ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នាំយកអំណោ​យមនុស្សធម៌ ផ្តល់ជូនពលរដ្ឋងាយរ​ងគ្រោះចំនួន៦៣គ្រួសារ នៅក្នុងស្រុកសេសាន
Do,09 Juli 2020 (Time 01:56 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 465នាក់)


ខេត្តស្ទឹងត្រែង៖​ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគ​ណៈអភិបាលខេត្ត និងជាប្រធានគណៈ​កម្មាធិ​ការ​សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង កាលពី​រសៀលថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំអនុប្រធានកិត្តិយសសាខា សមាជិក​ សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកសេសាន អ្នកស្ម័គ្រ​ចិត្ត និងយុវជនកាកបាទក្រហម ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយ​កអំណោយ​មនុស្សធម៌​របស់កាក​បាទក្រហមកម្ពុជា ផ្តល់ជូនប្រជាព​លរដ្ឋងា​យរងគ្រោះ ដែលជាគ្រួសារក្រីក្រ ចាស់​ជរា កុមារកំព្រា ស្ត្រីមេម៉ាយគ្មានទីពឹងចំនួន៦៣គ្រួសារ ដែលកំពុងជួបការលំបាកខ្វះខាតចំនួន ២ភូមិ គឺភូមិភ្លុក និងភូមិបានប៊ុង ស្ថិតក្នុងឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះមេគុណខេត្ត អនុគុណខេត្ត ព្រមទាំង​មានការ​ចូលរួមពីអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម ម៉ុម សារឿន បានពាំនាំម​កនូវប្រសាសន៍ផ្តាំ​ផ្ញើសួរសុខ​ទុក្ខ​ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ច​កាល​សម្តេច​តែង​តែគិតគូរពីសុខទុក្ខរបស់​បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរង​គ្រោះ និងជនរងគ្រោះ​ដោយគ្រោះម​ហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ទន្ទឹមនឹងនោះ ឯកឧត្តម ម៉ុម សារឿន បានសំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ ឲ្យបន្ត​ការយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំ​ងប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីការពារឲ្យ​បាននៅជំងឺរាតត្បាត ដ៏កាចសាហាវ វិរុសកូវីដ-១៩ ដែលកំពុងកើតមាន ជាសាកល ជាពិសេសអំឡុងដែ​លប្រទេសកម្ពុជាយើង កំពុងតែរងគ្រោះ នូវជំងឺនេះដែលនោះ។

ជាមួយគ្នានេះ ឯកឧត្តម ប្រធាន បានជំរុញឲ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុក​ដាក់ក្នុង​ការ​បង្កបង្កើនផល នារដូវវស្សានេះឲ្យបានទាន់ពេ​លវេលា និងចិញ្ចឹមសត្វ ដើម្បីកែប្រែជីវភាព រស់នៅរ​បស់​បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។
អំណោយកាកបាទក្រហម​កម្ពុជាដែលផ្តល់ជូនដល់ បងប្អូនប្រជាពលរដ្ឋនាពលនេះ ប្រជាពលរដ្ឋ​ក្រីក្រនិងងាយរ​ងគ្រោះទាំង១៧០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាននូវ អង្ករ៣០គីឡូក្រាម មី ១កេស, ត្រីខ១យួរ, ឃីត១កញ្ចប់ និងថវិកាមួយចំនួនជូនដល់ចាស់ជរា និងជនពិការ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3952 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
107324 នាក់
ខែនេះ :
556206 នាក់
3 ខែនេះ :
1166747 នាក់
សរុប :
17809277 នាក់