ្ឋាន ដើម្បីគាំទ្រ និងជួយដោះស្រាយ​បញ្ហានានារ​បស់ប្រជាព​លរដ្ឋឲ្យកាន់​តែទទួលបានលទ្ធផលជោគ​ជ័យ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11526 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
109210 នាក់
ខែនេះ :
519240 នាក់
3 ខែនេះ :
1140132 នាក់
សរុប :
17746868 នាក់