ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមអភិ​បាន​ខេត្តស្វាយរៀង ផ្តាំផ្ញើដល់កងទ័ព ​ត្រូវ​ស្មោះត្រង់​ដាច់ខាត​ចំពោះ​ជាតិមាតុ​ភូមិ ការពារឲ្យបាននូវ​សុខសន្តិភាព​ និ​ងរួមគ្នា​ប្រយុទ្ធប្រឆាំនឹ​ងជំ​ងឺឆ្លងជំងឺ​កូវីដ-១៩
Mo,10 August 2020 (Time 03:32 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 328នាក់)


ខេត្តស្វាយរៀង៖​ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនរៀបរយលំហាត់រ​បៀប អប់រំចិត្តសាស្ត្រ យុទ្ធវិធីថ្មើរជើង បច្ចេ​កទេស និងក្បាច់គុន ជូននាយទាហាន នាយទាហានរង ពលទាហាន តំបន់ប្រតិបត្តិកា​រសឹករង​ស្វាយរៀង នាព្រឹកថ្ងៃចន្ទ ០៦រោច ខែស្រាព​ណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសី​ហា ឆ្នាំ២០២០ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រ​ធានគណៈ​បញ្ជាការឯក​ភាពរដ្ឋ​បាលខេត្ត បានផ្តាំផ្ញើដល់កង​ទ័ពនូវ​ចំណុចសំខាន់ៗ​មួយចំនួន​ដូចជា៖
១-ត្រូវតែ​ការពារឲ្យបានដាច់ខាត​នូវសុខសន្តិភាព​ និងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើត ចេញពីកា​របោះឆ្នោត។
២-ត្រូវរក្សាការស្មោះ​ត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ និងលើកកម្ពស់មនសិការស្នេហាជាតិ គោរពឲ្យបានម៉ឺងម៉ាត់រាល់តួនាទីភារកិច្ចរបស់កងទ័ព ក្នុងការពង្រឹងខឿនការពារជាតិ ការពារឯ​ករាជ្យ​ភាព សន្តិភាព ការពារបន្ទាត់ព្រំដែន និងបូរណភាពទឹកដី។
៣-ត្រូវចូលរួមថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ទាំង​នៅក្នុងក្របខ័ណ្ឌភូមិសាស្ត្រខេត្ត និងក្របខ័ណ្ឌទូទាំងប្រទេស។
៤-ត្រូវរក្សាការសាមគ្គីភាពឯក​ភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ជាពិសេសជួរនាយទាហាន និងមេបញ្ជា​ការ ត្រូវប្រកាន់​ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យឲ្យបានខ្ជាប់ខ្ជួន។
៥-ត្រូវខិតខំហ្វឹកហ្វឺនរៀនសូត្រ និ​ងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈផ្សេងៗឲ្យបានជាប់ជាប្រចាំ ព្រម​ទាំង​ត្រូវលើកកម្ពស់ស្មារតីទទួលខុស ត្រូវក្នុងការគ្រប់គ្រងថែរក្សាសម្ភារ បរិក្ខា សព្វាវុធ និងគ្រឿង​បំពាក់ផ្សេងៗឲ្យបានល្អ ប្រើប្រាស់ឲ្យចំ​ទិសដៅ និងទុកដាក់ថែរក្សាឲ្យបានត្រឹមត្រូវ ។
៦-ត្រូវយកចិត្តទុកដាក់គ្រប់គ្រងក​ម្លាំងទ័ពឲ្យបានហ្មត់ចត់ និងមានវិធានការជាក់​ស្ដែងក្នុងកា​រចិញ្ចឹ​មទ័ព លើកកម្ពស់ជីវភាពរស់នៅ និងការថែរក្សាសុខុមាលភាពយោធិនឲ្យបានមាំមួន ចៀសវាង​ជំងឺឆ្លង​ផ្សេងៗ ជាពិសេសការការពារជំងឺឆ្លងជំងឺកូវីដ-១៩។
៧-ត្រូវមានសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរដែនដី អង្គភាពពាក់ព័ន្ធ និងប្រជា​-ពលរដ្ឋ ក្នុងគោលដៅពង្រឹងការទំនាក់ទំនង បង្កើនការជឿជាក់ ការស្រឡាញ់រាបអានពី ប្រជាពលរដ្ឋ និងជួយប្រជាពលរដ្ឋពេលមានគ្រោះ មហន្តរាយនានាជាយថាហេតុ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បាននាំម​កនូវសម្ភារៈ និងថវិកាឧបត្ថម្ភមួ​យចំនួនរួមមាន៖ ឧបត្ថម្ភដល់​សិក្ខាកាម​ចំនួន១០០នាក់ ម្នាក់ៗទទួលបានថវិកាចំនួ​ន៥ម៉ឺនរៀល ឧបត្ថម្ភគ្រូឧទ្ទេស៨​នាក់ ម្នាក់ៗថវិកាចំនួន​១០ម៉ឺនរៀល ឧបត្ថម្ភវគ្គហ្វឹកហ្វឺននូវអង្ករចំនួន៥០០គ.ក្រ ទឹកស៊ីអ៊ីវចំនួន២០​យួរ សាប៊ូប្រូធិចចំនួន១០៨ដុំ ក្រមាចំនួន១០៨ ម៉ាស់ចំនួន៣០០ម៉ាស់ និងផ្ដល់​ជូនតំបន់​ប្រតិបត្តិកា​រសឹករងស្វាយរៀង ថវិកាចំនួន១.២០០.០០០រៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10470 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
108154 នាក់
ខែនេះ :
518184 នាក់
3 ខែនេះ :
1139076 នាក់
សរុប :
17745812 នាក់