ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចតេជោ ហ៊ុន សែន​ អញ្ជើញចូលរួម​ប្រជុំកំ​ពូ​លមេគង្គ-ឡាន​ឆាង​លើកទី៣ តាមប្រព័ន្ធវីដេអូ (Video Conference) នៅវិមានសន្តិភាព
Mo,24 August 2020 (Time 08:33 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 344នាក់)


ខេត្តបន្ទាយមានជ័យ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ២០២០ អញ្ជើញចូលរួម​កិច្ចប្រជុំកំពូលមេ​គង្គ-ឡានឆាងលើកទី៣ (3rd Meko​ng-Lancang Cooperation Summit) ដែលនឹងប្រព្រឹត្តទៅតា​មប្រព័ន្ធវីដេអូ (Video Conference) នៅវិមានសន្តិភាព។

កិច្ចប្រជុំកំពូ​លមេ​គង្គ-ឡានឆាង​លើកទី៣ នៅឆ្នាំ​២០២០ នេះ គឺប្រទេស​ឡាវធ្វើ​ជាម្ចាស់​ផ្ទះរៀប​ចំ​កិច្ច​ប្រជុំ ដែលមាន ឯកឧត្តម ​ថងលូន ស៊ីស៊ូលីត នាយករ​ដ្ឋមន្ត្រីឡាវ និងឯកឧត្តម លី ខឺឈាង នាយក​រដ្ឋមន្ត្រីចិន ធ្វើជា​សហប្រធាននៃកិច្ចប្រជុំ។ប្រទេស​ជាសមាជិកនៃឡានឆាងមេគង្គគឺមាន៦ដូចជាៈ កម្ពុជា,ឡាវ,មីយ៉ាន់ម៉ា,ថៃ,វៀតណាម និងប្រទេសចិន។

កិច្ចប្រជុំតាមប្រព័ន្ធ Video Conference នាថ្ងៃនេះ គឺ​ក្រោមមូល​បទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុល​ភាពរួម»។ថ្នាក់ដឹកនាំទាំងអស់ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេច​បានស្រប​តាមទិសដៅ នៃសេចក្ដីថ្លែង​ការណ៍សាន់យ៉ាឆ្នាំ២០១៦, សេចក្ដីថ្លែង​ការណ៍ទីក្រុងភ្នំពេញឆ្នាំ២០១៨ និងផែនការ​សកម្មភាព​សម្រាប់រយៈពេល៥ឆ្នាំ ស្តីពីកិច្ចស​ហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) កំណត់ទិ​សដៅ​អនាគតសម្រាប់​ការពង្រីកវិ​ស័យ​ នៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែម​នូវទំនុក​ចិត្ត​ទៅវិញទៅមក ក៏ដូចជាការពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង។

យោងតាមផេករបស់សម្តេចបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹ​កនាំប្រទេសសមាជិកមេគង្គ-ឡាន​ឆាង នឹងផ្តោតការយក​ចិត្តទុកដាក់ផង​ដែរ​លើកិច្ចខិតខំប្រឹងប្រែងរួម​របស់បណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងការប្រ​យុទ្ធប្រឆាំ​ងនិងដោះ​ស្រាយជំងឺរាតត្បាតជាស​កលកូវីដ-១៩ និងការលើក​កម្ពស់ការ​ស្តារសេដ្ឋកិច្ច-សង្គម ក្រោយជំងឺ​កូវីដ-១៩។កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ នឹងគូស​បញ្ជាក់ផង​ដែរអំពីសារៈ​សំខាន់នៃសន្តិភាពប្រកបដោយនិរន្តភាព និងការអភិវឌ្ឍ​ប្រកបដោ​យ​​ចីរភាពយូរអង្វែង នៅតំបន់មេគង្គ-ឡានឆាង ក៏ដូចជា​ការលើកកម្ពស់សន្តិសហវិជ្ជមាន ក្នុងចំ​ណោ​មបណ្តាប្រទេសមេគង្គ-ឡានឆាង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12260 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
109944 នាក់
ខែនេះ :
519974 នាក់
3 ខែនេះ :
1140866 នាក់
សរុប :
17748040 នាក់