ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សត្វមា​ន់រស់ចំនួន៥៨៥ក្បាល ដែលឈ្មួញលួចនាំចូលពីថៃ​ដោយខុសច្បាប់ ត្រូវបាន​កម្លាំងនគ​របា​ល​ប្រឆាំងប​ទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ ចុះប​ង្ក្រាបបាន​ប្រគល់ឲ្យជំនាញពេទ្យសត្វ
Sa,22 August 2020 (Time 02:28 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 347នាក់)


ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមបទបញ្ជារ​បស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការន​គរបាល​ខេត្តបន្ទាយមានជ័យ ក្នុងការទប់ស្កាត់នូវរា​ល់បទល្មើសឆ្លង​ដែនខុសច្បាប់ ពិសេសរាល់​ទំនិញចំ​ណីអាហា​រដែលច្បាប់ ហាមឃាត់ ជាលទ្ធផល កាលពីវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី២០ ខែសី​ហា ឆ្នាំ២​០២០ លោកវរសេ​នីយ៍ទោ យឹម នី នាយរងការិយាល័យ នគរបាលប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បា​នដឹក​នាំកម្លាំងនគរបា​លប្រឆាំងប​ទល្មើសសេដ្ឋកិច្ចចំនួន៣នាក់ បានធ្វើកា​រស្ទាក់ឃាត់​រថយន្តម៉ាក SANG YONG ISTANA ​ពណ៌ស០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ  2W-0430 នៅចំ​ណុច​ភូមិខ្វាវកើត ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលបើកបរដោយឈ្មោះ វ៉េត វ៉ាត់ ភេទប្រុសអា​យុ៤៧ឆ្នាំ មុខរបររត់ឡានឈ្នួល រត់តាក់ស៊ី លំនៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទា​យមានជ័យ មានដឹក​សត្វមាន់រស់នាំចូ​លពីប្រទេសថៃ ដោយខុសច្បាប់​ចំនួន៤៥​តាកា ស្មើនិង៥៨៥ក្បាល​។

លោនាយរងការិយាល័យ បានបញ្ជាក់ថា ឆ្លងតាមការសាកសួរចម្លើយ ឈ្មោះ វ៉េត  វ៉ាត់ ជាអ្នក​បើកបរ​រថយន្ត បាននិយាយថាគាត់គ្រាន់តែស៊ីឈ្នួលដឹកសត្វមាន់រស់ឲ្យឈ្មោះ នី ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ដោយផ្ទេរចេញពីរថយន្តថៃ ត្រង់ចំណុច​ច្រករបៀងសេះងាប់ ស្ថិតក្នុងភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយ​ក្នុង១​ជើងបានតម្លៃ៤០ម៉ឺនរៀល ដឹកដល់ខេត្តសៀមរាប។បើតាមចម្លើយរប​ស់ឈ្មោះ ផល ម៉ាស់ ភេទ​ប្រុស អាយុ២៤ឆ្នាំ នៅភូមិបឹ​ងបេង ឃុំបឹងបេង ស្រុកម៉ាឡៃ បានឲ្យដឹងដែរថា ខ្លួនគ្រាន់តែជាមេ​ការមើលការ​ខុសត្រូវឲ្យឈ្មោះ នី ជាម្ចាស់​មាន់តែប៉ុណ្ណោះ ដោយក្នុង១ជើង ម្ចាស់មាន់​គាត់ឲ្យតម្លៃ ៥ម៉ឺន​រៀល ធ្វើជា​មេ​ការនេះ២០ជើង រាល់កា​រដឹកពុំមានលិខិ​តស្នាមអ្វីទេ​។

លោកវរសេនីយ៍ទោ យឹម នី បានបញ្ជាក់ទៀតថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត នគរបាលជំនាញបាន​ប្រគល់សត្វមា​ន់ទាំងអស់​នេះទៅ​មន្ត្រីជំ​នាញពេ​ទ្យសត្វខេត្ត ដើម្បីពិនិត្យ។

ពាក់ទៅនឹងករណីខាងលើនេះ​ បើតាមការឲ្យដឹងពីមន្ត្រីពេទ្យស​ត្វខេត្ត បានបញ្ជាក់ប្រាប់ថា សត្វមាន់​រស់ទាំងអស់នេះ គឺជំនាញពេទ្យយកទៅធ្វើកា​រពិនិត្យរកជម្ងឺ ដោយយ​កសំណាក​សត្វមាន់​ទាំងអស់​ផ្ញើ​ទៅនាយកដ្ឋាន ដើម្បីស្រាវជ្រាវរ​កជម្ងឺ បើសិនជាលទ្ធផ​លនៃការពិនិត្យនោះ អវិជ្ជមាន សមត្ថ​កិច្ច​ជំ​នាញធ្វើការផាកពិន័​យតាមច្បាប់ តែបើសិនជា​ការពិនិត្យនោះ​លទ្ធផលវិជ្ជមាន​មន្ត្រីជំនាញ​នឹងស្នើសុំគោល​ការណ៍ព្រះរាជអាជ្ញាអ​មសាលា​ដំបូងខេត្ត ធ្វើការបំផ្លាញចោល ឯម្ចាស់​មាន់មន្ត្រី​ជំនាញរៀប​ចំសំណុំរឿង​អនុវត្តតាមនិតិវធីច្បាប់​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1022 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
92565 នាក់
ខែនេះ :
545681 នាក់
3 ខែនេះ :
1111525 នាក់
សរុប :
17814085 នាក់