ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋលេខាធិការក្រសួងសុខាភិបាល ជំ​រុញ​ឲ្យរដ្ឋបាល​ខេត្តស្វាយរៀង បន្តការផ្សព្វផ្សាយ​ដ​ល់ពលរដ្ឋ និង​ភ្ញៀវ​ទេស​ចរណ៍ ​ឲ្យ​រក្សាអនាម័យ​ ដើម្បីបញ្ជៀស​ពីជំងឺកូវីដ១៩
Mi,12 August 2020 (Time 03:00 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 385នាក់)


ខេត្តស្វាយរៀង៖ដោយសារយើង​មានថ្នាក់ដឹកនាំ ប្រកបដោយយុទ្ធសាស្ត្រ សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោកបាន​ដាក់ចេញនូវ​វិធានការ​ឆ្លើយតប ទៅនឹង​សភាពការណ៍​ជាក់ស្តែង ទើបប្រទេសកម្ពុជា យើងមិនទទួលរងឥទ្ធិពលខ្លាំង ដោយសាជំងឺកូវី​ដ១៩នេះ ក្នុងនោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មានស្មារតីប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុងការការពារ។ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជា​ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត មាន​បនរសាសន៍បែបនេះ នាឱកាស​ដែល​ឯកឧត្តម អញ្ជើញជួបប្រជុំពិ​ភាក្សាជាមួយ គណៈ​ប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភា​ពពិភព​លោក ដឹកនាំដោយលោកជំទាវ​ ឱ​ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបា​លកម្ពុជា​ នា​ព្រឹកថ្ងៃពុធ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២​០២០។

មានប្រសាសន៍ស្វាគមន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែង​នូវការអំណ​រគុណចំពោះ​ប្រតិភូ ក្រសួងសុខាភិបាលដែលបានឆ្លៀតពេ​លដ៏មមាញឹក ចុះបំពេញបេសកកម្ម ​នៅខេត្តស្វាយ​រៀង ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងបង្ការទប់ស្កាត់ នូវការរីករាលដា​ល នៃជំងឺកូវីដ១៩ ដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាយើងជួបប្រទះសព្វថ្ងៃ។

ជាមួយគ្នានោះដែរលោកជំទាវរដ្ឋលេខាធិការបានថ្លែង នូវការកោតសសើរ ចំពោះការខិ​តខំប្រឹង​ប្រែង របស់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់​ព័ន្ធទាំងអស់ ដែលបានយកចិត្តទុក​ដាក់ ក្នុងចូលរួម​ប្រយុទ្ធប្រឆាំង​និងជំងឺកូវីដ១៩ ព្រមទាំងកិច្ចកា​រងារផ្សេងៗទៀត ដែលក្រសួងសុខាភិបាល បានជូន​ដំ​ណឹង​ជាបន្តបន្តបន្ទាប់នា​ពេលកន្លងមក។ក្នុងនោះក្នុងនាម​ក្រសួងសុខាភិបាល​ក៏សូមអបអរសាទរ​ ប្រជាជាពលរដ្ឋខេត្តស្វាយរៀង គិតមកត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ពុំទាន់រ​កឃើញ​ករណីវិជ្ជមាន​ទៅលើប្រជាពលរដ្ឋណាមួយឡើយ។

លោកជំទាវបន្តថា ក្នុងនាមក្រសួងសុខាភិបាល មានជំនឿយ៉ាងមុតមាំថា រដ្ឋបាលខេត្តស្វាយរៀង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៅតែបន្តចាត់វិធានការឆ្លើយតប ឱ្យបានទាន់ពេលវេលាទៅដូចជា ការធ្វើចត្តាឡីស័កអ្នកធ្វើដំ​ណើរមកពីក្រៅប្រទេសចូលខេត្ត និងវិធានកា​រចាំបាច់មួយចំនួនទៀត ជាពិ​សេសបង្កើនស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត និង​បន្តជំរុញ​ការផ្សព្វផ្សាយ​ដល់ពលរដ្ឋ ភ្ញៀវ ទេសចរណ៍ ឲ្យរក្សាបាននូវវិធានអនាម័យដោយការលាងដៃនឹង សាប៊ូ ​អាល់កុល ពាក់ម៉ាស់ ការរក្សាគំលាតសុវត្ថិភាព ដោយត្រូវស​ម្របខ្លួនទៅនឹ​ងរបត់ថ្មី នៃបរិបទសង្គមបច្ចុប្បន្ននេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3505 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
165959 នាក់
ខែនេះ :
511716 នាក់
3 ខែនេះ :
1103411 នាក់
សរុប :
17623345 នាក់