ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានសាខាគយ ​និងរដ្ឋករខេត្តស្វាយរៀង និងប្រធាន​ការិយាល័​យគយ​និងរដ្ឋាករព្រៃវល្លិ៍
Mo,06 Juli 2020 (Time 04:50 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 384នាក់)


ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃចន្ទ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​តំណាងដ៏ខ្ពង់​ខ្ពស់ឯកឧត្តម គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយ​កដ្ឋានគយនិងរដ្ឋាក​រកម្ពុជា លោក​ សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបា​ល នៃគណៈអភិបាល​ខេត្ត បាន​អញ្ជើញជាអធិបតីក្នុងពិ​ធីប្រកាសផ្ទេរភារកិច្ច និងតែង​តាំ​ងប្រធានសា​ខាគយ និងរដ្ឋករខេត្តស្វាយរៀង និងប្រធាន​ការិយាល័យគយ​និងរដ្ឋាករព្រៃវល្លិ៍ ដោយមានការអញ្ជើញចូលរួមពីសំនាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការគយ និងរដ្ឋាករ លោកអភិបាលក្រុង-ស្រុក តំណាងកងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរ​ពាក់ពន្ធជា​ច្រើនរូបទៀត។


លោក​ សុខ រស់ អភិបាលរងខេត្ត បានផ្ដាំផ្ញើដល់ប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង និងប្រ​ធាន​ការិយាល័យគយ និងរដ្ឋាករព្រៃវល្លិ៍ ត្រូវធានាជំរុញការអនុវត្តការងារគយ និងរដ្ឋាក​រប្រកប​ដោយប្រសិទ្ធភាព និងវឌ្ឍនភាព និងការទទួលខុសត្រូវខ្ពស់ ត្រូវប្រកាន់​ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ​ការងារខ្ពស់បំផុត ដើម្បីធានាបាននូវ គុណភាព តម្លាភាព សមធម៌ និងសុវត្ថិតភាព ដូចមាន​ចែងក្នុង​ក្រម​សីលធម៌ និងកិរិយាមារយាទរបស់មន្ត្រីរា​ជការគយ និងរដ្ឋាករ។
ពង្រឹងការអនុវត្តច្បាប់ បំពេញ​ការងារដោយផ្អែកលើមូលដ្ឋានច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងបទ​បញ្ជា​របស់ថ្នាក់​ដឹកនាំតាម​ឋានានុក្រម។
ពង្រឹងសាមគ្គីភាពផ្ទៃក្នុង កិច្ចសហការជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់​លំដាប់ថ្នាក់។

ជាមួយគ្នានោះដែរឯកឧត្តម នួន ច័ន្ទរិទ្ធ បានថ្លែងថា «ការផ្លាស់ប្តូរ គឺជាភារកិច្ចចាំបាច់ និងតម្រូវកា​ររបស់រាជ​រដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ។ជាមួយគ្នានោះ អ្នកចាស់ផ្លាស់​ទៅដោយ​ភាពរីករាយ ដោយឡែក អ្នកថ្មីឡើង​កាន់តំ​ណែងថ្មី ត្រូវបន្តដឹកនាំ​ឲ្យបានល្អប្រសើរ និងត្រូវសា​មគ្គីភាព​ផ្ទៃក្នុង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ពិសេសត្រូវយ​កចិត្តទុក​ដាក់ត្រួតពិនិត្យទំនិញ ឆ្លងកាត់ឲ្យបានត្រឹមត្រូវ និងទប់ស្កាត់​បទល្មើសគេច​ពន្ធគ្រប់ប្រភេទ​ផងដែរ»។

សូមបញ្ជាក់ផងដែរថា លោក ហេង សំបូរ ត្រូវបានតែងតាំងជាប្រធានសាខាគយ និងរដ្ឋាករ​ខេត្ត​ស្វាយរៀង ជំនួសលោក ខៀវ សារឿន ដែលត្រូវទទួល​មុខតំណែងថ្មី ជាប្រធានសាខាគយ និងរដ្ឋាក​រខេត្តកំពង់ធំ និងប្រកាសលោក ចាន់ តារា ជាប្រធានការិយាល័យគយ និងរដ្ឋាករ​ច្រកទ្វាយ​អន្តរ​ជាតិ​ព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5442 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
142580 នាក់
ខែនេះ :
516337 នាក់
3 ខែនេះ :
1112540 នាក់
សរុប :
17634594 នាក់