ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ផឹកស៊ីទាស់សម្តីគ្នា ឈានដល់ការប្រើហិង្សា ម្នាក់ជាប់គុក ម្នាក់ស្លាប់
Mo,27 Juli 2020 (Time 04:21 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 386នាក់)


រាជធានីភ្នំពេញ៖ជនសង្ស័យម្នាក់ ​ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ចា​ប់ឃាត់ខ្លួន ​ក្រោយពីផឹកស៊ី បង្កហិង្សាដោយយកឈើជ្រុងវៃទៅមិត្តភ័ក្រ បណ្តាល​ឲ្យ​ស្លាប់យ៉ាងអាណោចអាធម៌។​

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២០ និង៣០នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅ​ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ស្ថិនៅ​ក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបាន​ឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សោម ចិន្តា ហៅសួង ចិន្តា ភេទប្រុស អាយុ​៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅការដ្ឋានសំណង់ ភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រ​ចេះ។ចំណែកជនសង្ស័យមានឈ្មោះ បាន ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរប​រជាងឈើ ស្នាក់នៅការដ្ឋានសំណង់ ភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំ​ពេញ មានស្រុកកំណើតនៅភូមិព្រៃគូ ឃុំព្រែក ប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

បើតាមប្រភពព័ត៌មានបាន​ឲ្យដឹងថា មុនកើតហេតុជនសង្ស័យនឹងជនរងគ្រោះ រួមជាមួយ​បក្ខពួក​សរុប៤នាក់ បានផឹកស៊ីជា​មួយគ្នា ហើយពេ​លផឹកស្រវឹង ស្រាប់​តែជនសង្ស័យ និងជនរងគ្រោះ បាន​ទាស់សំដីគ្នាខ្លាំង ក៏ប្រតាយ​ប្រតប់គ្នាទៅវិញទៅមក រួចជន​សង្ស័យបា​នស្ទុះ​ទៅរើសដំបង​ឈើជ្រុង​ទំហំ​ប៉ុនកដៃ ប្រវែង៨៤សង់ទីម៉ែត្រ នៅក្បែរ​កន្លែងផឹកស៊ីវ៉ៃទៅលើក្បាលនិងមុខ​បណ្តា​លឲ្យជ​នរងគ្រោះ​រងរបួសធ្ងន់ធ្ងរ។

ក្រោយមកប្រជាពលរដ្ឋ ក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ បន្ទាប់មក​សមត្ថ​កិច្ច ក៏បានចុះទៅដល់កន្លែងកើ​តហេតុ ក៏ឃាត់ខ្លួនជន​សង្ស័យ រួមនិងវត្ថុតាង ហើយហៅ រថយន្ត​សង្គ្រោះដឹកជនរងគ្រោះទៅសង្គ្រោះនៅគ្លីនិកសួគ៌ា ផ្លូវ២១៧ ស្ថិតនៅភូមិឬស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពេលទៅដល់គ្លីនិកសួគ៌ា គ្រូពេទ្យបានប្រាប់ថា ជនរង​គ្រោះ​បានស្លាប់បាត់ទៅហើយ។

បន្ទាប់មកសមត្ថកិច្ច ក៏បានរាយការណ៍​ទៅការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងកា​រដ្ឋាននគរបា​លរាជធានីភ្នំពេញ និងពេទ្យតុលាការ ឲ្យចុះមកសហកា​រពិនិត្យសាកសពជនរងគ្រោះ ក្រោយ​ពីពិនិត្យសាកសព និងកន្លែងកើ​តហេតុរួច លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បាន​សន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់​ដោយសារការវ៉ៃក្បាលធ្ងន់ ។

បន្ទាប់មកបងស្រី​បង្កើតរបស់ជនរងគ្រោះ(សព) ឈ្មោះសោម លក្ខិណា ហៅ ភ័ក្ត្រាណា ភេទស្រី អាយុ៤០ឆ្នាំ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបា​លរលួស ដើម្បីឲ្យសមត្ថកិច្ចចាត់ការ ជន​សង្ស័យតាមផ្លូវច្បាប់។ ចំណែកសពត្រូវបានប្រគល់ ទៅឲ្យសាច់​ញាតិយកទៅ​ធ្វើបុណ្យតា​មប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1087 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
99521 នាក់
ខែនេះ :
550688 នាក់
3 ខែនេះ :
1128422 នាក់
សរុប :
17810230 នាក់