ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រ​ដ្ឋបាលខេត្តសៀមរាប រៀបចំពិធីប្រកួត​មាន់អាំងឆ្ងាញ់ តាមបណ្តាក្រុង-ស្រុក ទាំង១២ ដើមី្បបង្ហាញ​ជូនដល់ភ្ញៀវជាតិ អន្តរជាតិ​
Do,20 August 2020 (Time 12:07 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 392នាក់)


ខេត្តសៀមរាប៖ដើមី្បបង្ហាញ​ជូនដល់ភ្ញៀវជាតិ អន្តរជាតិ​ អំពីស្នាដៃ នៃការអាំ​ងមាន់ របស់ចុង​ភៅ​គ្រប់​តំបន់ ក៏​ដូចជា​រូបមន្តពិសេ​សខុ​សៗគ្នា​ជាច្រើនទៀត ព្រមទាំងបា​នដាក់តាំង​បង្ហាញ សម្រាប់​ឲ្យ​បង​ប្អូនប្រជាពលរដ្ឋខ្មែរគ្រប់​ស្រទាប់វណ្ណៈ បាន​ចូលរួ​មទស្សនា និងភ្លក់នូវរស់​ជាតិដ៏​ឈ្ងុញ​ឆ្ងាញ់​ពិសា នូវមាន់​អាំងពីគ្រប់តំ​បន់ក្នុងខេត្តសៀមរាប នាឱកាសឈប់សម្រាកសងពិ​ធីបុណ្យចូលឆ្នាំខ្មែរ​ប្រណៃ​ណីជាតិ កាលពីរសៀលថ្ងៃពុធ ១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹង​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប សហការជា​មួយសហភា​ពសហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បានរៀបចំពិ​ធីប្រកួតមាន់អាំ​ងឆ្ងាញ់ តាមបណ្តាក្រុង-ស្រុក ទាំង១២ ក្រោមអធិបតីភាព សម្តេចពិ​ជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា​ប្រធាន​ក្រុមការ​ងារ​រាជ​រដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តសៀមរាប ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯក​ឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ និងមានការអញ្ជើញ ចូលរួមពី​ឯកឧត្តម លោកឧកញ៉ា លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់​ដឹក​នាំមន្ទីរ អង្គភាព សមាជិក​សហ​ភាពសហព័ន្ធយុវជនក​ម្ពុជា អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ កង​កម្លាំងទាំងបី និង បងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ នៅបរិវេណ​សួនច្បារព្រះ​រាជដំណាក់​សៀមរាបផងដែរ។

បើតាមសេចក្តីរាយការណ៍​របស់លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានឲ្យដឹង​​​​ថា​លក្ខន្ត័នៃ​ការប្រកួត​មាន់អាំងនេះ ដោយមា​នរៀប​ចំគណៈកម្មការត្រួតពិនិត្យ ដាក់ពិន្ទុ និង ភ្លក់រ​ស់ជាតិ​ផងដែរ។នៅក្នុងលក្ខ័ន្តប្រកួតនោះ ដោយបានពិ​និត្យទៅលើសោភណ្ឌភាព អនាម័យ របៀប​ផ្សំគ្រឿង ប្រភពនៃមាន់ (មាន់ស្រែ ឬ កសិកម្ម ) និងរស់ជាតិទៀតផង។

លោកបន្តថា​ កម្មវិធីសម្រាកសៀមរាបនា​ពេលនេះ ជាការផ្តល់ឱ​កាសក្នុងការលើកកម្ពស់ និងជម្រុញ​នូវ​ផលិតផលក្នុងស្រុក ក៏ដូចជាកា​រ ជម្រុញជីវ​ភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ។ក្នុងកម្មវិធីប្រកួតពានរង្វាន់មាន់អាំងឆ្ងាញ់ជាងគេនៅក្នុងខេត្តសៀមរាប ដែលរៀបចំឡើង ដោយ​សមា​គមចុងភៅកម្ពុជាខេត្តសៀមរាប ដោ​យមានការអញ្ជើញ​ចូលរួមប្រកួតយ៉ា​ង​ច្រើនកុះករពី​សំ​ណាក់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាចុងភៅចំណានៗ ជាច្រើនរូបផងដែរ។

ឆ្លងតាមគ​ណៈកម្មការត្រួតពិនិត្យ និង ធ្វើការដាក់ពិន្ទុ ដល់បង​ប្អូនជាបេក្ខជ​នមានអាជីព​អ្នកអាំងមាន់​លក់ មកពីបណ្តាក្រុង ស្រុកទាំង១២ លទ្ធផលនៃការប្រកួតមាន់អាំងឆ្ងាញ់នៅខេត្តសៀមរាប ទទួល​បាន​ជ័យលាភីលេខ១ ទៅស្រុកបន្ទាយស្រី ,ជ័យលាភី លេខ២ បានទៅស្រុកសូទ្រនិគម និង ជ័យលា​ភីលេខ៣ បានទៅក្រុងសៀមរាប៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2866 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
101300 នាក់
ខែនេះ :
552467 នាក់
3 ខែនេះ :
1130201 នាក់
សរុប :
17812009 នាក់