ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋមន្ត្រីការបរទេ​សជប៉ុន ជម្រាបជូនសម្ដេចតេជោថា និ​ស្សិត​កម្ពុ​ជា​​ចំនួន​១៩​នាក់ ត្រូវ​ទៅ​សិក្សា​នៅ​ប្រ​ទេស​ជប៉ុន​ក្នុង​ពេលឆាប់​ឆាប់​នេះ
Sa,22 August 2020 (Time 03:33 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 323នាក់)


រាជធានីភ្នំពេញ៖ក្នុងឱកាលដែលសម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណា​ចក្រកម្ពុជា អនុញ្ញាត​ឲ្យចូល​ជួប​សម្តែង​ការគួរសម និងពិភាក្សាការងា​រ ​នៅវិ​មាន​សន្តិ​ភាពនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេ​សជប៉ុន បានជម្រាបជូនសម្ដេចតេជោថា និ​ស្សិត​កម្ពុ​ជា​​ចំនួន​១៩​នាក់ ត្រូវ​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ក្នុង​ពេលឆាប់​ឆាប់​នេះ ហើយភាគីជប៉ុន​បានធ្វើកា​រសិក្សាចប់​សព្វគ្រប់ហើ​យទៅលើកំពង់​ផែក្រុងព្រះ​សីហនុ សម្រាប់ធ្វើ​យ៉ាង​ណាឲ្យកំព​ង់ផែនោះទទួ​លកប៉ាល់​ធំៗចូលចត ក្នុងន័យនេះ ឯកឧត្តមបាន​ស្នើសុំ​សម្ដេចតេជោឲ្យមា​នការគាំទ្រគ​ម្រោង​នេះផងដែរ។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានសំដែងនូវក្តីរីករាយ ដែលបា​នជួបពិភាក្សា​ការងា​រជាមួយ ឯកឧត្តមរដ្ឋមន្ត្រីការបរទេ​សជប៉ុនសារជាថ្មីទៀតបន្ទាប់ពីបាន​ជួបកាលពីឆ្នាំ២០១៤ កន្លងទៅ។សម្ដេចតេជោ នាយករដ្ឋមន្ត្រីក៏បានអរគុណដល់រដ្ឋាភិបាលជប៉ុន ចំពោះជំនួយ​ដែល​បានផ្ដល់​មកកម្ពុជា នារយៈពេលកន្លងមក និងជំនួយក្នុង​ការចូលរួម​ទប់ស្កាត់កា​ររាតត្បាតជំងឺ​កូវីដ១៩ និងអរគុណ​ទៅដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់​ប្រទេសកម្ពុជា​ជួយពលករ ក៏ដូចជាដល់និស្សិតកម្ពុជា ដែលកំពុងតែសិក្សា និងបម្រើការងារនៅឯប្រទេសជប៉ុន។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានគាំទ្រនូវការបើកឲ្យដំណើរការនូវទំនាក់ទំនងឡើងវិញ ក៏ដូច​ជាជំរុញនូវវិស័យ​ធុរកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗរវាងកម្ពុជា និងជប៉ុន ដែលទាំងអស់នោះ នឹងធ្វើអោយទំនាក់ទំនង និងការផ្ដល់កា​រធ្វើដំណើរ​ទៅវិញទៅម​ករវាងប្រទេសទាំង​ពីរដែលអាចនាំ​មកទំនាក់ទំនង​កាន់តែខ្លាំងបន្ថែមទៀត និងជំរុញដំណើរការសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជក​ម្មរវាងប្រទេស​ទាំងពីរជាបន្តទៀតផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3374 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
101808 នាក់
ខែនេះ :
552975 នាក់
3 ខែនេះ :
1130709 នាក់
សរុប :
17812517 នាក់