ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវ​ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន​ ដឹកនាំប្រតិភូជួប​សំណេះសំណាល និងចែក​អំណោ​យជូនដល់​ប្រជាពលរដ្ឋក្រីក្រចំនួន១១៦គ្រួសារ នៅស្រុកត្រាំកក់
Do,20 August 2020 (Time 06:21 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 398នាក់)


ខេត្តតាកែវ៖ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋក្រីក្រ ចំនួន១១​៦​គ្រួសារ នៅពុទ្ធគិរីកម្ពុជាស្ថិតនៅក្នុងឃុំ​ត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹក​ថ្ងៃព្រហ​ស្បតិ៍ ២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ លោក​ជំ​ទាវ​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍បញ្ជាក់ថា សម្រាប់ទីតាំ​ងខាងលើកា​លពីសម័យ​អតីតកាលគឺ​ពុំមានស្ថេរភាពនោះទេ និងអសន្តិសុខស្ទើរតែគ្រប់ទីកន្លែង។ប៉ុន្តែក្រោមការអនុវត្ត នូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាពពេញទូទាំងប្រទេស និងបានអនុញាត្តិឲ្យប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធសេរីភាពពេញលេញក្នុងការធ្វើបុណ្យ និងចូលរួមក្នុងការងារសង្គមបានគ្រប់ៗគ្នា។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកបណ្ដាំសា​កសួរសុខ​ទុក្ខពីសំណាក សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ដែលជានិច្ច​កា​លសម្ដេចទាំងទ្វេរ តែងតែចាត់តំណាងចុះជួបបងប្អូនប្រជាពលដ្ឋ និងជួយដោះស្រាយ​ទុក្ខលំ​បាកជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានទូទាំងប្រទេស។

ជាងនេះទៅទៀតលោកជំទាវ បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអ​ស់ត្រូវចេះអនាម័យខ្លួនឯ​ងបន្ថែ​មទៀត តាមរយៈ ការលាងដៃជាមួយសាប៊ូ ឬអាលកុល ឲ្យបានញឹកញាប់ ជាពិសេស ត្រូវពាក់ម៉ាស់ និងត្រូវរក្សា​គម្លាតសុវត្ថិភាព ស្ដាប់តាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល និងក្រសួង​សុខាភិបា​ល​ដែលបានដាក់ចេញ ដើម្បីការពារមេរោគកូវីដ-១៩ ដែលនឹងកំពុងរីករាលដា​លនៅទូទាំង​ពិភពលោក៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3920 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
102354 នាក់
ខែនេះ :
553521 នាក់
3 ខែនេះ :
1131255 នាក់
សរុប :
17813156 នាក់