ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ម្តាយរវល់ងូតទឹ​កនៅក្នុងបន្ទប់ កូនអា​យុជាង១ឆ្នាំ ដើរធ្លាក់​ចូលស្រះទឹក បណ្តាលឲ្យស្លាប់​យ៉ាងអា​ណោចអា​ធ័ម
Do,09 Juli 2020 (Time 12:24 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 402នាក់)


ខេត្តបន្ទាយមានជ័យ៖កូនក្មេង​អាយុជាង១ឆ្នាំ​ម្នាក់ ដើរធ្លាក់ចូល​ស្រះទឹកផ្ទះ​អ្នកជិតខាងជីក​មាន​ជម្រៅ​ជាង១ម៉ែត្រ​ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពី​វេលាម៉ោង៤និង៣០នាទី ​ថ្ងៃទី៨ ខែ​កក្ក​ដា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិបឹ​ងតូច ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ខណៈ​ម្តាយរ​វល់ងូតទឹកនៅក្នុងបន្ទប់។

នគរបាលមូលដ្ឋានបានឲ្យដឹងថា កុមាររងគ្រោះ​ឈ្មោះឆាង វិឆ័យ ភេទប្រុស អាយុ១ឆ្នាំកន្លះ មាន​ឪពុក​ឈ្មោះ តឹក ឆាង អាយុ៣៣​ឆ្នាំនិងម្តាយឈ្មោះ សាលឹត ​ស៊ីនេត អាយុ៣២ឆ្នាំ នៅភូមិនៅបឹង​តូច ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នគរបាលបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុកុមាររងគ្រោះ​បានដើរលេងម្នាក់ឯង ដោយគ្មាន​អ្នកមើល ឪពុករវល់ទៅ​មើលស្រែ ចំណែកម្តាយរវល់​ងូតទឹកនៅក្នុងបន្ទប់ ពេលម្តាយងូតរួច​បាត់​កូនមិ​នឃើញ​បានដើររកកូន ស្រា​ប់តែឃើញកូន​លង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធម្ម នៅខាង​ក្រោយផ្ទះ​អ្នកជិតខាង ឈ្មោះ ហុក រិន ភេទប្រុស អាយុ៥២ឆ្នាំ ចម្ងាយប្រហែល៤០ម៉ែត្រ។

ក្រោយពីលើកកូន​យកមកដាក់ផ្ទះ សពកុមាររងគ្រោះ ត្រូវបានឪពុកម្តាយរៀប​ចំធ្វើបុណ្យតាម​ប្រ​ពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
279 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
98713 នាក់
ខែនេះ :
549880 នាក់
3 ខែនេះ :
1127614 នាក់
សរុប :
17809422 នាក់