ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ចុះមកស្វែងយល់ជុំវិញការ​អនុវត្ត បទបញ្ជារបស់រដ្ឋាភិបាល និង​សេចក្តីណែ​នាំរបស់ក្រសួងសុខាភិបាល​ ស្តីពីការទប់ស្កាត់ការរីក​រាលដាលជម្ងឺ កូវីដ.១៩
Do,09 Juli 2020 (Time 01:08 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 447នាក់)


ខេត្តបន្ទាយមានជ័យ៖លោក​ស្រី ឱ វណ្ណឌីនអ្នកនាំពាក្យ និងរដ្ឋលេ​ខាជិការក្រសួងសុខាភិ​បាល កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ បានចុះមកស្វែងយល់​ជុំវិញការអនុវត្តប​ទបញ្ជារបស់​រដ្ឋាភិ​បាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ​ស្តីពីការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ.១៩ ក្នុង​ខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះបានធ្វើឡើង​នៅក្នុងសាលប្រជុំ​សាលាខេត្ត ដោយមានការចូលរួម ពីឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល​ខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់។

ក្នុងកិច្ចប្រជុំនោះលោកស្រី ឱ វណ្ណឌីនបានធ្វើការកោត សរសើរ ដល់អាជ្ញាធរខេត្តបន្ទាយមានជ័យ ក្នុងកា​របង្ការ ទប់ស្កាត់ការរីករាល់ដាលវីរុសកូវីដ-១៩ និងការអនុវត្តវិ​ធានការរបស់​ក្រសួងសុខាភិ​បាល​កន្លងមក ដែលបានដាក់ចេញវិធានការនានា និងមានកិច្ចសហការយ៉ាងល្អប្រសើរ ជាមួយនឹង​ភាគីថៃ ក្នុងការទទួលបងប្អូនពលករខ្មែរ ដែលភាគីថៃបានបញ្ជូនមកវិញតាមច្រកព្រំដែន ដែលមាន​ការរៀបចំទីតាំងបា​នយ៉ាងល្អ និងមានប្រសិទ្ធភាព។

លោកស្រី ឱ វណ្ណឌីនបា​នបញ្ជាក់ថា រឿងកូវីដ.១៩នេះលោកស្រីសុំឲ្យអាជ្ញាធរខេត្ត ត្រូវបន្តកា​រប្រុងប្រយ័ត្ន​ផ្សព្វផ្សាយពីវិធានការ ទប់ស្កាត់ពីការចម្លងជំងឺនេះ ជាពិសេសករណី​នាំចូលពីប្រទេស​ជិតខាង ក្នុងនោះទប់ស្កាត់ការលួចឆ្ល​ងដែនរបស់បងប្អូនពលករ ដើម្បីទៅរកការងារនៅប្រទេសថៃ ដែលវា​ជាហានីភ័យខ្ពស់ពីការឆ្លងកូវីដ-១៩នេះ។

ក្នុងនោះលោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ខេត្តបន្ទាយមា​នជ័យជាខេត្តជាប់ព្រំដែន ប្រទេស​ថៃ ដែលជាក្តីព្រួយបារម្ភមួយ ដែលទាមទារឲ្យ​អាជ្ញាធរត្រូវបង្កើនការទប់ស្កាត់ឲ្យបានខ្ពស់។ ចំពោះ​ការធ្វើដំណើ​រចេញចូលទៅប្រទេសថៃ​ ព្រោះខេត្តបន្ទាយមានជ័យ​មានច្រករបៀង​ច្រើនពិបាក​ក្នុងកា​រទប់ស្កាត់ ជាពិសេសបងប្អូនពល​ករលួចឆ្លងដែនទៅទឹកដីថៃ ដែលមកទល់ពេលនេះ មានពលក​រមកពីថៃជិត៧ម៉ឺននាក់ ដែលបានឆ្លងកា​ត់ការត្រួតពិនិត្យយ៉ាង​យកចិត្តទុកដាក់ ពីក្រុមការងារមុនពេ​លឲ្យចេញ​ដំណើរត្រលប់ទៅមណ្ឌលចត្តាឡីស័ក ឬស្រុកកំណើតរបស់ខ្លួនវិញ។

ទន្ទឹមនឹងនោះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា កន្លងមកអាជ្ញាធរខេត្តរួមនឹងអ្នកពាក់ព័ន្ធ ដែល​បាន​យកចិត្តទុកដាក់ ដាក់ចេញនូវវិធានការផ្សេងៗ ក្នុងការទប់ស្កាត់ការរី​ករាលដាលពីកា​រចម្លងកូវីដ-១៩ ហើយពលរដ្ឋមានការយល់ដឹង និងអនុវត្តបានយ៉ាង​ល្អប្រសើរជាមួយ​នឹងការដាក់​នូវវិ​ធានការរបស់អាជ្ញាធរ។

ឯកឧត្តម អ៊ុំ រាត្រី បញ្ជាក់ថា រដ្ឋបាលរបស់ឯកឧត្តម និងខិតខំអំពាវនាវឲ្យការកៀគរ ជួយគាំទ្រប្រតិ​បត្តិការរបស់​ក្រុមការងារសុខាភិបាល កងកម្លាំង​ដែលឈរជើងតាមគោលដៅនានា ពិសេសតា​មបន្ទាត់​ព្រំដែនឲ្យដល់បងប្អូន​ពលរដ្ឋក្នុងខេត្ត ត្រូវបន្តអនុវត្តនូវវិធាន​ការដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញ និងអនុវត្តតាម​ការណែនាំរបស់ ក្រសួងសុខាភិបាល ដោយអនុវត្តវិធា​នការអនាម័យ​លាងសម្អាតដៃ​ជាមួយសាប៊ូទឹកស្អាត អាល់កុល ឬជែលជាពិសេស ត្រូវពាក់ម៉ាក់ការ​ពារពេលចេញ​ធ្វើដំ​ណើរតាមទីសាធារណៈផ្សេងៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2458 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
105830 នាក់
ខែនេះ :
554712 នាក់
3 ខែនេះ :
1165253 នាក់
សរុប :
17807649 នាក់