ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តស្វាយរៀងបញ្ចាក់ថា ភ្ញៀវទេសចរ​មកកម្សាន្តក្នុងខេត្ត​ ថ្ងៃ​ឈប់សម្រាក​រយៈ​ពេល៥ថ្ងៃ មាន​ចំនួនសរុប៦.១៩៨នាក់ ក្នុងនោះភ្ញៀវប​រទេសចំនួន០៤នាក់
Sa,22 August 2020 (Time 04:21 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 504នាក់)


ខេត្តស្វាយរៀង៖ភ្ញៀវទេ​សចរមកក​ម្សាន្តតាមរមណីយដ្ឋាន និងអាង​ហែលទឹក នៅក្នុងខេត្ត​ស្វាយ​រៀង​រយៈ​ពេល៥ថ្ងៃ នៃពេ​លឈប់​សម្រាក​ ចាប់ពីថ្ងៃទី១៧ ដល់២១ ខែសីហា ឆ្នាំ២០២០ មាន​ចំនួន​សរុប ៦.១៩៨នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន០៤​នាក់រួមមាន៖
-ភ្ញៀវទេសចរដែល​មកកម្សាន្តនៅតាមរមណីយដ្ឋាន​ក្នុងខេត្ត មានចំនួន​សរុប៤.០៣២នាក់ ក្នុងនោះ​ភ្ញៀវអន្តរជា​តិចំនួន០៤នាក់ មានដូចជា៖
*រមណីយដ្ឋានប្រា​សាទបាសាក់ចំនួន២.០៦០នាក់ (បរទេស០៤នាក់ ជនជាតិចិន)
* រមណីយដ្ឋានធម្មជាតិ​ព្រៃកូនគគីរចំនួន៤០២នាក់
* ស្ពានត្នោតចំនួន១.៥១៣នាក់
* រមណីយដ្ឋានទឹកវិលចំនួន៥៧នាក់

-ភ្ញៀវទេសច​រដែលចូលកម្សាន្តនៅតា​មអាហារដ្ឋាន និងអាងហែលទឹក ក្នុងខេត្ត សរុបចំនួន២.១៦៦ នាក់ រួមមានដូចជា៖
* អាហារដ្ឋាន និងអាងហែល​ទឹក គជ់ស្វាយព្រៃ ចំនួន១.០៦២នាក់
* អាហារដ្ឋាន និងអាងហែលទឹកឌឺវ៉យ សរុបចំនួន៤៦៥នាក់
* អាងហែលទឹករមណី​យដ្ឋានធម្មជាតិ សរុបចំនួន៦៣៩នាក់។​

ចំណែកវិធានការគ្រប់គ្រងវិស័​យទេសច​រណ៍ខេត្ត ក្នុងកំឡុង​ពេលប្រឈ​មនឹងកូវីដ-១៩ អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធបានយកចិត្តទុកដាក់បំផុតក្នុងការពង្រឹងវិធានការបង្ការ ទប់ស្កាត់​ការឆ្លងរាល​ដាលជំងឺកូវីដ-១៩ តួយ៉ាង៖
-បានចុះផ្សព្វផ្សាយ និងអប់រំណែនាំដល់ប្រតិបត្តិករ អាជីវករ នៅតាមរមណីយដ្ឋានក្នុងខេត្ត ស្តីពីវិ​ធាន​សុវត្ថិភាពទេសចរណ៍ និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីសូមចូលរួម​ទប់ស្កាត់​​ការរីករាលដាលនៃជំងឺកូវីដ១៩ ជារៀងរាល់ថ្ងៃ។
-មន្ទីរជំនាញ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន អធិការដ្ឋាននគរបាល មូលដ្ឋានកងរាជ​អាវុធ​ហត្ថ ក្រុងស្វាយរៀង ក្រុងបាវិត និងស្រុកស្វាយជ្រំ ចុះធ្វើការណែនាំ​បន្ថែមដល់​អាជីវកម្មភោ​ជនីយដ្ឋាន អាហារដ្ឋាន សេវាស្នាក់នៅ និងអាងហែលទឹក ពីវិធានសុវត្ថិភាពទេសចរណ៍ បាន​ចំនួនសរុប ២៦ កន្លែង។

រដ្ឋបាលខេត្តបញ្ជាក់ថា នៅក្នុងអំឡុងពេលនៃការឈប់សម្រាកនេះ ការគ្រប់គ្រងសន្តិសុខ សណ្តាប់ សុវត្ថិភាព អនាម័យ បរិស្ថាន នៅគ្រប់រមណីយដ្ឋាន គឺបានល្អប្រសើរ​ និងមិនមា​នអ្វីកើត​ឡើងគួរឲ្យ​កត់​សម្គាល់ឡើយ ដោយបងប្អូន​ប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តប្រកបដោយភាពសប្បាយរីករាយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11828 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
109512 នាក់
ខែនេះ :
519542 នាក់
3 ខែនេះ :
1140434 នាក់
សរុប :
17747170 នាក់