ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
គ្រួសាររងគ្រោះដោយសា​ភ្លើងឆេះផ្ទះ ​ស្រុក​ពញាឮ ទទួលបាន​អំណោយ​ពីសាខាកា​កបាទក្រ​ហមកម្ពុជា ខេត្តកណ្តាល
Mo,24 August 2020 (Time 12:09 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 401នាក់)


ខេត្តកណ្តាល៖​​​ដោយមើលឃើញពី​ទុក្ខលំបាករបស់ប្រជា​ពលរដ្ឋដែលកំពុង​រងគ្រោះ​ ដោយអគ្គិភ័យ​ឆេះផ្ទះចំនួន២​ខ្នងផ្ទះ ដោយឆេះទាំងស្រុង១ខ្នង និងរងផលប៉ះ​ពាល់១ខ្នង ស្ថិត​នៅ​ភូមិប្រក់ក្តារ ឃុំ​វិហារហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ សាខា​កាកបា​ទក្រហម​កម្ពុជាខេត្តកណ្តាល ដឹកនាំ​ដោយលោក ទៀង សុគន្ធ អនុប្រធា​នអចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា​កា​ក​បាទក្រហមកម្ពុជាខេត្ត តំណាង​ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសា​ខាកាក​បាទក្រហមកម្ពុជាខេត្ត និងសហការី បានអញ្ជើ​ញចុះ​សួរសុខទុក្ខ និងនាំយកអំណោ​យមនុស្សធ​ម៌​មួយ ចំនួនរបស់​សាខាកាកបាទក្រហមខេត្ត ផ្តល់​ជូនដល់​ពួកគាត់។

នាឱកាសនោះលោក ទៀង សុគន្ធ បាន​ចូលរួម​សោកស្តាយ​ចំពោះឧបទ្ទវ​ហេតុភ្លើងឆេះផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ បណ្ដាលឱ្យមានការខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះសំបែង និងទ្រព្យស​ម្បត្តិជាច្រើន​ផងដែរ។
ជាមួយគ្នានោះលោក ក៏បានពាំនាំនូវកា​រផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រ​ធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពជាខេត្ត ជាពិសេស សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន​រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែយក​ចិត្តទុកដាក់ គិ​តគូរ​ពីសុខទុក្ខ​របស់ប្រជាពលរដ្ឋទូទៅ ដោយមិ​នប្រកាន់និន្នាការ​នយោបាយអ្វីឡើយ។

ទន្ទឹមគ្នានោះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះ​អគ្គីភ័យ​ និងជំងឺកូវីដ១៩ ដោយត្រូវរ​ស់នៅឱ្យមា​នអនាម័យ ដោយត្រូវលាងដៃជាមួយសាប៊ូ និង​ទឹកស្អាត ឬទឹក​អាល់កុល ជែល ជាប្រចាំចៀសវាងការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវ​ពាក់​ម៉ាស់ក្នុងទី​ប្រជុំជន។
ចំពោះអំណោយមនុស្សធម៌ ដែលត្រូវចែកជូន​ដល់ប្រជាពលរដ្ឋរងគ្រោះចំនួន២គ្រួសារ រួមមាន៖ សម្រាប់គ្រួសាររងគ្រោះឆេះផ្ទះទាំងស្រុង ទទួលបានអង្ករចំនួន២បាវ តង់១ ត្រីខ១យួរ មី១កេស ទឹកសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកអា​ល់កុល១ដប ម៉ាស់១០បន្ទះ អាវយឺតចំនួន៥ សំភារះផ្ទះបាយមួយឈុត និងថវិកាចំនួន៧០ម៉ឺនរៀល និងផ្តល់ជូនគ្រួសាររង​គ្រោះឆេះ​ដំបូល​ផ្ទះថវិ​ការចំនួន៤​០ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10890 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
108574 នាក់
ខែនេះ :
518604 នាក់
3 ខែនេះ :
1139496 នាក់
សរុប :
17746232 នាក់