ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចអគ្គមហាពញាចក្រីហេង សំរិន ជំរុញអាជ្ញាធរ ​បង្កបរិយាកាស​ដល់ពលរដ្ឋ ប្រកបរបរចិ​ញ្ចឹម​ជីវិត និងចូលរួមលើក​កម្ពស់កម្មវិធី​សិក្សាពីចម្ងាយ ​ដល់សិស្សានុសិស្ស
Mo,24 August 2020 (Time 05:10 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 411នាក់)


ខេត្តត្បូងឃ្មុំ៖ក្នុងឱកាសអញ្ជើញ​ជូបសំណេះសំណាល​ជាមួយមន្រ្តីរាជការ សមាជិកស​មាជិកាក្រុម​ប្រឹក្សា​ស្រុក ឃុំ នៃខេត្តស្វាយរៀង ​ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២​០២០ នៅក្នុងភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​បានជំរុញ លើកទឹកចិត្ត ដល់អាជ្ញាធរ មន្រ្តីរាជការទាំងអស់ បង្កបរិយា​កាសដ​ល់ប្រជាពលរដ្ឋ ក្នុងការប្រក​បរបរចិញ្ចឹមជីវិត ជាពិ​សេសការពង្រីកមុខរបរកសិកម្ម ការបង្កប​ង្កើនផល និងចិញ្ចឹមសត្វ ក្នុងវិស័យវារីវប្បកម្ម ដើម្បីលើកកម្ព​ស់ជីវភាពគ្រួសារនិងសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ សម្តេចប្រ​ធានរដ្ឋសភា បានលើកទឹកចិត្តឱ្យអា​ជ្ញាធរ មន្រ្តីគ្រប់ជាន់ថ្នាក់ ចូលរួមខិត​ខំលើកកម្ពស់​វិស័យអប់រំ តាមរយៈការបង្កលក្ខណៈ​សម្បត្តិសិក្សាពីចម្ងាយ នៅក្នុងសហគមន៍ខ្លួន ដែល​ជាវិធានការរបស់ក្រសួងអប់រំ យុវជននិងកីឡា ក្នុងការផ្តល់នូវកា​រអប់រំដល់សិក្សានុសិស្ស នៅ​ក្នុង​​ពេល​ការរាតត្បាតជំងឺកូវីដ១៩នេះ។

បន្ថែមពីនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្នើដល់​អាជ្ញាធរ បន្តជួយជំរុញក្មួយៗ យុវ​ជន យុវនារី ឱ្យខិតខំ​សិក្សាជំនាញបច្ចេក​ទេស ដើម្បីប្រកបវិជ្ជាជីវៈដែលឆ្លើយតបនឹងតម្រូវការងារ និងកា​រវិវឌ្ឍជឿនលឿនផ្នែកបច្ចេកវិទ្យា​ទំនើបសព្វថ្ងៃ​នេះផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា ជំងឺកូវីដ១៩ បាន​បង្កផល​ប៉ះពាល់ទំា​ង​សេដ្ឋកិច្ច និងសង្គមដល់មនុស្សជាតិ និងបានធ្វើឱ្យពិភពលោក និងកម្ពុជាប្រឈមជាមួយរបត់ថ្មី។ ប៉ុន្តែ​ទោះ​បីជួ​បបញ្ហាបណ្តា​លពីជំងឺនេះក្តី ក៏រាជរដ្ឋាភិបាល កម្ពុជា ដឹកនាំ​ដោយគ​ណបក្សប្រជាជ​នកម្ពុជា បានគ្រប់គ្រងនិងដោះស្រាយវិបត្តិនេះបានទាន់ពេលវេលា តាមរយៈកា​រដាក់ចេញ​នូវយុទ្ធ​សាស្រ្ត និងវិធាន​ការណ៍ច្បាស់លាស់ ម៉ឺងម៉ាត់ ហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ។

ទន្ទឹមនោះដែរ​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្នើដល់មន្រ្តីរាជការ ទំាងអស់ រក្សាសា​មគ្គីភាព​នៅក្នុងសហគមន៍ តាមរយៈការបង្ហាញនូវតម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់​សេវា​របស់ខ្លួន ជូនប្រជាពលរដ្ឋ ជាពិសេស​ការកំណត់អត្តសញ្ញា​ណប្រជាជនក្រីក្រ និងការផ្តល់ថ​វិកា​ជំនួយ​សង្គម និងត្រូវបន្ត​ចូលរួមអនុវត្តវិធាន​ការណ៍រ​បស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់​ការរាកត្បាតជំងឺកូវីដ១៩ ឱ្យបានខ្ជាប់ខ្ជួន​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10026 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
107710 នាក់
ខែនេះ :
517740 នាក់
3 ខែនេះ :
1138632 នាក់
សរុប :
17745368 នាក់